backup og meta

ទារក ឬក្មេងតូចៗមើលអេក្រង់ទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

ទារក ឬក្មេងតូចៗមើលអេក្រង់ទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​លើ​អេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។

ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។

ក្មេងលេងទូរសព្ទ

លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម