ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​ជិត ឬ ៦ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]

ស្វែងរក ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់អាយុ ៦ឆ្នាំ

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ​ផ្លូវចិត្តកូន

នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​តាម​បញ្ជា​អ្វី​មួយ ហើយ​ការ​និយាយ​ស្រួល​បួល​មិន​ដំណើរការ ភាគ​ច្រើន​គឺ​និយម​ប្រើ​ទណ្ឌកម្ម ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​កូន​ស្ដាប់។ ជា​ទូទៅ ការ​ដាក់​ទណ្ឌកម្ម​ជា​វិធី​មួយ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​សម្ដី​យើង​ជា​ម៉ាក់​ប៉ា ព្រោះ​អា​អូន​ឆាប់​ខ្លាច តែ​ក៏អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​វិញ​ដែរ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក បើ​តាម​វិធី​ចិញ្ចឹម​កូន​បែប​ផ្ដាច់ការ ម៉ាក់​ប៉ា​តែង​ជឿ​ថា ដើម្បី​លូតលាស់ និង​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវ កូនត្រូវ​ទទួល​ទណ្ឌ​កម្ម​ចំពោះ​អាកប្បកិរិយា​មិន​ល្អ និង​ទទួល​បាន​រង្វាន់​សម្រាប់​អាកប្ប​កិរិយា​ល្អ។ ហេតុអ្វី​បាន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​បង្ក​គ្រោះថ្នាក់​ដល់​កូន? យោង​តាម​លោក Alan Kazdin នាយក​មជ្ឈ​មណ្ឌល Yale Parenting Center ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​កូន​នោះ​ទេ។ ពេល​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​ភាគ​ច្រើន​ប្រហែល​ជា​ចាប់ផ្ដើម​ដោយ​ការ​និយាយ​ប្រាប់​កូន​ថ្នមៗ ប៉ុន្តែ​យូរ​ៗ​ទៅ​អាច​បន្ថែម​ការ​ស្រែក ជ្រុល​ដៃ​ប្រើ​កម្លាំង​ខ្លាំង​ៗ​លើ​កូន​ក៏​មាន ទោះ​បី​ជា​ក្នុង​ចេតនា​ល្អ​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​យល់​ស្រប​ថា ជំនួស​ឲ្យ​ការ​បង្រៀន​អ្វី​ដែល​មាន​ប្រយោជន៍ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ប៉ះពាល់​ដល់​កូន​៖ បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត បណ្ដាល​ឲ្យ​ខូច​ខាត​ផ្លូវចិត្ត​កុមារ លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាកប្បកិរិយា​គិត​តែ​ពី​ខ្លួន​ឯង ជំរុញ​ភាព​មិន​ស្មោះ​ត្រង់ រារាំង​កូន​ពី​ការ​អភិវឌ្ឍ​ផ្នែកសីលធម៌​។ ដូច្នេះ​តើ​យើង​គួរ​ធ្វើ​បែប​ណា​ដោយ​មិន​ដាក់​ទណ្ឌ​កម្ម​លើ​កូន? គន្លឹះ​សំខាន់​ គឺ​ត្រូវនិយាយជាមួយ​កូនៗ និង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អាកប្បកិរិយា​របស់​ពួកគេ​មិន​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ពាក្យ​ដែល​ប្រើ និង​របៀប​ដែល​យើង​ប្រើ​។ ម៉ាក់​ប៉ា​គួរ​តែ​ពន្យល់​ពី​របៀប​ដែល​អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​របស់​កូន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ជាមួយ​នឹង​កាយ​វិការ និង​សំឡេង​ទន់​ភ្លន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ចរិយា​សមរម្យ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ដែល​អ្វី​គ្រប់​គ្នា​គិត​នោះ​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​រៀន​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​មែន​ទែន ធ្វើ​យ៉ាង​ណា​មិន​គួរ​ប្រើ​ដៃ​ជើង​លើ​កូន​ទេ។​ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ តិចនិក​ ៦​យ៉ាង ជួយ​ឲ្យ​ខួរ​ក្បាល​កូន​​គិត​រហ័សរហួន​ និង​វៃ​ឆ្លាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង […]


ការលូតលាស់អាយុ ៦ឆ្នាំ

បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

ដូច​រឿង​ជា​ច្រើនផ្សេង​ទៀត​​ដែរ សេចក្ដី​សប្បុរស ឬ​បើ​និយាយ​សាមញ្ញៗ​ ថាចិត្ត​ល្អ​ ជា​គុណ​ធម៌មួយ​ដែល​ក្មេងៗ​រៀន​តាម​ពេល​វេលា និង​តាម​រយៈ​ការ​អនុវត្ត។ និយាយ​ដល់​រឿង​ចិត្ត​ល្អ ម៉ាក់​ប៉ា​គឺ​ជា​គ្រូ​បង្រៀន​ដំបូង​បង្អស់​របស់​កូន​ៗ ហើយ​ការ​បង្រៀន​កូន​ឲ្យ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ ជា​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​កូន​មាន​ភាព​វ័យ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍។ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ។ ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារកទីនេះ អ្វី​ទៅ​ជា​ការបង្រៀន​កូន​​យល់​ចិត្ត​អ្នក​ដទៃ?​ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង ពន្យល់​ថា ការ​យល់​ចិត្ត​អ្នក​ដទៃ​ជា​ការ​យល់​ពី​អ្វី​ដែល​មនុស្ស​ក្បែរ​ខ្លួន​កំពុង​គិត ឬ​អារម្មណ៍​របស់​អ្នក​ដទៃ។ សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ធំ យើង​អាច​ដឹង​បាន​ថា មនុស្ស​ក្បែរ​ខ្លួន​យើង​កំពុង​មាន​អារម្មណ៍​បែប​ណា​ដោយ​គ្រាន់​តែ​សង្កេត​មើល​កាយ​វិការ ឬ​សម្លឹង​មើល​កែវ​ភ្នែក​មួយ​សន្ទុះ។ ប៉ុន្តែ​ចំពោះ​កូន​ក្មេង គឺ​មិន​អាច​យល់​ដឹង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​ដូច​មនុស្ស​ធំ​នោះ​ទេ ហេតុ​នេះ​ហើយ យើង​ត្រូវ​បង្រៀន​កូន​ពី​រឿងនេះ។ ស្ថាបនិក​គ្លីនិក​កុមារ MommyDoctor រូប​នេះ​បន្ត​ថា ការ​បង្រៀន​កូន​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ យើង​ត្រូវ​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ដែល​កូន​ៗ​ងាយ​យល់។ ឧទាហរណ៍ នៅ​ពេល​កូន​យើង​ទៅ​ដណ្ដើម​របស់​លេង​ពី​ក្មេង​ដទៃ ធ្វើ​ឲ្យ​ក្មេង​នោះ​យំ យើង​គួរ​សួរ​នាំ​កូន​ថា "ប្រសិន​បើ​របស់​លេង​អូន​ត្រូវ​គេ​ដណ្ដើម​ទៅ​វិញ តើ​អូន​មាន​អារម្មណ៍​បែប​ណា?” ឧទាហរណ៍​ទីពីរ​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ជាមួយ​កូន យើង​អាច​ជ្រើស​រើស​ជា​រឿង មាន​ភាព​សប្បាយ​រីករាយ និង​ភាព​មិន​សប្បាយ​រីករាយ។ ស្រប​ពេល​ដែល​កំពុង​អាន ម៉ាក់​ប៉ា​អាច​ចោទ​ជា​សំណួរ​សួរ​ទៅ​កាន់​កូន ឬ​អាច​វិភាគ​អារម្មណ៍​តួ​អង្គ​នៅ​ក្នុង​សាច់​រឿង​បាន។ «ចាប់​ផ្ដើម​ពី​សកម្មភាព​តូច​តាច​ក្នុង​ការ​រស់​នៅ​ប្រចាំ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ជាមួយ​កូនៗ​ក្នុង​ការ​និយាយ វែក​ញែក និង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ ដូច្នេះ ពេល​កូន​ធំ​ពេញ​វ័យ អា​អូន​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត និង​វិភាគ​ពី​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ»។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​ថា នៅ​ពេល​ដែល​កូន​ៗ​ចេះ​យល់​ពី​ចិត្ត​អ្នក​ដទៃ ទៅ​ថ្ងៃ​អនាគត​ពេល​កូន​ធំ​ពេញ​វ័យ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា”? ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។ អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន  និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច។ ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា។


ការលូតលាស់អាយុ ៦ឆ្នាំ

ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ

មាន​ការ​ណែ​នាំ​ម៉ាក់​ប៉ា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ អាកប្បកិរិយា​ថ្លៃ​ថ្នូរ និង​មាន​ប្រាជ្ញា​វាងវៃ។ ប៉ុន្តែ អាចពិបាក​សម្រាប់​ម៉ាក់​ប៉ា​បន្តិច ដោយសារ​មិន​ដឹង​ថា​អ្វី​គួរ​ធ្វើ​តាម និង​អ្វី​មិនគួរ​អនុវត្ត​ពេល​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ ដើម្បី​សម្រួល​ដល់​គ្នា​យើង​ជា​ម៉ាក់​ប៉ា​ អត្ថបទ​នេះ​មាន​ដំបូន្មាន​ល្អ​ៗ​ពី​ការ​ជួយ​បង្កើន IQ កូន​ចែក​រំលែក​ដោយ​វេជ្ជបណ្ឌិត Bryan Roche ជា​អ្នក​ចិត្តសាស្ត្រ​ខាង​អាកប្បកិរិយា​ដែល​ផ្អែក​លើ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១. ផ្ដល់​អូមេហ្គា ៣ ឲ្យ​កូន​ញ៉ាំ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​អាហារ​ដែល​មនុស្ស​ចាស់​ញ៉ាំ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ប៉ុន្តែ អាស៊ីដ​អូមេហ្គា ៣ ជួយ​ពង្រឹង​មុខងារ​ខួរក្បាល​ក្មេងៗ ហើយ​បើ​អា​អូន​បាន​ញ៉ាំ​តាំង​ពី​ក្មេង​មក កាន់​តែ​ល្អ ព្រោះ​វា​ជួយ​បង្កើន IQ កូន។ អូមេហ្គា ៣ អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ សាច់​ត្រី បន្លែ​ស្លឹក​បៃតង និង​ពពួក​សណ្ដែក។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ផ្ដល់​ប្រូតេអ៊ីន​ឲ្យ​កូន​ញ៉ាំ​បាន​ច្រើន​ព្រោះ​វា​មាន​សារធាតុ Amino Acid ដែល​ជួយ​ទ្រទ្រង់​ដំណើរ​ការ​ខួរក្បាល។ ២. សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង តិចនិក​មួយ​ទៀត​ដើម្បី​ជួយ​បង្កើន IQ កូន គឺ​ការ​សរសើរ​លើ​ដំណើរ​ការ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​កូន ដោយ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​នៃ​ការ​សិក្សា​ពេក។ ការ​សរសើរ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​​ជួយ​ជំរុញ​ទឹក​ចិត្ត​កូន​ឲ្យ​បន្ត​នូវ​អ្វី​ៗ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ៣. និយាយ​ជាមួយ និង​អាន​ឲ្យ​កូន​ស្ដាប់ លោក Roche បន្ត​ឲ្យ​ដឹង​ថា ការ​សន្ទនា​កាន់​តែ​ច្រើន​ជាមួយ​កូន កាន់​តែ​ធ្វើ​ឲ្យ​ពូក​គេ​ឆ្លាត​វៃ។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប្រការចាំបាច់ ម៉ាក់ប៉ាកុំមើលរំលងបើចង់ឲ្យកូនឆ្លាត ខួរក្បាលវាងវៃ

បំណងប្រាថ្នាធំមួយរបស់ម៉ាក់ប៉ា គឺចង់ឃើញកូនមានបញ្ញាវាងវៃ ខួរក្បាលគិតបានរហ័ស ឬ បើនិយាយឲ្យស្រួលស្ដាប់ គឺចង់ឲ្យកូនរៀនពូកែជាប់លេខល្អរាល់ខែ។ ទន្ទឹមនឹងការសម្រេចក្ដីប្រាថ្នាចង់ឲ្យកូនឆ្លាតបាន ម៉ាក់ប៉ាមិនត្រូវមើលរំលងប្រការសំខាន់ៗ ប៉ុន្មានខាងក្រោមនេះទេ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. កុំធ្វើសកម្មភាពឆ្គាំឆ្គងដាក់កូន ម៉ាក់ប៉ាដែលមានអាកប្បកិរិយាមិនល្អ ឬបំពានលើកូន ដូចជាវាយដំខ្លាំងពេក ស្រែកជេរមុខក្រោយឲ្យកូន អាចធ្វើឲ្យក្មេងឆេវឆាវ ប្រើហិង្សា ពោលគឺមានចរិតមិនសមរម្យ។ លើសពីនេះ បើម៉ាក់ប៉ាធ្វើសកម្មភាពមិនល្អដាក់កូន ហើយចង់ឲ្យកូនឆ្លាត រៀនពូកែក៏ពិបាកដែរ ព្រោះក្មេងៗដែលទទួលបានសម្ពាធពីម៉ាក់ប៉ាខ្លាំងច្រើនតែជួបប្រទះបញ្ហាក្នុងការសិក្សា និងងាកទៅប្រព្រឹត្តអំពើដែលអាចបំផ្លាញអនាគតខ្លួនឯង និងគ្រួសារវិញ។ ២. កូនមានរបបអាហារមិនល្អ តាមពិតទៅ របបអាហាររបស់កូនដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញការលូតលាស់ទាំងផ្នែករាងកាយ និងស្មារតីរបស់ពួកគេ។ ស្របគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ មកពីប្រទេសបារាំង និងកូរ៉េ ឲ្យដឹងថា ដើម្បីឲ្យកូនលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ កាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំល្អ។ ៣. មិនយកចិត្តទុកដាក់ផ្លូវអារម្មណ៍កូន ចំពោះបញ្ហាលូតលាស់ផ្នែកបញ្ញាស្មារតីនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ […]


ការលូតលាស់អាយុ ៦ឆ្នាំ

កូនអភិវឌ្ឍខួរក្បាលខ្លាំងចន្លោះអាយុ ២-៧ឆ្នាំ ម៉ាក់ប៉ាគួរដឹង

ខួរក្បាលរបស់ក្មេងមានការអភិវឌ្ឍនៅក្នុងដំណាក់កាលសំខាន់ៗ ២ ដែលដំណាក់កាលសំខាន់ទីមួយកើតឡើងនៅអាយុ ២ឆ្នាំ និងដំណាក់កាលទី២ កើតឡើងក្នុងវ័យជំទង់។ នៅពេលចាប់ផ្ដើមនៃការអភិវឌ្ឍខួរក្បាលក្មេងក្នុងដំណាក់កាលទាំងនេះ ចំនួននៃការតភ្ជាប់ (synapses) រវាងកោសិកាខួរក្បាល (ណឺរ៉ូន)កើនឡើងទ្វេដង។ ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ ក្មេងអាយុ ២ឆ្នាំ មានតំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទច្រើន ប្រហែល២ដងដូចទៅនឹងមនុស្សពេញវ័យដែរ ដោយសារតែការភ្ជាប់នេះ ជាមួយកោសិកាខួរក្បាលដែលអាចឲ្យខួរក្បាលកូនក្មេងរៀនអ្វីៗបានឆាប់រហ័សនៅក្នុងវ័យនេះ។ ដូច្នេះ ក្មេងៗនឹងទទួលបទពិសោធន៍ច្រើននៅក្នុងដំណាក់កាលនេះតាមវ័យលូតលាស់របស់អាអូន។ ដំណាក់កាលដ៏សំខាន់ដំបូងនៃការអភិវឌ្ឍខួរក្បាលក្មេងចាប់ផ្ដើមនៅអាយុ ២ឆ្នាំ និងបញ្ចប់នៅអាយុ ៧ឆ្នាំ។ វាផ្ដល់ឱកាសដ៏សំខាន់មួយក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការអប់រំរួមសម្រាប់កុមារ។ ទន្ទឹមនឹងនេះ មានវិធីសាស្ត្រ ៤ យ៉ាងដែលកាន់តែជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេងឲ្យពូកែមានដូចជា៖ ១. លើកទឹកចិត្តកូនឲ្យស្រលាញ់ការសិក្សា ២. ពង្រឹងជំនាញរបស់កូន និងជួយស្វែងរកទេពកោសល្យកូន ៣. យកចិត្តទុកដាក់ទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ (EQ) គំនិតច្នៃប្រឌិតរបស់កូន ៤. អនុញ្ញាតឲ្យកូនរៀនទាំងមេរៀនក្នុងសាលា និងមេរៀនក្នុងជីវិត កុំរំពឹងលទ្ធផលសិក្សាពីកូនខ្ពស់ពេក ក្រៅពីចំណុច ៤ យ៉ាងខាងលើ ដែលជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេង ម៉ាក់ប៉ាត្រូវបំពេញសារជាតិចិញ្ចឹមក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន ដើម្បីឲ្យខួរក្បាលទទួលបានវីតាមីន និងរ៉ែសំខាន់ៗគ្រប់គ្រាន់។ លើសពីនេះ ម៉ាក់ប៉ាក៏ត្រូវគិតដល់សុខភាពក្រពះ-ពោះវៀនកូនដែរ មុននឹងចង់ឲ្យកូនឆ្លាត យកល្អគួរផ្ដល់ទឹកដោះគោម្សៅមានផ្ទុក SYNBIOTICS ជួយបង្កើតបាក់តេរីក្នុងក្រពះពោះវៀន ស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបានកាន់តែល្អ។


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

ខួរ​ក្បាល​កូនអភិវឌ្ឍ​បាន​លឿន និង​ឆាប់​ចាប់​បាន​ពេល​យើង​បង្រៀន​អ្វី​មួយ​ជាង​មនុស្ស​ធំ ហើយ​ពី​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​ខ្លះ​ខំ​ប្រឹង​បង្រៀន​កូន​ពី​នេះ​ពី​នោះ និង​ផ្ដល់​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ឆ្លាត។ បន្ថែម​ពី​ការ​ផ្ដល់​អាហារូបត្ថម្ភ​ល្អៗ​ដើម្បី​ឲ្យ​កូន​ឆ្លាត ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ បង្ហាត់​ខួរ​ក្បាល​កូន​ឲ្យ​គិត​បាន​រហ័សរហួន។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចទីនេះ ១. បង្វឹក​ខួរក្បាល ពេល​នៅ​តូច ខួរ​ក្បាល​កូន​ប្រៀប​បាន​ដូច​ជា​អេប៉ុង​មួយ​ត្រៀម​ខ្លួន​ក្រេប​ជញ្ជក់​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អា​អូន​បាន​ដឹង បាន​ឃើញ។ ល្បែង​មួយ​ចំនួន​ដូច​ជាផ្គុំ​រូប អាច​ភ្ញោច​ភាព​ងឿង​ឆ្ងល់ និង​ជំរុញ​ការ​គិត​របស់​ក្មេង។ អនុញ្ញាត​ឲ្យ​កូន​លេង​ល្បែង​ដែល​សមស្រប​ទៅ​តាម​អាយុ ដើម្បី​ជំរុញ​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន។ ២. គេង​គ្រប់​គ្រាន់ ការ​សម្រាក​បាន​គ្រប់​គ្រាន់​សំខាន់​ណាស់​សម្រាប់​ក្មេង យ៉ាង​ហោច​ណាស់​ឲ្យ​កូន​គេង ៨ម៉ោង/យប់។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ស្មារតី​នឹង និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​អា​អូន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ ៣. សកម្មភាព​រាងកាយ មិន​ថា​ជា​កីឡា ឬ​គ្រាន់​តែ​ជា​ការ​រត់​លេង​មុខ​ផ្ទះ​ទេ ក្មេង​ៗ​ត្រូវ​ការ​សកម្មភាព​រាងកាយ ដើម្បី​រំញោច​អារម្មណ៍​របស់​ពួក​គេ។ ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​អះ​អាង​ថា ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​ច្រើន ជា​ទូទៅ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​កម្រិត​នៃ​ការ​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ជាង​ក្មេង​ដទៃ។ ៤. អាន​សៀវភៅ តិចនិក​មិន​ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​គិត និង​ចំណេះ​ដឹង​របស់​កូន​ៗ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ក្នុង​ផ្ទះ គួរ​តែ​មាន​សៀវភៅ​រឿង​កុមារ ឬ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​ច្រើន ទុក​សម្រាប់​កូន​អាន​ពេល​ទំនេរៗ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​កូន​ដែរ មិន​មែន​មាត់​ថា​ឲ្យ​កូន​អាន​សៀវភៅ ហើយ​ខ្លួន​ឯង​អង្គុយ​ចុច​ទូរស័ព្ទ​ទេ។


ការលូតលាស់អាយុ ៦ឆ្នាំ

ក្មេងតូចលេងច្រើន មានអត្ថប្រយោជន៍ដល់ការលូតលាស់

គ្នា​យើង​មាន​ដែល​សង្កេត​មើល៍​អត់? ព្រោះ​តែ​ចង់​ឲ្យ​កូន​ឆ្លាត កូន​ធំ​មិន​ទាន់​ស្រួល​បួល​ផង ម៉ាក់​ប៉ា​មួយ​ចំនួន​ចាប់​ផ្ដើម​បង្រៀន​អក្សរ បង្រៀន​លេខ​ឲ្យ​កូន​ចេះ​ចាំ ហើយ​មិន​ចង់​ឲ្យ​កូន​មាន​ពេល​លេង​ច្រើន​ពេក​ទេ ខ្លាច​កូន​រៀន​ខ្សោយ តែ​តាម​ពិត​ទៅ អា​អូន​លេង​ច្រើន ទទួល​បាន​ការ​អភិវឌ្ឍ​ច្រើន​ផ្នែក​ណាស់​អំឡុង​ពេលកំពុង​កូន​លូតលាស់។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គ្រាន់​តែ​លេង​សោះ អាច​ជួយ​អភិវឌ្ឍ​ដល់​ការ​លូតលាស់​កូន​បាន​យ៉ាង​ម៉េច​ខ្លះ? បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​បក​ស្រាយ​​ថា ការ​លេង​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កុមារ​តូច​ លើស​ពី​ការ​ឲ្យ​កូន​រៀន​លេខ រៀន​អក្សរ​ទៅ​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​លេង​មាន​ដូច​ជា៖ – អភិវឌ្ឍន៍​ការប្រើ​សាច់ដុំធំៗ ដែល​ធ្វើ​ឲ្យ​កូន​លូតលាស់​ដោយ​មាន​ភាព​ស្វាហាប់ រហ័សរហួន – អភិវឌ្ឍន៍​ការប្រើសាច់ដុំតូចៗ ជួយ​ឲ្យ​កុមារ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ចលនា​ម្រាម​ដៃ (កាន់​ខ្មៅ​ដៃ) និង​ភ្នែក – អភិវឌ្ឍន៍​ផ្នែក​ភាសា  កុមារ​ឆាប់​យល់​ពី​គំនិត​អ្នក​ទៃ និង​ចេះ​ប្រើ​ភាសា ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​ម៉ាក់​ប៉ា – អភិវឌ្ឍន៍​ទំនាក់ទំនង​សង្គម  អា​អូន​នឹង​ក្លាយ​ជា​ក្មេង​ដែល​មាន​ទំនាក់​ទំនង​សង្គម​ល្អ ក្លាហាន ចេះ​យល់​ចិត្ត​អ្នក​ដទៃ – អភិវឌ្ឍន៍​ភាព​ច្នៃ​ប្រឌិត អនុញ្ញាត​ឲ្យ​អា​អូន​ស្វែង​យល់​ពី​មូលហេតុ ឬ​របៀប​ដែល​អ្វី​មួយ​កើត​ឡើង និង​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ។ ការ​លេង​មាន​សារ​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ ព្រោះ​បាន​​ចូល​រួម​ចំណែក​ដល់​ការ​យល់​ដឹង​ផ្នែក​រាងកាយ និង​អារម្មណ៍​របស់​អា​អូន។ ជា​ពិសេស​នោះ វា​ក៏​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ម៉ាក់​ប៉ា​បាន​បង្រៀន​កូន​តាម​រយៈ​ការ​លេង និង​ចំណាយ​ពេល​បាន​ច្រើន​ជា​មួយ​កូនៗ។ ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ហេតុ​ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ជំរុញ​ការ​លេង​របស់​កូន​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ទទួល​បាន​កុមារភាព​ដ៏​រីករាយ​ដែល​ជា​ការ​ចង​ចាំ​ដ៏​ល្អ​របស់​ពួក​គេ។


ការលូតលាស់អាយុ ៦ឆ្នាំ

បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធីងាយៗនាំសុភមង្គលចូលគ្រួសារ

ធម្មតា ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​អនុស្សាវរីយ​ក្នុង​គ្រួសារ ម៉ាក់​ប៉ា​តែង​នាំ​កូន​ៗ​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ផ្ទះ ឬ​តាម​ខេត្ត​ជាដើម ប៉ុន្តែ​ដោយ​សារ​តែ​កូវីដ-១៩ ទើប​យើង​ពិបាក​ទៅ​ណា​មក​ណា។ ប៉ុន្តែ ចំណង​រវាង​ម៉ាក់ប៉ា និង​កូន​ៗ អាច​កាន់​តែ​ស្និទ្ធស្នាល រឹង​មាំ​ឡើង​ជាមួយ​នឹង​វិធី ឬ​ទម្លាប់​សាមញ្ញ​ៗ ដែល​យើង​អាច​ធ្វើ​វា​ឡើង​ជា​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​សាមញ្ញ​ៗ បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន អាច​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​បាន​ដូច​ជា៖ ១. ញ៉ាំ​អាហារ​ជុំ​គ្នា តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​ជា​ប្រចាំ​ក្នុង​គ្រួសារ​ជាមួយ​កូនៗ និង​អត្ថប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​វិជ្ជមាន​របស់​កូន​ដូច​ជា សុខភាព ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ សុខភាព​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍​រឹងមាំ ចរិត​ឫកពា​ល្អ និង​បង្កើន​សមត្ថភាព​សិក្សា​ផង​ដែរ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ២. លេង​ជាមួយ​គ្នា វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន​នោះ​គឺ​ការ​ចំណាយ​ពេល ឬ​លេង​ជាមួយ​គ្នាឲ្យ​បាន​ច្រើន។ រក​ល្បែង​ណា​ដែល​យើង​អាច​អប់រំ​កូន​បាន ប្រសិន​បើ​យើង​ចង់​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ជំនាញ​សង្គម​ខ្លាំង ចរិត​ឫកពា​សមរម្យ។ ៣. ឱប​កូនៗ​ឲ្យ​ច្រើន ការ​ឱប​មិន​ត្រឹម​តែ​ជា​តិចនិក​អស្ចារ្យ​មួយ​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​មិន​ឲ្យ​យើង​ឈឺ​បាន​ទៀត​ផង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ Scientific American។ ដូច​នេះ ម៉ាក់ប៉ា​គួរ​ឱប​កូន​ៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​កូន​ៗ​ដឹង​ថា យើង​ស្រលាញ់​ពួក​គេ​ប៉ុនណា។ ៤. បង្ហាញ​ពី​ក្ដី​ស្រលាញ់​រាល់​ថ្ងៃ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​កូន មិន​ចាំ​បាច់​ជា​កាដូ​ថ្លៃៗ ឬ​ទាល់​តែ​មាន​ពិធី​ជប់​លៀង​ធំ​ដុំ​អី​នោះ​ទេ យើង​គ្រាន់​តែ​ធ្វើ​រឿង​តូច​តាច​សាមញ្ញ​ៗ ដូចជា និយាយ​ថា​ម៉ាក់​ប៉ា​ស្រលាញ់​កូន ស្ដាប់​រាល់​បញ្ហា ឬ​រឿង​ដែល​កូន​និយាយ​ឲ្យ​ស្ដាប់​ដោយ​មិន​វិនិច្ឆ័យ​ខុស​រឿង ផ្ដល់​ចំណាប់​អារម្មណ៍​ដល់​កូន​ជាដើម។ វិធី​ទាំង​នេះ​ច្បាស់​ជា​អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន បាន​កាន់​តែ​ខ្លាំង​ឡើង និង​ធ្វើ​ឲ្យ​កូន​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ពី​ម៉ាក់​ប៉ា។ ៥. ឲ្យ​កូន​ជួយ​កិច្ចការ​ក្នុង​ផ្ទះ តាម​ធម្មជាតិ ក្មេងៗ​ចូល​ចិត្ត​ជួយ​យក​អាសា​ម៉ាក់​ប៉ា​ណាស់ […]


ការលូតលាស់អាយុ ៦ឆ្នាំ

គន្លឹះល្អៗ មានប្រសិទ្ធភាពបំផុតក្នុងការប្រដៅកូនក្បាលខូច

ពេល​ខ្លះ ការ​ប្រៀន​ប្រដៅ​កូន​តូច​ឲ្យ​មាន​ចរិត​ឫកពា​ត្រឹម​ត្រូវ ហាក់​ដូច​ជា​ការ​ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​អ៊ីចឹង ព្រោះ​ម៉ាក់​ប៉ា​ត្រូវ​និយាយ​ឡើង​ហត់​មាត់​ហើយ ទម្រាំ​ចេះ​ស្ដាប់​គ្នា។ ដ្បិត​តែ អា​អូន​នៅ​តូច​ក៏​ពិត​មែន ប៉ុន្តែ​ក្មេង​ខ្លះ​ក្បាល​ខូច ចចេស រឹង​រូស ពិបាក​និយាយ​គ្នា​ណាស់ ហេតុ​នេះ​ទើប​ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​ត្រូវ​ចេះ​តិចនិក​បង្ហាត់​បង្ហាញ​ពី​ឫកពា​ត្រឹម​ត្រូវ​ឲ្យ​កូន​ឃើញ។ ខាង​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ​សាមញ្ញៗ តែ​ប្រសិទ្ធភាព​ខ្លាំង​ក្លា​ក្នុង​ការ​ប្រដៅ​អា​អូន​តូច​ៗ​ក្បាល​ខូច​រួម​មាន៖ ១. ផ្ដល់​ការ​ណែនាំ​ផ្ទាល់​ៗ យើង​គួរ​តែ​បង្ហាញ​កូន​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ពេល​ធ្វើ​អ្វី​មួយ ក្នុង​ការ​ប្រដៅ​កូន មិន​មែន​គ្រាន់​តែ​និយាយ​តែ​មាត់​នោះ​ទេ។ ឧទាហរណ៍ ពេល​កំពុង​ដើរ​នៅ​សួន​ជាមួយ​កូន ស្រាប់​តែ​ឃើញ​កូន​ឆ្កែ​មួយ​គួរ​ឲ្យ​ស្រលាញ់ ហើយ​អា​អូន​ចង់​ប៉ះ​ឆ្កែ យើង​ត្រូវ​បង្ហាញ​កូន​ពី​ការ​អង្អែល​ក្បាល​ឆ្កែ​ថ្នមៗ មិន​មែន​កូន​ថា​ចង់​ប៉ះ​ឆ្កែ យើង​គ្រាន់​តែ​និយាយ​អឺ អើ​នោះ​ទេ។ បើ​និយាយ​ឲ្យ​ឆាប់​យល់​ម៉ង គឺ​ពេល​ធ្វើ​អ្វី​មួយ យើង​ត្រូវ​ធ្វើ​ឲ្យ​កូន​មើល​ជាមុន​សិន ព្រោះ​ការ​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​មាន​ប្រសិទ្ធភាព​ជាង​ការ​និយាយ​ឲ្យ​កូន​ស្ដាប់។ ២. ដក​កូន​ចេញ​ពី​ស្ថានភាព​ណា​មួយ ពេល​ខ្លះ កូន​ក្មេង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ក្នុង​ស្ថានភាព​កំពុង​កើត​ឡើង​ណា​មួយ​បាន​ដូច​យើង​មនុស្ស​ធំ​ឡើយ។ ឧទាហរណ៍​ថា ពេល​កំពុង​ដើរ​ផ្សារ អា​អូន​ចេះ​តែ​យំ​រក​រឿង កិកកុក​ពេញ​ផ្សារ លួង​យ៉ាង​ណា​មិន​បាត់ វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ទុក​ការ​ទិញ​អីវ៉ាន់​មួយ​ឡែក​សិន និង​ត្រលប់​ត្រូវ​ផ្ទះ​វិញ ឲ្យ​អារម្មណ៍​កូន​បាន​ធូរ​ស្រាល សឹម​និយាយ​លួង​លោម​ថា អ្វី​ដែល​កូន​ធ្វើ​មិន​មែន​ជា​ទង្វើ​ល្អ​ទេ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ៣. សរសើរ​ពេល​ធ្វើ​ទង្វើ​ល្អ ក្មេងៗ​សុទ្ធ​តែ​ចូលចិត្ត​ពាក្យ​សរសើរ ពេល​ធ្វើអ្វី​មួយ​បាន​ល្អ អ៊ីចឹង​បើអូនៗ​ស្តាប់​បង្គាប់​គួរ​សរសើរ​គ្នា​ផង។ ការ​សរសើរ​អាច​លើកទឹកចិត្ត​អូនៗ​ធ្វើតាម​យើង​នៅ​ពេល​ក្រោយ ហើយវាជាតិចនិកមួយចាំបាច់ក្នុងការប្រដៅ​កូន​ឲ្យ​ល្អ។ ៤. មិន​អើពើ​ទង្វើ​មិន​ល្អ​ខ្លះ ក្មេង​ៗ​ចូល​ចិត្ត​បញ្ចេញ​អាកប្បកិរិយា​ណា​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ម៉ាក់​ប៉ា​បាន​ច្រើន ក្មេង​យំ កិកកុក​ច្រើន​ពេល​ខ្លះ គឺ​ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​មក​លួង​លោម ចាប់​អារម្មណ៍​នឹង​ខ្លួន។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​​ផ្ដល់​តែ​ចំណាប់​អារម្មណ៍​ទៅ​កូន​ពេល​អា​អូន​យំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ