backup og meta

ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2023

    ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប ឬ​ Lasik អាច​ជួយ​​ឲ្យ​កញ្ចក់​ភ្នែក​វិល​ត្រឡប់​មក​រក​សភាព​ដើម និង​កែ​តម្រូវ​បញ្ហា​ភ្នែក​មីញ៉ូប។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​តូច អាច​នឹង​ប្រឈម​នឹង​ការ​ប្រែប្រួល​កញ្ចក់​ភ្នែក​ដែល​ពាក់ព័ន្ធ​នឹង​អាយុ (age-related changes)។ ការ​ប្រែប្រួល​នេះ អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ភ្នែក​ព្រឹល​ ក្រោយ​បាញ់​ឡាស៊ែរ​ពីរ​បី​ឆ្នាំ​ក្រោយ។

    កត្តា​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​បញ្ហា​ភ្នែក​មីញ៉ូប​វិល​ត្រឡប់​មក​វិញ

  • មាន​កម្រិត​មីញ៉ូប​ខ្លាំង (លើស​ពី​-៦.០០D)
  • ធ្វើការងារ​​ដែល​ត្រូវការ​ប្រើ​ភ្នែក​ខ្លាំង
  • ទ្រង់ទ្រាយ​កញ្ចក់​ភ្នែក​ប្រែប្រួល
  • ឧស្សាហ៍​ចុក​រួយ​ភ្នែក
  • សម្លឹង​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​​ច្រើន​ជ្រុល
  • ​មាន​អាយុ​ច្រើន
  • កង្វះ​សារជាតិ​ចិញ្ចឹម​ល្អៗ​ចំពោះ​សុខភាព​ភ្នែក​
  • កង្វះ​វីតាមីន​A
  • ប្រឈម​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ
  • មាន​ជំងឺ​ទឹក​នោម​ផ្អែម។
  • តើ​បញ្ហា​មីញ៉ូប​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី?

    កត្តា​បង្ក​នៃ​បញ្ហា​មីញ៉ូប​រួម​មាន​៖

    • ធ្វើ​ការងារ​ដែល​ទាក់ទង​នឹង​ការ​ប្រើ​ភ្នែក​មើល​វត្ថុ​ជិតៗ
    • មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ភ្នែក​មីញ៉ូប។

    ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប​មាន​ផលវិបាក​អ្វី​ខ្លះ?

    • ស្ងួត​ភ្នែក​បណ្ដោះ​អាសន្ន
    • ពិបាក​មើល​ភ្នែក​នៅ​ទី​ងងឹត​បណ្ដោះ​អាសន្ន
    • រំញោច​ទៅ​នឹង​ពន្លឺ
    • បញ្ហា​ភ្នែក​មីញ៉ូប​កើត​ឡើង​វិញ
    • ប្រែប្រួល​គំហើញ​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម