backup og meta

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2020

    អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

    បរិបទ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន​នា​ពេល​បច្ចុប្បន្ន​មិន​ដូច​ជំនាន់​មុន​នោះ​ទេ ម្តាយ​ឪពុក​ចាំបាច់​ត្រូវ​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ពិភព​លោក នោះ​ទើប​កូន​យើង​ក្លាយ​ជា​ក្មេង​ឆ្លាត រឹងមាំ អាច​ប្រកួត​ប្រជែង និង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន។ អ្វី​ទៅ​ជា​អ្វី​បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន? ធ្វើ​បែប​ណា​ទើប​កូន​មាន​គ្រឹះ​រឹងមាំ ប្រាជ្ញា​ឆ្លាត​វៀង​វៃ រាងកាយ​រឹងប៉ឹង អាច​ជម្នះ​​រាល់​ឧបសគ្គ​នានា​បាន?

    បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន

    បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ន​នេះ សំដៅ​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ-​ចិត្ត មាន​បញ្ញា​ស្មារតី​ឆ្លាត​តាំង​ពីតូច​ទៅ ពោល​គឺ​ចិញ្ចឹម​កូន​ឲ្យ​គេ​ចេះ​បត់​បែន ​មាន​ភាព​រឹងប៉ឹង ដើម្បី​ជម្នះ​ឧបសគ្គ និង​ជោគជ័យ​ក្នុង​ជីវិត។ ដើម្បី​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​នោះ ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ព្យាយាម លះបង់​ច្រើន និង​ត្រូវ​ប្រកាន់​នូវ​វិធីសាស្ត្រ​ចំនួន៥ ដូចខាងក្រោម៖

    ១. ឲ្យ​កូន​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង

    ការ​បណ្តោយ​ឲ្យ​កូន​ឆ្លង​កាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​នៅ​ពិភព​ខាង​ក្រៅ ហើយ​ប្រឈម​មុខ​នឹង​​ឧបសគ្គ​ដោយ​ខ្លួនឯង ដោយ​ប៉ាម៉ាក់​កុំ​ការពារ​កូន​ជ្រុល​ហួសហេតុ​ពេក អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ និង​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង។

     ២. បង្រៀន​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង​មិន​ព្រម​ចុះ​ចាញ់

    គ្រប់​បទ​ពិសោធន៍​លំបាក ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​រៀន​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ និង​ត្រូវ​ផ្តល់​ជំនឿ​ចិត្ត​លើ​កូន​ម្តង​ហើយ​ម្តង​ទៀត​ថា កូន​ពិត​ជា​អាច​ធ្វើ​បាន។

    ៣. ជំរុញ​ភាព​ក្លាហាន​កូន

    ពេល​កូន​ប្រឈម​មុខ​ភាព​ភ័យ​ខ្លាច ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ភាព​ក្លាហាន ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​កូន​ចង់​បាន។

    ៤. ឲ្យ​កូន​រៀន​បត់​បែន​តាម​កាលៈទេសៈ

    បណ្តោយ​ឲ្យ​កូន​យើង​មាន​ឱកាស​ប្រើ​ជីវិត​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ខ្លះ តាម​រយៈ​នេះ​ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ ហើយ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។

    ៥. បង្រៀន​ឲ្យ​កូន​មាន​ភាព​វាង​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា

    ចំណេះ​ដឹង​មិន​មែន​បាន​ពី​​ការ​រៀន​ក្នុង​សាលា​ទាំង​ស្រុង​ទេ តែ​ក៏​បាន​ពី​​បទ​ពិសោធន៍​ផ្ទាល់​នៅ​ខាង​ក្រៅ​ផង​ដែរ។ បទ​ពិសោធន៍​ខាង​ក្រៅ និង​ការ​ប្រឈម​មុខ​ឧបសគ្គ នឹង​ជួយ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត។

    ​តើ​យើង​ត្រូវ​សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ពេល​ណា? ដោយ​របៀប​ណា?

    សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ឆ្លើយ​ថា​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ រហូត​ដល់​កូន​កើត​មក ដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​រាង​កាយ​រឹងមាំ និង​បញ្ញា​ស្មារតី តាម​រយៈ​ការ​ហ្វឹក​ហាត់​ខួរក្បាល ដោយ​និយាយ​លេង បង្រៀន និង​ផ្តល់​អាហារ​បំប៉ន​សម្បូរ​ជីវជាតិដូចជា​​ទឹកដោះ​គោជាដើម។

    ដោយ​ឡែក​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អ្វីៗ​កាន់​តែ​សម្បូរ​បែប អ្នក​ម្តាយ​អាច​ស្វែង​រក​ទឹកដោះគោ​ម្សៅ​ដែល​មាន​ធាតុ​ផ្សំទី ១ SYNBIOTIC ជា​រូបមន្ត​ដែល​​រួម​បញ្ចូល​​គ្នា Probiotic និង Prebiotic** ជួយ​ឲ្យ​ប្រព័ន្ធ​ការពា​រឹងមាំ និង​ទី២​ គឺ DHA** ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ***ជាច្រើនទៀត។

    ចុចទីនេះ ដើម្បី​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ​នូវទឹកដោះគោម្សៅជំនាន់ថ្មី ជាមួយ SYNBIOTIC។

    *សម្រាប់កុមារកុមារត្រឹមអាយុត្រឹមអាយុ ៦ឆ្នាំ

    **ជា​សារធាតុ​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្​ឍខួរក្បាល និងភ្នែក។ សម្រាប់​កុមារត្រឹមអាយុ ៣ឆ្នាំ

    ***Vitamin B1, B2, B3, B6, B12, C និង Iodine។

    នាំមកជូនដោយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម