វិធីជួយកូនពេលកើតស្រឡទែនប៉ាម៉ាក់គួរដឹង
ជំងឺស្រឡទែន នៅតែឆ្លង និងកើតលើកុមារជាច្រើន នាពេលបច្ចុប្បន្ន ហេតុនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និងជំងឺទូទៅ បានអំពាវនាវឲ្យឪពុកម្តាយទាំងអស់ ដែលមានកូនតូច មានការប្រុងប្រយ័ត្ន និងស្វែងយល់អំពីជំងឺនេះ ជាពិសេសវិធីបង្ការ និងផលវិបាក។ ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោកវេជ្ជបណ្ឌិតស៊ីណេត បានពន្យល់អំពីជំងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផលវិបាក និងការព្យបាលដូចតទៅនេះ៖ ១. អ្វីទៅជាជំងឺស្រឡទែន? ស្រឡទែន គឺជាជំងឺឆ្លង ដែលបង្កឡើងដោយវីរុសក្រឡែន ពោលគឺស្ថិតក្នុងពពួកវីរុស paramyxoviruse។ ជំងឺនេះ ចាប់ផ្តើមកើតដោយបង្ហាញពីរោគសញ្ញាស្រាលៗដូចជា ឈឺក្បាល គ្រុនក្តៅ និងអស់កម្លាំង ជាដើម។ ប៉ុន្តែ បន្ទាប់មក ជំងឺនេះ នឹងបង្កទៅជាការហើមធ្ងន់ធ្ងរត្រង់ក្រពេញទឹកមាត់ ដែលនាំឲ្យថ្ពាល់ និងថ្គាម ហើមប៉ោង។ វីរុសស្រឡទែន ២. តើនរណាងាយប្រឈមនឹងជំងឺស្រឡទែន? ជាទូទៅ ជំងឺស្រឡទែន កើតលើកុមារអាយុចាប់ពី២ឆ្នាំ រហូតដល់១២ឆ្នាំ ដោយសារតែមិនបានចាក់ថ្នាំបង្ការជំងឺស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជាបានចាក់ថ្នាំបង្ការក៏ដោយ។ ៣. […]