backup og meta

វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួល​​អាការៈឈឺក្បាល​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 08, 2021

    វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួល​​អាការៈឈឺក្បាល​

    វា​ជា​រឿង​ទូទៅ​មួយ​ដែល​​គ្រប់គ្នា​តែង​មាន​អាការៈ​ឈឺក្បាល​ ជា​ពិសេស​ពេល​កើត​ស្រ្តេស អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់​ជា​ដើម​។ ​ពេល​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​អាការៈ​ឈឺ​​ក្បាល ដោយ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ក្រៅពី​ប្រើ​ថ្នាំ​យើង​នៅ​មាន​វិធីសាស្រ្ត​មួយ​ទៀត ហៅ​ថា​ម៉ាស្សា ដែល​អាច​ជួយ​សម្រួល​អាការៈ​បាន​ដែរ​។ ការ​ម៉ាស្សា​ត្រង់​ក្បាល​នេះ​មិន​មែន​មានន័យ​ថា​អាច​ជួយ​សម្រួល​អាការៈ​បាន​គ្រប់​ពេល​នោះ​ទេ បើសិនជា​គ្នា​យើង​មាន​បញ្ហា​ឈឺ​ក្បាល​ខ្លាំង និង​កើត​ឡើង​ញឹក​ញាប់ គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

    ១. គុណ​ប្រយោជន៍​របស់​ម៉ាស្សា

    ការ​ធ្វើ​ម៉ាស្សា​ដើម្បី​សម្រួល​អាការៈ​ឈឺ​ក្បាល​អាច​ថា​មាន​សុវត្ថិ​ភាព ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​បែប​ណា? តាម​ការ​បញ្ជាក់​របស់​សមាគម​ព្យាបាល​តាម​បែប​ម៉ាស្សា​របស់​អាមេរិក បាន​លើក​ឡើង​ថា​ការ​ម៉ាស្សា​អាច​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ធម្មតា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​លើ​ការ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺក្បាល​ខ្លាំង​នោះ​ទេ​។

    ក្រៅ​ពី​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់​ក្បាល ត្រូវ​គេ​ជឿ​ថា​ជួយ​ធ្វើ​ឲ្យ​សក់​ដុះ​ច្រើន និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ទៀត​ផង​។​​​

    ២. ម៉ាស្សា​ស្បែក​ក្បាល​

    ការ​ម៉ាស្សា​ស្បែក​ក្បាល ត្រូវ​គេ​ដឹង​ថា​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​។ ដើម្បី​ម៉ាស្សា​ស្បែក​ក្បាល​យើង​ត្រូវ​អង្គុយ​ឲ្យ​បាន​ស្រួល​បួល និង​មាន​ផាសុកភាព។ បើ​សិន​ជា​យើង​ប្រើ​ប្រេង​ដើម្បី​ម៉ាស្សា​ ចូរ​ដាក់​កន្សែង​​គ្រប់​ស្មា​​កុំ​ឲ្យ​ប្រឡាក់​​។ បន្ទាប់​មក​យើង​អាច​យក​ចុង​ម្រាម​ដៃ​ចុច​លើ​ស្បែក​ក្បាល​របៀប​ម៉ាស្សា​​ដោយ​ប្រើ​កម្លាំង​ពី​ស្រាល​​ទៅ​មធ្យម​។ យើង​ត្រូវ​ម៉ាស្សា​ជា​រាង​រង្វង់​ ដើម្បី​​ឲ្យ​បាន​សព្វ​កន្លែង​នៅ​ត្រង់​ក្បាល និង​អាច​ធ្វើ​ប្រហែល​​ប្រាំ​នាទី មុន​នឹង​លាង​សម្អាត​ប្រេង​ចេញ ក្នុង​ករណី​យើង​ប្រើ​ប្រើ​ប្រេង​។

    ម៉ាស្សាបំបាក់ការឈឺក្បាល

    ៣. ម៉ាស្សា​ត្រង់​ក និង​ស្មា​

    វិធី​សាស្រ្ត​មួយ​ទៀត គឺ​យើង​អាច​ម៉ាស្សា​នៅ​ត្រង់​ក និង​ស្មា ដែល​ការ​ធ្វើ​ដូច​នេះ​ក៏​ទំនង​ជា​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​ផង​ដែរ​។ ការសិក្សា​មួយ​បាន​​បាន​ធ្វើ​ការ​ពិសោធន៍​លើ​អ្នក​ឈឺ​ក្បាល​រ៉ាំរ៉ៃ ដោយ​ឲ្យ​​មក​ទទួល​យក​ការ​ព្យាបាល​បែប​ម៉ាស្សា​ត្រង់​ក និង​សាច់ដុំ​ស្មា​ ​និង​បាន​ប្រៀប​ធៀប​ពី​រយៈពេល ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល និង​ភាព​ធ្ងន់​ធ្ងរ​នៃ​អាការៈ​នេះ។

    ​ជា​លទ្ធ​ផល អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល​ដែល​​ធ្លាប់​កើត​មាន​បាន​ធ្លាក់​ចុះ ទោះ​បី​ជា​ការ​ម៉ាស្សា​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​លើ​ការ​បន្ធូរ​អាការៈ​ឈឺ​ក្បាល​ក៏​ពិត​មែន​។ ជា​ការ​សន្និដ្ឋាន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់ក និង​សាច់ដុំ​ស្មា អាច​ជួ​យ​កាត់​បន្ថយ​ចំនួន​ដង​នៃ​ការ​កើត​មាន​អាការៈ​ឈឺ​ក្បាល​នេះ​បាន​។

    ​យ៉ាងណា គ្នា​យើង​មិន​គួរ​រំលង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នោះ​ទេ បើ​សិន​ជា​អាការៈ​ឈឺក្បាល​នេះ​កើត​ឡើង​ញឹក​ញាប់ និង​ធ្ងន់ធ្ងរ ព្រោះ​ថា​អាការៈ​ទាំងនេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម