backup og meta

តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន​ប្រសិទ្ធភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2022

    តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន​ប្រសិទ្ធភាព?

    ការ​វាយ​កូន​ ដោយសម្អាងថា ដើម្បីឲ្យកូនល្អ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​លើក​មក​វែក​ញែក​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​គ្នា​យើង​ដែល​ជា​ម៉ាក់​ប៉ា​គេ។ អ្នក​ជំនាញ​ភាគ​ច្រើន​ណែនាំ​មិន​ឲ្យ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​កូន​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​ជឿ​ថា ការ​អប់រំ​កូន​ដោយ​ការ​វាយ ឬ​ប្រើ​ដៃ​ជើង គឺ​ជា​យុទ្ធសាស្ត្រ​វិន័យ​ ពត់លត់​ដំ​​កូន​ឲ្យ​ត្រង់​ដ៏​មាន​ប្រសិទ្ធភាព។

    ម៉ាក់​ប៉ា​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​វាយ ឬ​ប្រើ​ហិង្សា​ដើម្បី​កែ​លម្អ​បញ្ហា​អាកប្ប​កិរិយា​មិន​ស្ដាប់​បង្គាប់ ឬ​ច្រឡើសបើស​របស់​កូន​ដោយ​មិន​ទាន់​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ផ្សេង​សម្រាប់​ដាក់​វិន័យ​លើ​កូន។ ចុះ​ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ពិត​ជា​អាក្រក់​ដូច​ដែល​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​មែន​ឬ​អត់?

    យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​អះ​អាង​ថា ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​អាច​មាន​ប្រសិទ្ធភាព​បាន​មួយ​រយៈ​ពេល​ខ្លី ដើម្បី​បញ្ឈប់​កាយវិការ​មិន​សមរម្យ​របស់​ក្មេង ព្រោះ​ក្មេង​ៗ​ខ្លាច​ឈឺ​ពេល​ម៉ាក់​ប៉ា​វាយ​ម្ដងៗ។ ប៉ុន្តែ បើ​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​វិញ គឺ​ការ​ប្រើ​ដៃ​ជើង​កាន់​តែ​ធ្វើ​ឲ្យ​កុមារ​ឆេវឆាវ មាន​របួស​រាងកាយ ចរិត​កោង​កាច និង​អាច​ប្រឈម​កើត​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ។

    គណនាទម្ងន់ស្រ្តីពពោះ 

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ម៉្យាង​វិញ​ទៀត ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រាងកាយ នឹង បង្រៀន​ក្មេង​ៗ​ថា ការប្រើហិង្សា​មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​មនុស្ស​ដែល​មាន​មាឌ​ធំ​ជាង​ខ្លួន ឬ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន​ ឬ​ប្រើ​ហិង្សា​លើ​មនុស្ស​ទន់​ខ្សោយ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ក៏​បង្កើន​ភាព​អាម៉ាស់ និង​បំបាក់​ទឹក​ចិត្ត​កូន​ជា​ជាង​ជួយ​រក​ដំណោះ​ស្រាយ​សម​ស្រប​នៃ​ដើម​ចម​របស់​បញ្ហា។ លើស​ពី​នេះ ពេលកូន​កាន់​តែ​វិវត្ត​ចូល​វ័យ​ជំទង់ ការ​ប្រើ​ដៃ​ប្រើ​ជើង​ដើម្បី​អប់​រំ​កូន​កាន់​តែ​លែង​មាន​ប្រសិទ្ធភាព និង​អាច​ក្លាយ​ជា​គំរូ​អាក្រក់​ក្នុង​ការ​ចិញ្ចឹម​កូន​ទៀតផង​។

    ក្នុង​ការ​ចិញ្ចឹមកូន​ម្នាក់ៗ​ឲ្យ​ធំ​ពេញ​វ័យ​ពិត​ជា​មិន​ស្រួល​ដូច​បក​ចេក​មែន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ខ្លាំង និង​ត្រូវ​ស្វែង​រក​តិចនិក​ដាក់​វិន័យ​កូន​ត្រឹម​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​ក្រុម​គ្រួសារ​ដោយ​មិន​បង្ក​ហិង្សា​។

    អប់រំកូន

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម