បច្ចុប្បន្នមានក្មេងជាច្រើន ជួបបញ្ហាភ្នែកមីញ៉ូប។ បញ្ហាមីញ៉ូបភ្នែកនេះ កើតឡើងពីការវិវិត្ដទៅមុខកាន់តែខ្លាំងតាមអាយុរបស់ក្មេង ហើយប្រសិនបើមិនបានព្យាបាលទាន់ពេល ជំងឺនឹងវិវត្ដកាន់តែធ្ងន់ទៅមុខ។ យោងតាមការសិក្សាបានរកឃើញថា មានក្មេងរហូតដល់៦០ភាគរយ មានបញ្ហាមីញ៉ូបភ្នែក។ ក្មេងក្នុងអាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ ងាយកើតបញ្ហាមីញ៉ូបឆ្ងាយ គឺក្មេងៗអាចមើលឃើញវត្ថុក្បែរៗបានច្បាស់ ប៉ុន្តែសម្រាប់វត្ថុឆ្ងាយ មើលទៅឃើញព្រិលៗ។ ដូចនេះក្នុងនាមជាប៉ាម៉ាក់ តើយើងគួរមើលថែកូនៗយ៉ាងដូចម្ដេចដែរ?
ក្រោយពេលឃើញមានសញ្ញាទាំងអស់នេះ ប៉ាម៉ាក់គួរនាំកូនៗទៅជួបជាមួយគ្រូពេទ្យភ្នែក ដើម្បីពិនិត្យមើល។ គ្រូពេទ្យនឹងចេញថ្នាំសម្រាប់ព្យាបាលបញ្ហាភ្នែក ហើយយើងចាំបាច់ត្រូវជូនកូនទៅជួបពេទ្យ ឲ្យបានញឹកញាប់ យ៉ាងហោចណាស់បានម្ដងក្នុងរយៈពេល ៣ខែ ដើម្បីការពារកុំឲ្យមានផលរំខានកើតឡើង។
២- មូលហេតុបណ្ដាលឲ្យភ្នែកមីញ៉ូប
ក្មេងៗអាចមានបញ្ហាមីញ៉ូបភ្នែក ដោយឆ្លងពីប៉ា ឬម៉ាក់។ ប្រសិនបើប៉ាម៉ាក់មានបញ្ហាមីញ៉ូបភ្នែកខ្លាំង នោះកូនពិបាកជាដាច់ពីបញ្ហាភ្នែកមីញ៉ូបនេះណាស់ ទោះបីជាកូននោះទទួលបានការព្យាបាលល្អក្ដី។
ប៉ុន្តែជំងឺនេះ ក៏អាចបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួនរួមមាន ការរៀនសូត្រ និងធ្វើការក្នុងកន្លែងខ្សោយពន្លឺ។ ប្រសិនបើយើងអាចដឹងថាកើតជំងឺមីញ៉ូបភ្នែកនេះបានលឿន យើងអាចព្យាបាលបានដោយវិធីយ៉ាងងាយ។ ក្នុងដំណាក់កាលដំបូង គ្រូពេទ្យអាចព្យាបាលដោយត្រឹមតែលេបថ្នាំ គឺគ្រប់គ្រាន់ហើយ។
ការអង្គុយ ឬឈរខុសទំនង មិនមានពន្លឺគ្រប់គ្រាន់ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនពេក គឺជាមូលហេតុសំខាន់ធ្វើឲ្យភ្នែកមីញ៉ូប។ ដូចនេះប៉ាម៉ាក់គួរតែយកចិត្ដទុកដាក់ជាមួយបញ្ហាដូចខាងក្រោម បើមិនចង់ឲ្យភ្នែកកូនកាន់តែខូចទេនោះ។