backup og meta

ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​លើក​ដំបូង​​ពេល​ណា​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​លើក​ដំបូង​​ពេល​ណា​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​នាំ​កូន​ទៅ​ពិនិត្យ​​ភ្នែក​លើកដំបូង តាំង​ពី​វ័យ​ក្មេង​មាន​សារសំខាន់​ណាស់​ចំពោះ​កូន ពីព្រោះ​វា​មិន​ត្រឹមតែ​​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​កូន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​​កំណត់​​ពី​បញ្ហា​ភ្នែក​​ផ្សេង​ៗ​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

    កូន​អាយុប៉ុន្មាន​គួរ​យក​ទៅ​ពិនិត្យ​ភ្នែក​​​​ដំបូង​?

    ​​សមាគម​ភ្នែក​​អាមេរិក បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​អា​អូន​ទៅ​ពិនិត្យ​ភ្នែក​លើកដំបូង​មុន​ពេល​ដែល​កូន​អាយុ​បាន​ ១​ឆ្នាំ​។ ពិត​ណាស់​ កុមារ​គួរ​ពិនិត្យ​ភ្នែក​ម្ដង​ទៀត​ យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​នៅ​ចន្លោះ​អាយុ​៣​​ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​នៅ​ពេល​ដែល​កូន​ចូល​រៀន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​បញ្ចប់​វិទ្យាល័យ​។

    ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្នែក ប្រសិនបើ​អា​អូន​មាន​សញ្ញា​ដូច​ខាង​ក្រោម​៖​

    • ភ្នែក​ក្រហម​ញឹកញាប់​
    • មាន​ទឹក​ភ្នែក​ច្រើន​ជាង​ធម្មតា​
    • ភ្នែក​ស្រលេវ​ (ក្រោយ​អាយុ​៦​ខែ​)
    • ទំហំ​រន្ធ​ប្រស្រីភ្នែក​ខុស​គ្នា មាន​ពណ៌​មិន​ប្រក្រតី ឬ​ប្រែប្រួល​ពណ៌​
    • ឧស្សាហ៍​ឈឺ​ភ្នែក​
    • ញី​ភ្នែក​ញឹកញាប់
    • ប្រតិកម្ម​នឹង​ពន្លឺ​

    ពិនិត្យភ្នែកក្មេង

    ​​​​នៅ​វ័យ​សិក្សា​ សញ្ញា​នៃ​បញ្ហា​ភ្នែក​អាច​រួម​មាន​៖

    • មិន​អាច​មើល​ឃើញ​វត្ថុ​ពី​ចម្ងាយ​
    • មាន​បញ្ហា​ក្នុង​ការ​អាន​អក្សរ​លើ​ក្ដារ​ខៀន
    • ភ្នែក​កែក​
    • មើល​ទូរទស្សន៍​ជិត​ពេក​
    • ឈឺ​ក្បាល​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម