backup og meta

កូនតែងអុកឡុកនៅទីសាធារណៈមែនអត់? សាកដោះស្រាយតាមវិធីនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 22, 2023

    កូនតែងអុកឡុកនៅទីសាធារណៈមែនអត់? សាកដោះស្រាយតាមវិធីនេះ​

    ពេល​ខ្លះ អា​អូន​រក​រឿង​​មិន​ឈប់​នៅ​តាម​​ទី​សាធារណៈ​នៅ​ពេល​ដែល​កូន​ចង់​បាន​អ្វី​មួយ​ ឬ​មិន​ពេញ​ចិត្ត​នឹង​រឿងរ៉ាវ​អ្វី​មួយ។ ពិត​ណាស់​​ សកម្មភាព​បែប​​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មាន​អារម្មណ៍​អៀនខ្មាស​​ជាក់ជា​មិន​ខាន។ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​ និង​បំពេញ​តួនាទី​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន ប៉ា​ម៉ាក់​អាច​សាកល្បង​អនុវត្តន៍​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. ទទួល​យក​ការ​ពិត

    ជំហាន​ដំបូង យើង​គួរ​តែ​រៀន​ទទួល​យក​ការ​ពិត និង​មិន​ត្រូវ​រំពឹង​ទុក​លើស​ពី​សមត្ថភាព​ក្មេង​ឡើយ។ ជាក់ស្តែង អំឡុង​ពេល​នេះ កុមារ​កំពុង​តែ​រៀន​ពី​អាកប្បកិរិយា​ក្នុង​សង្គម ហើយ​ចំណែក​ការ​គ្រប់គ្រង​អារម្មណ៍​ និង​ខួរ​ក្បាល​ក៏​នៅ​មាន​កម្រិត​ដែរ។ ដោយ​សារ​តែ​សកម្មភាព​នេះ ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់​របស់​ក្មេង​ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​ឲ្យ​កូន​ចេះ​ដឹង​ខុស​ត្រូវ​លឿន​ពេក​នោះ​ទេ។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ​​២. ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ

    ជាមួយ​គ្នា​នេះ​ដែរ កុមារ​តែង​តែ​រៀន​តាម​ពី​សកម្មភាព និង​ប្រតិកម្ម​របស់​ប៉ា​ម៉ាក់​ ក៏​ដូចជា​សង្កេត​មើល​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍ និង​ការ​ចង់​ដឹង​ចង់ឮ ក៏​ដូចជា​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង។ ដូចនេះ​ហើយ ទើប​ប៉ា​ម៉ាក់​គួរ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ ​មិន​ឆេវឆាវ​នៅ​ពេល​ជួប​ស្ថានការណ៍​បែប​នេះ។

    ​​៣. បង្វែរ​ចំណាប់​អារម្មណ៍

    ក្នុង​ករណី​ដែល​ក្មេង​បញ្ចេញ​សកម្មភាព​មិន​សមរម្យ ប៉ា​ម៉ាក់​គួរ​តែ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ក្មេង​ទៅ​លើ​រឿង​ផ្សេង​វិញ​​ ដូចជា​និយាយ​រឿង ច្រៀង​ចម្រៀង ឬ​​បង្ហាញ​វត្ថុ​ដែល​កូន​ចូលចិត្ត។

    ​៤. ចំណាយ​ពេល​ជាមួយ​ខ្លួន​ឯង

    ទន្ទឹម​នឹង​នេះ​ យើង​គួរ​ដក​ខ្លួន​ចេញ​មួយ​​ភ្លែត នៅ​ពេល​ដែល​កូន​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ខ្មាស​គេ ហើយ​​មាន​អារម្មណ៍​តានតឹង​ខ្លាំង។ ការ​​​ដកដង្ហើម​ឲ្យ​ធូរ​ទ្រូង និង​គ្រប់គ្រង​ខ្លួន​ឯង​បាន​ មាន​សារៈសំខាន់​ណាស់​ មុន​ពេល​ដែល​យើង​វិល​មក​ដោះស្រាយ​ស្ថានការណ៍​ជា​ថ្មី​ម្តង​ទៀត។

    ៥. ញញឹម

    គ្រប់​ពេល​ដែល​កូន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ ប៉ា​ម៉ាក់​គួរ​បញ្ចេញ​ស្នាម​ញញឹម​ចំពោះ​អ្នក​ដែល​កំពុង​តែ​មើល ដើម្បី​បង្ហាញ​ពី​ថាមពល​ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ ក៏​ដូចជា​បង្រៀន​កូន​​ឲ្យ​ដឹង​ថា​ ឥរិយាបថ​មិន​ល្អ​របស់​ក្មេង មិន​អាច​​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​បាន​ឡើយ ពីព្រោះ​ទង្វើ​នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​នៃ​ការ​រៀនសូត្រ និង​ការអភិវឌ្ឍ​របស់​ក្មេង​ប៉ុណ្ណោះ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម