អាហារល្អៗជួយឱ្យកុមារមានប្រព័ន្ធភាពស៊ាំរឹងមាំ
ជាទូទៅ ប្រព័ន្ធភាពស៊ាំរបស់ទារកនៅមិនទាន់អភិវឌ្ឍពេញលេញឡើយ ក្រោយពេលសម្រាលរួច ហើយអាចរឹងមាំបន្តិចម្តងៗ នៅពេលដែលអាអូនកាន់តែធំ។ ពិតណាស់ ប្រព័ន្ធភាពស៊ាំមានមុខងារដ៏អស្ចារ្យក្នុងការកម្ចាត់មេរោគ ដែលអាចបង្កជាជំងឺផ្សេងៗ។ ជាក់ស្តែង អង់ទីក័រម៉ាក់បានផ្ទេរទៅឲ្យកូនតាមរយៈសុកនៅអំឡុងត្រីមាសទី៣ ហើយប្រភេទអង់ទីក័រដែលបានពីម្តាយមកកូន គឺពឹងផ្អែកទាំងស្រុងទៅលើកម្រិតអង់ទីក័ររបស់ម៉ាក់ៗខ្លួនឯង។

រោគសញ្ញានៃប្រព័ន្ធភាពស៊ាំចុះខ្សោយរបស់កុមារ
ប៉ាម៉ាក់ច្បាស់ជាមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់កូនៗជាប់ជានិច្ច ជាពិសេសនៅពេលដែលកូនងាយឆ្លងជំងឺផ្សេងៗ ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញ យើងក៏អាចសម្គាល់ពីសញ្ញាមួយចំនួននៃការចុះខ្សោយប្រព័ន្ធភាពស៊ាំដែលកើតលើកុមារ ដែលរួមមាន៖
- កូនឧស្សាហ៍ផ្តាសាយ
- កូនបន្ទោបង់មិនទៀងទាត់ និងមានបញ្ហារំលាយអាហារជាញឹកញាប់
- ឈឺច្រើន និងពិបាកព្យាបាល
- គ្មានកំលាំងកំហែងដូចក្មេងដទៃទៀត
- របួសក្រជាសះស្បើយ។
អាហារល្អៗជួយឲ្យកូនមានភាពប្រព័ន្ធភាពស៊ាំរឹងមាំ
ក្រៅពីរក្សាអនាម័យល្អ គេងឲ្យបានគ្រប់គ្រាន់ រក្សាទម្ងន់ខ្លួនឲ្យបានសមស្រប និងធ្វើលំហាត់ប្រាណជាទៀងទាត់ ប៉ាម៉ាក់ក៏អាចផ្តល់អាហារល្អៗ ដើម្បីជួយឲ្យកូនមានប្រព័ន្ធភាពស៊ាំរឹងមាំ និងមានសុខភាពល្អផងដែរ។
១. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយអាហារសម្បូរ Probiotics និង Prebiotics
ដូចដែលយើងដឹងស្រាប់ហើយថា សារធាតុ Probiotics និង Prebiotics ពិតជាមានអត្ថប្រយោជន៍ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហាររបស់កុមារ។
នៅក្នុងពោះវៀនយើង ក៏ដូចជាកុមារ គឺមានទាំងបាក់តេរីល្អ និងមិនល្អ ហើយ probiotics ជួយធ្វើឲ្យមានលំនឹងរវាងបាក់តេរីល្អ និងកម្ចាត់បាក់តេរីមិនល្អនៅក្នុងពោះវៀនកូន ស្របពេលដែល prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទីជាចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។
ក្រៅពីជួយកម្ចាត់បាក់តេរីអាក្រក់ វីរុស ក៏ដូចជាការបង្ករោគតាមផ្លូវដង្ហើម សារធាតុទាំង២ ក៏មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារកុមារដូចជា រាករូស ហើមពោះ និងទល់លាមកជាដើម។
អាហារសម្បូរ probiotics មានយ៉ាអ៊ួរ និងអាហារប្រភេទជ្រក់ ហើយអាហារដែលសម្បូរ prebiotics គឺចេក ប៉ោម និងទំពាំងបារាំង។ ម៉ាក់ៗក៏អាចរកសារធាតុ Synbiotics ឬ probiotics និង prebiotics នៅក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួនសម្រាប់កុមារ ផងដែរ។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយវីតាមីន D
ទន្ទឹមនឹងនេះដែរ រាងកាយយើងអាចស្រូបវីតាមីន D ពីពន្លឺព្រះអាទិត្យ ប៉ុន្តែទាំងមនុស្សធំ និងកុមារមិនត្រូវបណ្ដោយខ្លួនឲ្យត្រូវពន្លឺព្រះអាទិត្យនៅម៉ោងដែលព្រះអាទិត្យកំពុងបញ្ចេញកម្ដៅខ្លាំងនោះទេ ព្រោះអាចប្រឈមហានិភ័យជំងឺមហារីកស្បែកទៅវិញ។ ក្រៅពីនេះ បើកូនវ័យធំគ្រប់គ្រាន់អាចញ៉ាំអាហារផ្សេងៗបានដូចជាត្រីសាល់ម៉ុន ឬត្រីធូណា ប៉ាម៉ាក់ អាចឲ្យកូនញ៉ាំត្រីទាំងនេះបានផងដែរ ព្រោះក៏មានផ្ធុកវីតាមីន D។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយនឹងរ៉ែស័ង្កសី
មិនខុសគ្នាពីវីតាមីន D ដែរ រ៉ែស័ង្កសី ក៏ជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ ប្រឆាំងការនឹងឆ្លងមេរោគផ្សេងៗ និងព្រមទាំងជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទកុមារ។ ស័ង្កសីអាចរកបានពីអាហារមួយចំនួនដូចជាសាច់ក្រហម សាច់មាន់ សណ្ដែក និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត៕
ចំណុចសំខាន់
ប៉ាម៉ាក់ច្បាស់ជាមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់កូនៗជាប់ជានិច្ច ជាពិសេសនៅពេលដែលកូនងាយឆ្លងជំងឺផ្សេងៗ ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញ យើងក៏អាចសម្គាល់ពីសញ្ញាមួយចំនួននៃការចុះខ្សោយប្រព័ន្ធភាពស៊ាំដែលកើតលើកុមារ ដែលរួមមាន៖
- កូនឧស្សាហ៍ផ្តាសាយ
- កូនបន្ទោបង់មិនទៀងទាត់ និងមានបញ្ហារំលាយអាហារជាញឹកញាប់
- ឈឺច្រើន និងពិបាកព្យាបាល
- គ្មានកំលាំងកំហែងដូចក្មេងដទៃទៀត
១. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយអាហារសម្បូរ Probiotics និង Prebiotics
– ផ្តល់អាហារសម្បូរសារធាតុ Synbiotics ដែលជាការផ្សំបញ្ចូលគ្នារវាតុ Probiotics និង Prebiotics ហើយអាហារដែលសម្បូរសារធាតុទាំង២ មានដូចជា ចេក ប៉ោម និងទំពាំងបារាំង ក៏ដូចជា ម្សៅទឹកដោះគោសម្រាប់កុមារ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយវីតាមីន D
បើកូនវ័យធំគ្រប់គ្រាន់អាចញ៉ាំអាហារផ្សេងៗបានដូចជាត្រីសាល់ម៉ុន ឬត្រីធូណា ប៉ាម៉ាក់ អាចឲ្យកូនញ៉ាំត្រីទាំងនេះបានផងដែរ ព្រោះក៏មានផ្ធុកវីតាមីន D។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំកូនជាមួយនឹងរ៉ែស័ង្កសី
មិនខុសគ្នាពីវីតាមីន D ដែរ រ៉ែស័ង្កសី ក៏ជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ ប្រឆាំងការនឹងឆ្លងមេរោគផ្សេងៗ និងព្រមទាំងជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទកុមារ។ ស័ង្កសីអាចរកបានពីអាហារមួយចំនួនដូចជាសាច់ក្រហម សាច់មាន់ សណ្ដែក និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត៕
អត្ថបទពាក់ព័ន្ធ៖
- ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?
- មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ
- ទាំងនេះជាគីឡូរបស់ទារកតាមស្តង់ដារប៉ាម៉ាក់គួរដឹង
- ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?
- ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?
- កុមារខ្វះជាតិដែក អាចមានបញ្ហាស្មារតី គួរប្រញាប់បំពេញឡើងវិញ