សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក សុខភាពភ្នែក

បញ្ហាភ្នែកផ្សេងទៀត

ភ្នែកឡើងលឿង អាចមកពីបញ្ហាសុខភាពទាំងនេះ

អ្នក​ខ្លះ​យល់​ថា​ភ្នែកឡើងលឿង គឺ​អ្នក​នោះ​មាន​ជំងឺ​ខាន់​លឿង​។ ប៉ុន្តែ​ភ្នែកឡើងលឿង​ខ្លះ​មិន​មែន​ដោយ​សារ​ជំងឺ​ខាន់លឿង​នោះ​ទេ បើ​មិន​មាន​ចេញ​រោគ​សញ្ញា​ស្បែក​លឿង​មក​ជាមួយ​គ្នា​ដែរ​នោះ​។ ភ្នែក​ឡើង​លឿង​នៅ​ពេល​ខ្លះ គ្រាន់​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​សាមញ្ញ​ៗ តែ​ក៏​អាច​ជា​សញ្ញា​សុខ​ភាព​ធ្ងន់ធ្ងរ​ផ្សេង​ដែរ​។ បើ​អ៊ីចឹង​ភ្នែក​ឡើង​លឿង​អាច​មកពី​អ្វីខ្លះ? ១. សារធាតុbilirubin​ឡើង​ខ្ពស់ សារធាតុ bilirubin ​ផលិត​ឡើង​នៅ​ពេល​ថ្លើម​បំបែក​កោសិកា​ឈាម​ក្រហម​ចាស់​ៗ​។ សារធាតុ bilirubin ក៏​ប្រមូល​ផ្ដុំ និង​ផលិត​ទឹក​ប្រមាត់ហើយ​ថង់​ទឹក​ប្រមាត់​ក៏​បញ្ចេញ​វា​ទៅ​កាន់​ពោះ​វៀន​តូច​ពេល​​ត្រូវ​ការ ​ដើម្បី​បំបែក​ខ្លាញ់​នៅ​ពេល​ដំណើរ​ការ​រំលាយអាហារ​។ សារធាតុ bilirubin ត្រូវ​បញ្ចេញ​ពី​រាង​កាយ​តាម​រយៈ​លាមក និង​ធ្វើ​ឲ្យ​លាមក​នៅ​រក្សា​ពណ៌​ត្នោត​​ជា​ធម្មតា​។ នៅ​ពេល​មួយ​ដែល​ចំនួន​កោសិកា​ឈាម​ក្រហម​ត្រូវ​បំបែក​ច្រើន​ខុស​ប្រក្រតី សារធាតុ bilirubin អាច​នឹង​កើន​ឡើង​ក្នុង​រាង​កាយ​លឿន​ដែរ​។ អ្នក​មាន​ជំងឺ​ថ្លើម ក៏​អាច​ធ្វើ​ឲ្យ​សារធាតុ bilirubin កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​ខុស​ធម្មតា​ដែរ​។​ សារធាតុ bilirubin​ កើន​ឡើង​ច្រើន​ខ្លាំង ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​​បង្ក​ជំងឺ​ខាន់​លឿង​​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ធ្វើ​តេស្ត​ដំណើរ​ការ​របស់​ថ្លើម​ច្រើន​ប្រភេទ មុន​នឹង​អាច​វាយ​តម្លៃ​ពី​ប្រភេទ​បញ្ហា​កើត​មាន​លើ​ថ្លើម​។ ចំណែក​ការ​ព្យាបាល​វិញ គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក​នាំឲ្យ​សារធាតុ bilirubin កើន​ឡើង​​។ ២. ឆ្លង​បាក់តេរី​ ភ្នែក​ឆ្លង​បាក់តេរី​ប្រភេទ Leptospira ក៏​អាច​ធ្វើ​ឲ្យ​ភ្នែកឡើងលឿង​បាន​ដែរ​។ មនុស្ស​នៅ​តំបន់​មាន​អាកាស​ធាតុ​ក្ដៅ និង​ប៉ះពាល់​ទឹក​មាន​ផ្ទុក​ទឹក​នោម​សត្វ​ច្រើន​ សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាត់តេរី​នេះ។ អ្នក​ឆ្លង​បាក់តេរី​ប្រភេទ​នេះ នឹង​វិវដ្ដ​ទៅ​ជា​ក្អក ឈឺ​ក ឈឺក្បាល ឈឺ​សាច់ដុំ និង​ឈឺពោះ ហើយ​ក៏​មាន​ហើម​កូន​កណ្ដុរ​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អណ្ដើក ឬ​​ថ្លើម​រីក​ធំ​ផង​ដែរ​ ៣. ញៀន​ស្រា ញៀន​ស្រា​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ផឹក​ស្រា។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ពេក អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​។ អ្នក​ផឹក​ស្រា​ជោគ​ជាំ​ប្រចាំ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​វិវដ្ដ​ទៅ​ជា​ជំងឺ​ថ្លើម​ដោយ​សារ​គ្រឿង​ស្រវឹង​។ […]


ការថែទាំភ្នែក

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងតិចនិក ៤យ៉ាងនេះ

យើង​ដឹង​ហើយ​ថា​ភ្នែក​មាន​សារសំខាន់​កម្រិត​ណា​នោះ ដូច​នេះ​ហើយ​ការថែទាំ​ភ្នែក​ឲ្យមាន​សុខភាព​​ល្អ គឺ​ជា​រឿង​ចាំបាច់​ដូច​គ្នា​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មាន​សុខភាព​ល្អ​បាន​។ តើ​មាន​វិធី​អ្វីខ្លះ?​​​ ១. របប​អាហារ​ត្រឹម​ត្រូវ របប​អាហារ​ល្អ​ចំពោះភ្នែក​មាន​ផ្លែឈើ បន្លែ ពិសេស​បន្លែ​ពណ៌លឿង និង​បៃតង​ចាស់ មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ភ្នែក។ ដូច​គ្នា​ដែរ ត្រី ស៊ុត និង​ផ្លែ​ឈើ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដូច​ជា​ផ្លែ​បឺរ​ ក៏​មាន​សារ​សំខាន់​ចំពោះ​សុខ​ភាព​ភ្នែក​ដូច​គ្នា​។ ​បន្លែ​ ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក​មាន​ដូច​ជា ដំឡូងជ្វា ប៉េងប៉ោះ ការ៉ុត ខាត់ណាខៀវ និង​បន្លែ​ស្លឹក​បៃតង​ផ្សេងទៀត​ ជាដើម។ ចំណែក​ផ្លែឈើ​រួមមាន​ផ្លែ​បឺរ ក្រូច ផ្លែគីវី និង​ទំពាំង​បាយ​ជូរ ជាដើម​។ ២. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ​ទម្ងន់​ខ្លួន​ក៏​ទាក់​ទង​នឹង​សុខភាព​ភ្នែក​ដែរ។ បើ​សិន​ជា​យើង​ធាត់​ពេក អាច​នាំ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ទៀត​សោត​បើ​គ្រប់​គ្រង​មិន​បាន​ល្អ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ភ្នែក​ដែរ​។ បញ្ហា​ប្រឈម​ចំពោះ​សុខភាព​ភ្នែក គឺ​ជំងឺ​ភ្នែក​ដោយសារ​ទឹក​នោមផ្អែម និង​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​។ ៣. ហាត់​ប្រាណ​ជា​ប្រចាំ​ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​មិន​មែ​ន​ល្អ​តែ​សម្រាប់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ភ្នែក​ដែរ។ ល្អ​បែប​ម៉េច​វិញ? ល្អ​ចំពោះ​ភ្នែក ត្រង់​ថា​អ្នក​ហាត់​ប្រាណ​ជា​ប្រ​ចាំ អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​នាំឲ្យ​យើង​មាន​បញ្ហា​គំហើញ​។ ដូច​នេះ បើ​យើង​បាន​ហាត់​ប្រាណ​ទៀង​ទាត់​ នោះ​មានន័យ​ថា​យើង​បាន​បន្ថយ​ហានិភ័យ​បញ្ហា​ភ្នែក​ដែរ​។​ ​៤. សម្រាក​ភ្នែក​ខ្លះ​ បច្ចុប្បន្ន​គ្នា​យើង​ជា​ច្រើន​កំពុង​ធ្វើ​ការ​លើ​កុំព្យូរទ័រ ហើយ​បន្ត​មើល​ទូរសព្ទ​ថែម​ទៀត​ផង​។ ការ​ប្រឹង​សម្លឹង​អេក្រង់​អេឡិច​ត្រូនិក​ទាំង​នេះ​យូរ​ម៉ោង​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រិច​ភ្នែក នាំ​ឲ្យ​​យើង​រួយ​ភ្នែក​។ ដូច​នេះ​ហើយ បើ​យើង​ធ្វើ​ការ​ច្រើន​លើ​កុំព្យូរទ័រ គួរ​សម្រាក​ភ្នែក​ខ្លះ​ទើប​ជា​ការ​ល្អ។ […]


ជំងឺភ្នែក

តិចនិក​ងាយ​ៗ បញ្ចៀស​ការ​ឆ្លង​មេរោគ​ភ្នែក​ទូទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខណៈពេលដែលការ​ឆ្លង​មេរោគ​ភ្នែក​មួយ​ចំនួន​ អាច​បំផ្លាញ​ភ្នែក​របស់​យើង​បាន​ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ប៉ុន្តែ​ការ​ឆ្លង​​មេរោគ​ភ្នែក​ខ្លះ​ទៀត​​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ និង​ការពារ​។ ជា​ទូទៅ ការ​​ឆ្លង​មេរោគ​ភ្នែក​​នេះ​​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី វីរុស ផ្សិត និង​ភ្នាក់ងារ​បង្ក​​អាលែកហ្ស៊ី​ផ្សេង​ៗ ហើយ​វា​មាន​រោគ​សញ្ញា​ដូចជា​ភ្នែក​ក្រហម​ ឈឺចាប់ រមាស់ ហើម​ ចេញ​ទឹក​ភ្នែក ព្រិល​ភ្នែក និង​ងាយ​​រង​ប្រតិកម្ម​នឹង​ពន្លឺ។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​នៅ​ពេល​មាន​បញ្ហា​​ឆ្លង​មេរោគ​ភ្នែក​​ដូច​ខាង​ក្រោម​។ ​​ការ​ព្យាបាល​ភ្នែក​​ឆ្លង​មេរោគ ជម្រើស​នៃ​ការ​ព្យាបាល​​ការ​ឆ្លង​មេរោគ​ភ្នែក​មាន​​ដូចជា៖​ ភ្នែក​ក្រហម​ ៖ ប្រើ​ថ្នាំ​ផ្សះ ឬ​​ពពួក​ថ្នាំ​Topical Steroids រលាក​ភ្នែក ៖ ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រឆាំង​នឹង​ការ​រលាក​ រលាក​ត្របក​ភ្នែក​ ៖ ប្រើ​ថ្នាំ​ផ្សះ និង​ពពួក​ថ្នាំ​Topical Steroids រលាក​ភ្នាស​ពាស​ភ្នែក ៖ ប្រើ​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ពពួក​ផ្សិត​ និង​វីរុស​។ យ៉ាងណា មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ណាមួយ​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ ឲ្យ​បាន​ច្បាស់​លាស់​​។​ ​​​តិចនិក​ការពារ​ពី​​ការ​ឆ្លង​មេរោគ​ភ្នែក ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ភ្នែក​ គ្នា​យើង​គប្បី​អនុវត្ត​​ទម្លាប់​អនាម័យ​សាមញ្ញ​​​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ប៉ះពាល់​នឹង​បាក់តេរី វីរុស និង​ផ្សិត​។ លាង​សម្អាត​ដៃ​មុន​ពេល​ប៉ះពាល់​ភ្នែក ជៀសវាង​ញី​ភ្នែក​ខ្លាំង​ៗ ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​រួម​គ្នា​នឹង​​អ្នក​ដទៃ​ ផ្លាស់ប្ដូរ​គ្រឿង​សម្អាង​​ និង​ជក់​ផាត់​ ប្រសិនបើ​យើង​មាន​បញ្ហា​ឆ្លង​មេរោគ​ភ្នែក​ ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង​បារី ​ផ្សែង​គីមី និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​ លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង រក្សា​Contact Lenses និង​ប្រអប់​ឲ្យ​នៅ​ស្អាត​ល្អ​ ជៀសវាង​ប្រើប្រាស់​Contact Lenses​​ពេញ​មួយ​យប់ និង​ត្រូវផ្លាស់ប្ដូរ​​ប្រអប់​វា​ជា​រៀងរាល់​៣​ខែ​ម្ដង​ សម្អាត​គ្រែ ពូក​ ខ្នើយ​ កន្សែង​ និង​សំលៀកបំពាក់​ឲ្យ​បាន​ស្អាត​។​​ ជា​ធម្មតា ការ​ឆ្លង​មេរោគ​ភ្នែក​អាច​​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​​ឡើយ​។​ […]


ជំងឺភ្នែក

សម្គាល់ម៉េចដឹងថា ក្រហមភ្នែកបង្កដោយអាលែកហ្ស៊ី ឬឈឺភ្នែក?

ពេល​ជួប​បញ្ហា​រមាស់​ភ្នែក ភ្នែក​ក្រហម​ អ្នក​ខ្លះ​គិត​ថា​កើត​ចេញ​ពី​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ និង​អាច​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ដើម្បី​សម្រួល​រោគ​សញ្ញា​នេះ។ ប៉ុន្តែ​បញ្ហា​ភ្នែក​ពេល​ខ្លះ​មិន​សាមញ្ញ​ដូច​នេះ​នោះ​ទេ​។ មុន​នឹង​វិនិច្ឆ័យ​ថា​ភ្នែក​របស់​យើង​កំពុង​មាន​បញ្ហា​ដោយ​សារ​អាលែកហ្ស៊ី ឬ​ឆ្លង​មេរោគ​នៅ​ភ្នែក យើង​ត្រូវ​ដឹង​ចំណុច​មួយ​ចំនួន​សិន​ដែរ​។ ១. ភាព​សុខ​ភាព​រវាង​ភ្នែក​អាលែកហ្ស៊ី និង​ភ្នែក​​ឆ្លង​រោគ​ ​បញ្ហា​អាលែកហ្ស៊ី​​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ ប៉ុន្តែ​បើ​ភ្នែក​ឆ្លង​រោគ(ឈឺ​ភ្នែក)​ អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​។ ភ្នែក​ឆ្លង​រោគ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី បារ៉ាស៊ីត ឬ​មេរោគ​ផ្សិត​ជា​ដើម​ ហើយ​រោគ​សញ្ញា​អាច​ខុស​ៗ​គ្នា​ដែរ និង​មាន​រោគ​សញ្ញា​ច្រើន​ជាង​អាលែកហ្ស៊ី​។ បើ​ភ្នែក​យើង​មាន​អាចម៍​ភ្នែក​ច្រើន និង​ឈឺ​ផង នោះ​មិន​មាន​ជា​បញ្ហា​អាលែក​ហ្ស៊ី​ទេ​។ រោគ​សញ្ញា​អាលែកហ្ស៊ី​ ក្រហម​ភ្នែក រមាស់​ភ្នែក ចេញ​ទឹក​ភ្នែក ផ្សា​ភ្នែក ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនាជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! រោគ​សញ្ញា​ភ្នែក​ឆ្លង​រោគ​ ក្រហម​ភ្នែក រមាស់​ភ្នែក ចេញ​ទឹក​ភ្នែក ផ្សាភ្នែក ឈឺ​ភ្នែក មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ក្នុង​ភ្នែក ចាញ់​ពន្លឺ​ មាន​អាចម៍​ភ្នែក​ ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ចំណែក​ភ្នែក​ឆ្លង​រោគ​វិញ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ និង​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​បើ​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​។ [embed-health-tool-heart-rate] ២. វិធី​ព្យាបាល​ ចំពោះ​បញ្ហា​អាលែកហ្ស៊ី បើ​សិន​ជា​យើង​ត្រូវ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា​មាន​បញ្ហា​អាលែកហ្ស៊ី នោះ​​អាច​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ប្រឆាំង​អាលែកហ្សី​ ហើយ​ថ្នាំ​បន្តក់​ភ្នែក​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​កម្ចាត់​បញ្ហា​នេះ​។ គួរ​សាក​សួរ​គ្រូពេទ្យ​ថា​ពេល​ណា​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បន្តក់​ប្រភេទ​នេះ ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។ សម្រាប់​បញ្ហា​ឈឺ​ភ្នែក​វិញ ពេល​ខ្លះ​វា​ក៏​អាច​ងាយ​បាត់​ទៅ​វិញ​ដែរ​ ដោយ​យើង​​ប្រើ​កន្សែង​ត្រជាក់​គ្រប​លើ​ភ្នែក ឬ​ថ្នាំ​ភ្នែក​តាម​វេជ្ជបញ្ជា។ ពេល​ខ្លះ បើ​គ្រូពេទ្យ​រក​ឃើញ​ថា​យើង​ឈឺ​ភ្នែក​ដោយ​ការ​ឆ្លង​រោគ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​បន្តក់​ភ្នែក ដើម្បី​កម្ចាត់​បាក់​តេរី​ឆ្លង​ចូល​ភ្នែក​។​ សម្រាប់​ភ្នែក​ឆ្លង​រោគ​ដោយ​ពពួក​ផ្សិត ឬ​ប៉ារ៉ាស៊ីត ការ​ប្រើ​ប្រាស់​ថ្នាំ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ដែល​គ្រូពេទ្យ​បាន​រក​ឃើញ។ ពេល​មាន​បញ្ហា​ភ្នែក […]


បញ្ហាភ្នែកផ្សេងទៀត

អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា

​ជា​ទូ​ទៅ គ្នា​យើង​​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ភ្នែក​តិចតួច​ ហើយ​អាការៈ​នេះ​នឹង​អាច​វិល​ត្រលប់​​មក​រក​សភាព​ល្អ​ប្រសើរ​វិញ​ ​​ពេល​​​​គេង​​​គ្រប់គ្រាន់​​។​ យ៉ាង​ណា​មិញ​ ​​សញ្ញា​មួយ​ចំនួន​​កើត​ឡើង​ចំពោះ​ភ្នែក​ ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។​ ដូច្នេះ​​​ យើង​គប្បី​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ ​បើ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ភ្នែក​ទាំង​នេះ​។ ​​​​១. ចំណុច​​សៗ​នៅ​លើ​កញ្ចក់​ភ្នែក​ បញ្ហា​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ពាក់​Contact Lenses ហើយ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​មេរោគ​លើ​កញ្ចក់​ភ្នែក​។ សូម្បី​តែ​របួស​ភ្នែក​តិចតួច​​ដែល​បណ្ដាល​មក​ពី​ការ​ពាក់​Contact Lenses ​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ និង​ដំបៅ​កញ្ចក់​ភ្នែក​បាន​ដែរ​។ ជា​ទូ​ទៅ​ អ្នក​ដែល​ពាក់Contact Lenses ​​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ ឬ​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​​រយៈពេល​យូរ​ ក៏​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​មេរោគ​លើ​កញ្ចក់​ភ្នែក​នេះ​ដែរ​​។ ២. ភ្នែក​ក្រហម មូលហេតុ​​នៃ​​ភ្នែក​ក្រហម​អាច​​បណ្ដាល​មក​ពី​​ការ​គេង​មិន​គ្រប់គ្រាន់​ ធ្វើការ​យូរ​ពេក​ ឬ​ប៉ះពាល់​នឹង​ខ្យល់​ ឬ​ពន្លឺព្រះអាទិត្យ​។​ ក្នុង​ករណី​ដែល​យើង​កើត​មាន​បញ្ហា​ភ្នែក​ក្រហម​ដោយ​មិន​មាន​មូលហេតុ​ វា​អាច​ជា​​បញ្ជាក់​ពី​ជំងឺ​​ផ្សេងៗ​ ដូចជា​​​ជំងឺ​ទឹក​ដក់​បាត​ភ្នែក  កើនឡើងសម្ពាធ​​នៅ​ក្នុង​លលាដ៍​ក្បាល​ឡើង​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. រង្វង់​មូល​ពណ៌​ស​នៅ​ជុំវិញ​ប្រស្រី​ភ្នែក ភាគ​ច្រើន​ វា​អាច​ជា​សញ្ញា​នៃ​ភាព​ចាស់​ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​វ័យ​ក្មេង​វិញ រង្វង់​មូល​ពណ៌​ស​នេះ​អាច​បញ្ជាក់​ពី​កម្រិត​កូលេស្តេរ៉ូល​ និងខ្លាញ់ទ្រីគ្លីសេរីតខ្ពស់​ ដែល​មាន​ន័យ​ថា​ យើង​កំពុង​តែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។   ៤. ភ្នែក​ស្ងួត​ ចំណែក​ឯ​បញ្ហា​ភ្នែក​ស្ងួត​អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​ភ្នែក​ និង​​ញី​ភ្នែក​ញឹកញាប់​ ដែល​​ទង្វើ​នេះ​នឹង​បំផ្លាញ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ ​បង្ក​ជា​ស្នាម​ដក់​ក្រោម​​ត្របក​ភ្នែក​ និង​ស្នាម​ជ្រីវជ្រួញ។​ មូលហេតុ​ទូទៅ​នៃ​អាការៈ​​​រមាស់​ភ្នែក​ គឺ​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​​តាម​រដូវ​កាល​។​ ​ ៥. ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​​ជា​ពណ៌​​លឿង ​ភាគ​ច្រើន​ មូលហេតុ​នៃ​ការ​ប្រែ​ពណ៌​នេះ​​ គឺ​ដោយ​សារ​តែ​ការ​ថយ​ចុះ​មុខងារ​ថ្លើម​ និង​ថង់​ទឹក​ប្រមាត់​។​ […]


ស្រវាំងភ្នែក

កុំគិតថាមិនអី សម្លឹងកុំព្យូទ័រយូរ អត់សម្រាកធ្វើឲ្យ​ស្ងួតភ្នែក

កុំ​ចេះ​តែ​គិត​ថា​មិន​អី ពេល​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូរទ័រ​ពេញ​មួយ​ថ្ងៃៗ​ហើយ​ទៅ​ដល់​ផ្ទះ​បន្ត​មើល​ទូរសព្ទ ឬ​ទូរទស្សន៍​ច្រើន​ម៉ោង​ទៀត​នោះ​។ ការ​ម្លឹង​មើល​អេក្រង់​អេឡិច​ត្រូនិក​ច្រើន​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​ភ្នែក​យើង​មាន​បញ្ហា​បាន​។ ​ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ហេតុ​ផល​ច្រើន​ដែល​យើង​ត្រូវ​កម្រិត​ពេល​វេលា​នៅ​លើ​អេក្រង់​អេឡិច​ត្រូវនិក​។ ការ​ចំណាយ​ពេល​ប្រើ​កុំ​ព្យូទ័រ ឬ​មើល​ទូរសព្ទ​ដៃ​យូរ​ម៉ោង​បាន​ន័យ​ថា​យើង​បាន​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ចលនា​រាង​កាយ​ ហើយ​ការ​មើល​អេក្រង់​ទូរសព្ទ ឬទូរទស្សន៍​ច្រើន​នៅ​ពេល​យប់​អាច​ឬ​រំញោច​ខួរ​ក្បាល​ឲ្យ​នៅ​តែ​ដំណើរ​ការ និង​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​លង់​លក់​។​ ​១. មូលហេតុ​សម្លឹង​អេក្រង់​អេឡិចត្រូនិក​ច្រើន​បង្ក​បញ្ហា​ភ្នែក មូល​ហេតុ​ចម្បង​មួយ​គឺ ការ​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​យូរ​អាច​ធ្វើ​ឲ្យ​យើង​មិន​សូវ​បាន​ព្រិច​ភ្នែក​។ គ្រូពេទ្យ​ជំនាញ​ពន្យល់​ថា​ពេល​យើង​ប្រឹង​សម្លឹង​អេក្រង់​ខ្លាំង​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រិច​ភ្នែក​។ ជា​ធម្មតា​ការ​ព្រិច​ភ្នែក​ត្រូវ​ធ្វើ​ឡើង​១៥​ដង​ក្នុង​មួយ​នាទី តែ​ពេល​យើង​សម្លឹង​អេក្រង់​ឧបករណ៍​ទាំង​នេះ​យើង​នឹង​ព្រិច​ភ្នែក​បាន​តែ​ប្រាំ​ទៅ​ប្រាំពីរ​ដង​។ ការ​ព្រិច​ភ្នែក ជួយ​ផ្ដល់​សំណើម​ការ​ពារ​ភ្នែក ហើយ​ពេល​យើង​ព្រិច​ភ្នែក​តិច​ជាង​ធម្មតា អាច​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត បង្ក​ទៅ​ជា​ព្រិល​ភ្នែក និង​មិន​ស្រួល​ក្នុង​ភ្នែក​។ ​​​ហេតុ​ផល​មួយ​ទៀត​គឺ ការ​សម្លឹង​អេក្រង់​អេឡិចត្រូនិក​យូរ​ម៉ោង​អាច​ធ្វើ​ឲ្យ​រួយ​ភ្នែក ដែល​អាច​​បណ្ដាល​មក​ពី​ពន្លឺ​របស់​ឧបករណ៍​ទាំង​នោះ ឬ​ការ​សម្លឹង​ខ្លាំង​ទៅ​ឧបករណ៍​ទាំង​នោះ​។ ពន្លឺ​ភ្លឺ​ខ្លាំង​ចេញ​ពី​អេក្រង់ ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​មិន​ស្រួល​ក្នុង​ភ្នែក ពិសេស​បើ​យើង​មាន​ភ្នែក​ឡើង​បាយ​។ បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​រួយ​ភ្នែក និង​ឈឺ​ក្បាល​បន្ទាប់ពី​មើល​អេក្រង់​កុំព្យូទ័រ​រយៈ​ពេល​យូរ នោះ​យើង​ត្រូវ​ពិនិត្យ​មើល​លើ​វ៉ែន​តា​ដែល​យើង​បាន​ពាក់​ដែរ​ថា​តើ​ត្រឹម​ត្រូវ​តាម​កម្រិត​ភ្នែក​ដែរ​ឬ​យ៉ាង​ណា​។ ការ​ប្រើ​ប្រាស់​វ៉ែន​តា​ត្រូវ​នឹង​ភ្នែក គឺ​ជួយ​កាត់​បន្ថយ​ការ​រួយ​ភ្នែក​។ អ្នក​ខ្លះ​មិន​ត្រូវ​ការ​ពាក់​វ៉ែនតា​ទេ​កន្លង​មក​ ប៉ុន្តែ​ពេល​ឈាន​ដល់​វ័យ​មួយ ចាប់​ផ្ដើម​មាន​បញ្ហា​ក្នុង​ការ​មើល និង​ឆាប់​រួយ​ភ្នែក នោះ​បាន​ន័យ​ថា​ត្រូវ​ប្រើ​វ៉ែន​តា​សម្រាប់​អាន ឬ​មើល​ហើយ ដើម្បី​ឲ្យ​អារៈ​រួយ​ភ្នែក និង​ឈឺក្បាល​បាន​ថយ​ចុះ​។​ ២. តិចនិក​ខ្លះ​ដោះស្រាយ​បញ្ហា​ភ្នែក​ កំណត់​ពន្លឺ​​លើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ឲ្យ​ត្រូវ​នឹង​ពន្លឺ​នៅ​ជុំ​វិញ​ខ្លួន​យើង អង្គុយ​ចម្ងាយ​ប្រហែល​៧០​សង់ទីម៉ែត្រ​ពី​អេក្រង់​កុំព្យូទ័រ កាត់​បន្ថយ​បញ្ហា​រួយ​ភ្នែក​ ប្រើ​ស្គ្រីន​ការពារ​ពន្លឺ​លើ​ទូរសព្ទ ឬកុំព្យូទ័រ ប្រើ​ទំហំ​អក្សរ​ធំ​ល្មម​ស្រួល​មើល កុំ​ឲ្យ​ពិបាក​ប្រឹង​សម្លឹង​ សម្រាក​ភ្នែក​ពី​អេក្រង់​រាល់​១៥​ទៅ​៣០​នាទី​ម្ដង និង​សម្លឹង​ទៅ​របស់​ផ្សេង​ប្រហែល​មួយ​នាទី​។


ការថែទាំភ្នែក

​ចេះ​តែ​ស្ងួត​ភ្នែក​ ​អាច​មក​ពី​បញ្ហា​ទាំង​ ៤យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ពេល​ដែល​សញ្ញា​នៃ​បញ្ហា​ភ្នែក​ស្ងួត​​ កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ប៉ុន្តែ​មូលហេតុ​បង្ក​អាច​មាន​ភាព​ខុស​ៗ​​គ្នា​។​ ដូច្នេះ​ហើយ​ ​ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត​ និង​​រក្សា​សំណើម​នៅ​ក្នុង​ភ្នែក​ទៅ​តាម​តម្រូវ​ការ​ ​គ្នា​យើង​ចាំបាច់​ស្វែង​រក​មូលហេតុ​បង្ក​​ទូទៅ​​ជា​មុន​សិន​។ ១. ​ចំណាយ​ពេល​នៅ​មុខ​​អេក្រង់​ច្រើន​ជ្រុល​​ ​​មិន​ថា​យើង​ប្រើប្រាស់​​បណ្ដាញ​សង្គម​​នៅ​លើ​ទូរស័ព្ទ​ ឬ​អង្គុយ​​នៅ​មុខ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ​​នោះ​ទេ​ មនុស្ស​ជា​ច្រើន​តែងតែ​ជួប​បញ្ហា​​​​​​ដោយ​សារ​តែ​បច្ចេកវិទ្យា​ឌីជីថល​ទាំង​នេះ​។​ ជា​ធម្មតា​ យើង​ព្រិច​ភ្នែក​ញឹកញាប់​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ផ្ដោត​អារម្មណ៍​​ និង​សម្លឹង​មើល​អ្វី​មួយ​ យើង​បែរ​ជា​មិន​សូវ​​ព្រិច​ភ្នែក​ទៅ​វិញ​។ ពិត​ណាស់​ ការ​ព្រិច​ភ្នែក​មាន​សារសំខាន់​ណាស់​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្រទាប់​ទឹក​ភ្នែក​របស់​យើង​ស្រស់​ថ្លា​ឡើង​វិញ​ និង​នាំ​មក​ស្រទាប់​សំណើម​ថ្មី​មួយ​​នៅ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក។​ ជា​រួម​ ប្រសិនបើ​អត្រា​ព្រិច​ភ្នែក​របស់​យើង​ថយ​ចុះ​ ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​ក៏​ចាប់ផ្តើម​ស្ងួត​ដូច​គ្នា។​ វិធី​ដោះស្រាយ​៖ ជៀស​វាង​មើល​ឧបករណ៍​អេឡិចត្រូនិក​ជិត​ពេក​ ប្ដូរ​ពន្លឺ​អេក្រង់​ឲ្យ​ស្មើ​នឹង​ពន្លឺ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ បង្កើន​កម្រិត​ពណ៌​អេក្រង់​ ប្រើប្រាស់​កញ្ចក់​ការពារ​ភ្នែក​ពី​ពន្លឺ​កុំព្យូទ័រ ២. គុណភាព​ទឹក​ភ្នែក​ខ្សោយ ​ភ្នែក​ស្ងួត​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ឬ​​បាត់បង់​ទឹក​ភ្នែក​ច្រើន​​ជ្រុល​។​ គុណភាព​ទឹក​ភ្នែក​ខ្សោយ​​កើត​ឡើង​ជា​ទូទៅ​ដោយ​សារ​តែ​​រោគ​រលាក​ត្របក​ភ្នែក ។​ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​រលាក​ត្របក​ភ្នែក​ ស្រទាប់​ខ្លាញ់​​​អាច​នឹង​​​បំបែក​ចេញ​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ហួត​ហួស​កម្រិត​ ហើយ​ត្របក​ភ្នែក​របស់​យើង​នឹង​ឡើង​ក្រហម​ ព្រម​ទាំង​រមាស់​​​។​ វិធី​ដោះស្រាយ​៖ សម្រាប់​អ្នក​ដែល​មាន​ភ្នែក​ស្ងួត គប្បី​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្ដល់​សំណើម​ ។ សម្រាប់​ដោះស្រាយ​​ជំងឺ​រលាក​ត្របក​ភ្នែក យើង​គួរ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​ និង​ប្រើ​​ស្ក្រាប់​ត្រដុស​ត្របក​ភ្នែក​ ​។ ក្នុង​ករណី​មិនបានធូរស្បើយ គួរពិភាក្សាជាមួយគ្រូពេទ្យ​។​ ៣. បរិយាកាស​ស្ងួត​ពេក​ ខ្យល់​​ ឬ​ផ្សែង​ខ្លាំង​​ពេក​ ​នៅ​ពេល​ដែល​បរិយាកាស​ស្ងួត​ ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​របស់​យើង​ក៏​ស្ងួត​ដូច​គ្នា។​ បន្ថែម​ពី​​អាកាសធាតុ​ស្ងួត​ កត្តា​ខ្យល់​ និង​ផ្សែង​ក៏​អាច​ស្រូប​យក​សំណើម​ពី​ភ្នែក​របស់​យើង​ផង​ដែរ​។​ ​វិធី​ដោះស្រាយ​៖ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​គប្បី​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្ដល់​សំណើមនៅ​ពេល​ព្រឹក​ ថ្ងៃ​ និង​យប់​ ដើម្បី​រក្សា​សំណើម​​ភ្នែក​ និង​ការពារ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​។ សូមពិភាក្សាជាមួយគ្រូពេទ្យ​ ឬឱសថការី មុន​ប្រើថ្នាំបន្តក់ណាមួយ​។​ ៤. លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​ បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា​កង្វះ​វីតាមីន​A ជំងឺ​ភ្នែក​អាលែកហ្ស៊ី​ […]


ការថែទាំភ្នែក

​ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូ​ទៅ​ ភ្នែក​យើង​អាច​ស្ងួត​ ​ក្រហម​ ​រមាស់​ ឬ​ចេញ​ទឹក​ភ្នែក​មិន​បាត់​ ដោយ​សារ​តែ​កត្តា​ផ្សេង​ៗ​ដូចជា​ធូលី​ដី​ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ការវិវត្តទៅ​រក​ភាព​ចាស់​តាម​ធម្មជាតិ​ ​ឬ​ការ​ឆ្លង​មេរោគ​​ជាដើម​។ នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ភ្នែក​ទាំង​នេះ​ តើ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែរ​ឬ​ទេ? ហើយ​​​ថ្នាំ​​បន្តក់​ភ្នែក​អាច​ផ្ដល់​ផល​ប៉ះពាល់​ឬ​អត់​ ប្រសិនបើ​យើង​ប្រើ​វា​រាល់​ថ្ងៃ​? ​ប្រភេទ​ថ្នាំ​បន្តក់​ភ្នែក​ ​​​​​​ថ្នាំ​បន្តក់​ភ្នែក​​​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន​​នានា​​មាន​ដូចជា​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម​ ​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​ និង​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ភ្នែក​អាលែកហ្ស៊ី​។ យ៉ាង​ណា​មិញ ថ្នាំ​បន្តក់​ភ្នែក​ទាំង​នេះ​​មាន​ប្រសិទ្ធភាព​ផ្សេង​ៗ​គ្នា​ ហើយ​​ថ្នាំ​​បន្តក់​ភ្នែក​ខ្លះ​​មាន​សុវត្ថិភាព​​ក្នុង​ការ​ប្រើប្រាស់​រយៈពេល​វែង​ ខណៈ​ពេល​ដែល​ថ្នាំ​បន្តក់​ភ្នែក​ខ្លះ​ទៀត​​អាច​ប្រើប្រាស់​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ ​​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​ ប្រសិនបើ​ភ្នែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កញ្ចក់​អេក្រង់​ជា​ប្រចាំ​នោះ​ ​​​យើង​​អាច​ព្រិច​ភ្នែក​​ញឹកញាប់​ជាង​ធម្មតា​។​ ​នៅ​ក្នុង​ករណី​ដែល​​មិន​មាន​​ការ​បន្ថែម​ប្រេង​ទេ​នោះ​ ​​ភ្នែក​​នឹង​ចាប់ផ្ដើម​ស្ងួត​ ព្រម​ទាំង​មាន​អារម្មណ៍​មិន​ស្រួល​។ ជាក់​ស្ដែង​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​(Artificial tears) ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​សំណើម​ដល់​ភ្នែក​ នៅ​ពេលភ្នែក​ស្ងួត​ ហត់​នឿយ​ ឬ​ក្រហាយ​។ មូលហេតុ​ដទៃ​ទៀត​​ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​រួម​មាន​​ការ​បំពុល​ ​សារធាតុ​ដែល​ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​នៅ​ក្នុង​ខ្យល់​ ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។​ តើ​យើង​អាច​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​រាល់​ថ្ងៃ​បាន​ទេ? សម្រាប់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ គ្នា​យើង​អាច​ប្រើប្រាស់​រាល់​ថ្ងៃ​បាន​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​ភ្នែក​​យើង​ឡើយ​​។​ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែល​មាន​សារធាតុ​​រក្សា​ទុក​ឬ​ភ្នែក​របស់​យើង​ងាយ​ប្រតិកម្ម​ ឬ​ត្រូវ​​ប្រើប្រាស់​វា​ញឹកញាប់​ ​​ ​​​គ្នា​យើង​គប្បី​ជ្រើសរើស​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ ដែល​គ្មាន​ជាតិ​រក្សា​ទុក​ទើប​ជា​ការ​ប្រសើរ​។ ដើម្បី​កាន់​តែ​ច្បាស់​គ្នា​យើង​ត្រូវ​សាក​សួរ​ព័ត៌មាន​បន្ថែម​ពីឱសថការី​។​ ​​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម ពិត​ណាស់​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​នេះ​មាន​សារធាតុ​ផ្សំ​ដែល​​អាច​បណ្ដាល​ឲ្យ​​​ភ្នែក​ក្រហម​ឡើង​វិញ​ នៅ​ពេល​ឈប់​ប្រើ​វា​ ហើយ​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​រយៈ​ពេល​វែង​ឡើយ​។​ ​យ៉ាង​ណា​មិញ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ក្រហម​ ដូចជា​ភ្នែក​ស្ងួត​ ក្រហាយ​ ឬ​អាលែកហ្ស៊ី​។​ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម ​គ្នា​យើង​គួរ​ងាក​មក​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial […]


បញ្ហាភ្នែកផ្សេងទៀត

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងការហាត់ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​រឹង​មាំ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ តែ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខ្សោយ​គំហើញ​នៅ​វ័យ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។ ដូចគ្នា​ដែរ ការ​ហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជំងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា​ដែរ​។​ ១. ហាត់​ប្រាណ​ជួយ​ដល់​សុខភាព​សរសៃឈាម​ក្នុង​ភ្នែក​ ការ​សិក្សា​​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ ដោយ​កណ្ដុរ​មួយ​ក្រុម​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ដាក់​​នៅ​លើ​ម៉ាស៊ីន​រត់ និង​មួយ​ក្រុម​ទៀត​ឲ្យ​នៅ​ស្ងៀម​ធម្មតា​។ បួន​សប្ដាហ៍​ក្រោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ភ្នែក​របស់​កណ្ដុរ​ទាំង​ពីរ​ក្រុម​។ ក្រោយ​ការ​ពិនិត្យ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កណ្ដុរ​ដែល​បាន​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ជា​ប្រចាំ មាន​ការ​ខូច​ខាត​ភ្នែក​ដល់ទៅ​៤៥​ភាគ​រយ​ទាប​ជាង​​កណ្ដុរ​ដែល​មិន​ធ្វើ​សកម្មភាព​រាង​កាយ​។ ការ​សិក្សា​បាន​លើក​ឡើ​ង​ការ​ការ​ហាត់​ប្រាណ​បាន​ជួយ​ដល់​ភាព​ធន់​របស់​ភ្នែក​។ ការ​ហាត់​ប្រាណ​អាច​ប្រឆាំង​នឹង​ការ​លូត​លាស់​ខុស​ធម្មតា​របស់​សរសៃឈាម​ ដែល​កើត​ឡើង​ក្នុង​ភ្នែក​ដូច​ជាខូចសរសៃឈាមក្នងបាតភ្នែក ខូចបាតភ្នែក  ​ខូចសរសៃឈាមបាតភ្នែកដោយសារទឹកនោមផ្អែមនិង​ជំងឺ​ទឹក​ដក់​​បាត​ភ្នែក​។ ២. ហាត់​ប្រាណ​ជួយ​សុខភាព​ភ្នែក​ អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៀត ថា​ហេតុ​អ្វី​បានជា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ការ​ពារ​ភ្នែក​របស់​មនុស្ស​យើង​បាន​។ របក​គំហើញ​ថ្មីៗ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​ព្យា​បាល​ភ្នែក​​ជា​ច្រើន​ផ្សេង​ទៀត​។ ប៉ុន្តែ​ពេល​នេះ អ្វី​ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​ដឹង​ច្បាស់​គឺ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា​ភ្នែក​។ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ភ្នែក ការ​ហាត់​ប្រាណ​នឹង​ជួយ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រសើរ​ឡើង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្ន​ក​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​​មានការ​វិវត្ត​​កើត​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​២៥​ភាគ​រយ​តិច​ជាង​អ្នក​មិន​ហាត់​ប្រាណ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​ជួយ​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ភ្នែក ឬ​គំហើញ​របស់​យើង​មាន​បញ្ហា​។ ដូច​នេះ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​នឹង​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​។ ៣. គួរ​ហាត់​ប្រាណ​កម្រិត​ណា? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ និង​បាន​ណែនាំ​ថា​មនុស្ស​​យើង​ហាត់​ប្រាណ​កម្រិត​មធ្យម​មាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​។ អង្គការ​សុខភាព​ពិភព​លោក និង​CDC អាមេរិក​បាន​ណែ​ឲ្យ​យើង​ហាត់​ប្រាណ​ដូច​ជា​ដើរ ជិះកង់ ហែលទឹក រាំ ឬ​រត់​ត្រឹកៗ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​ឲ្យ​សុខភាព​រាង​កាយ និង​ភ្នែក​យើង​មាន​សុខភាព​ល្អ​។


ជំងឺភ្នែក

ដោះស្រាយរង្វង់​ភ្នែក​ខ្មៅ​ដូច​ខ្លា​ឃ្មុំ​ តាម​តិចនិក​ធម្មជាតិ​ទាំង​នេះ

រង្វង់​ភ្នែក​ស្លក់​ខ្មៅ គឺ​ជា​សត្រូវ​នៃ​ភាព​ស្រស់​ស្អាត​របស់​ស្រី​ៗ​​យើង ពីព្រោះ​វា​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ​និង​មិន​គួរ​ឲ្យ​ទាក់​ទាញ​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​នឹង​​ប្រែ​ទៅ​ជា​ស្ដើង ហើយ​ខ្លាញ់​ និង​ខូឡាជែន​ដែល​​ចាំបាច់​ក្នុង​ការ​រក្សា​ភាព​យឺត​នៃ​ស្បែក​ក៏​ត្រូវ​បាន​បាត់បង់​​។​ កត្តា​នេះ​ហើយ​ ទើប​​សរសៃ​ឈាម​ពណ៌​ខ្មៅ​នៅ​ក្រោម​ស្បែក​លេច​ឡើង​កាន់​តែ​ច្បាស់​​។​ ក្រៅ​ពី​នេះ​ មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​​រង្វង់​ភ្នែក​ខ្មៅ ​មាន​ដូចជា​គេង​មិន​គ្រប់គ្រាន់​ កម្រិត​នៃ​ជាលិកា​ខ្លាញ់​ជុំវិញ​ភ្នែក​ថយ​ចុះ​ ជំងឺ​ស្លេកស្លាំង​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ដែក​ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ ឧស្សាហ៍​ញី​ភ្នែក​ និង​ខ្វះ​ជាតិ​ទឹក​ជាដើម​។ យ៉ាង​ណា​មិញ​ យើង​អាច​សាកល្បង​អនុវត្ត​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​ ដើម្បី​កាត់​បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ១. ត្រសក់​ ត្រសក់​មាន​គុណប្រយោជន៍​ធ្វើ​ឲ្យ​ស្បែក​​មាន​ភាព​​ភ្លឺ​ថ្លា​ និង​ទន់​រលោង​ ដែល​អាច​ដោះស្រាយ​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​បាន​យ៉ាង​អស្ចារ្យ​។​ ចូរ​ក្លាស្សេ​ត្រសក់​ស្រស់​នៅ​ក្នុង​ទូរ​ទឹកកក​ និង​កាត់​វា​ជា​ចំណិត​ក្រាស់​ៗ​ រួច​បិទ​ទុកចោល​នៅ​លើ​ភ្នែក​រយៈពេល​១០នាទី។​ បន្ទាប់​មក​ ​តប់​ទឹក​ត្រសក់​ដែល​នៅ​សល់​ថ្នម​ៗ​ដោយ​ម្រាម​ដៃ​ ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ទៅ​ក្នុង​​ស្បែក​បាន​ល្អ​។​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ដំឡូង​បារាំង​ ​​​​ដំឡូង​បារាំង​គឺ​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ព្យាបាល​រង្វង់​ភ្នែក​ខ្មៅ​ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ និង​បន្តឹង​ស្បែក​។​ ចូរ​កាត់​ដំឡូង​បារាំង​ជា​ចំណិត​ៗ​ និង​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹក​កក បន្ទាប់មក​ ចូរ​​បិទ​នៅ​លើ​ត្របក​ភ្នែក​រយៈពេល​១០​នាទី​ សឹម​លាង​​ទឹក​ចេញ​។​ ចុងក្រោយ​ ចូរ​លាប​គ្រីម​ការពារ​​ភ្នែក​ពី​​លើ​ជា​ការ​ស្រេច​។ ៣. កញ្ចប់​តែ​ ចូរ​ប្រើ​កញ្ចប់​តែ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នៅ​ខាង​ក្រោម​​ភ្នែក​ ដើម្បី​កាត់បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​។​ ជា​ទូទៅ​ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បាន​យ៉ាង​ប្រសើរ​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​កាំរស្មី UV ព្រម​ទាំង​ពន្យឺត​ការវិវត្តន៍​ទៅ​រក​ភាព​ចាស់​ថែម​ទៀត​ផង​។​ ចូរ​​ឆុង​តែ​ចំនួន​២​កញ្ចប់​ ដោយ​ទុក​រយៈពេល​​ប្រហែល​ពី​​៣​ទៅ​៥​នាទី បន្ទាប់​មក​ដាក់​កញ្ចប់​តែ​ដែល​ឆុង​រួច​ក្នុង​ទូរ​ទឹកកក​ប្រហែល​២០​នាទី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស