backup og meta

ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 18, 2021

    ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

    កូន​ក្មេង​ឈ្លោះ​គ្នា​ជា​មួយ​បង​ប្អូន​ភាគ​ច្រើន​ដោយសារ​ហេតុ​ផល​តូច​តាច​មួយ ជួន​កាល បើ​កូន​បង​អផ្សុក​ទៅ​ញោះ​ប្អូន​ឲ្យ​យំ ចុង​ក្រោយ​ប្រកែក​គ្នា​បែក​ផ្ទះ ល្វីង​មុខ​ម៉ាក់​ប៉ា​ឯ​ណេះ​វិញ។ ការ​ប្រកែក​គ្នា ឬ​ការ​មិន​យល់​ស្រប​មតិ​ជាមួយ​របស់​ក្មេង ជា​ផ្នែក​មួយ​ក្នុង​ការ​លូតលាស់​របស់​ក្មេង តែ​យើង​ច្បាស់​ជា​មិន​ចង់​ឃើញ​បង​ប្អូន​មិន​ត្រូវ​គ្នា​ទេ ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ម៉ាក់​ប៉ា​អាច​អនុវត្ត ដើម្បី​ជួយ​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ជម្លោះ​រវាង​កូន​ៗ​យើង​បាន​។

    ១. បង្រៀន​ពី​ការ​ដោះ​ស្រាយ​បញ្ហា

    ម៉ាក់​ប៉ា​ត្រូវ​តែ​កំណត់​លក្ខណៈ​ឲ្យ​ម៉ឺងម៉ាត់​ពី​សកម្មភាព​អ្វី​ដែល​អាច និង​មិន​អាច​ធ្វើ ប្រាប់​កូន​ឲ្យ​ច្បាស់ៗ នៅ​ពេល​យើង​ដោះ​ស្រាយ​ជម្លោះ ឬ​បញ្ហា​អ្វី​មួយ។ ឧ. ពេល​កូន​ៗ​ឈ្លោះ​គ្នា យើង​អាច​ប្រាប់​កូន​ថា ការ​យំ​ស្រែក ឬ​វាយ​គ្នា​មិន​មែន​ជា​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ ដើម្បី​បញ្ចប់​ជម្លោះ​ទេ។

    ២. សរសើរ ឬ​ប្រើ​ធម៌​ត្រជាក់​អប់រំ​កូន

    ការ​សរសើរ ឬ​អប់រំ​កូន​ដោយ​និយាយ​ស្រួល​បួល មិន​ប្រើ​ហិង្សា ជា​តិចនិក​ល្អ​មួយ​ជួយ​ចិញ្ចឹម​កូន​ឲ្យ​មាន​អាកប្បកិរិយា​ល្អ។ ចំណុច​សំខាន់​នោះ គឺ​បង្ការ​កូន​ៗ​កុំ​ឲ្យ​មាន​ការ​ប្រើ​ដៃ​ជើង​ដាក់​គ្នា បន្ទាប់​មក​យើង​អាច​សរសើរ​កូន​ៗ​ពេល​ឃើញ​ពួក​គេ​ធ្វើ​អំពើ​ល្អ​វិញ។ កូន​ក្មេង​នៅ​ពេល​ដែល​យើង​សរសើរ​ពួក​គេ​ពេល​ធ្វើ​ទង្វើ​ណា​មួយ អា​អូន​ច្បាស់​ឧស្សាហ៍​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​យក​ចិត្ត​ប៉ា​ម៉ាក់។

    ៣. ក្លាយ​ជា​គំរូ​ល្អ

    ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា កូន​ៗ​របស់​យើង​ចាំ​សង្កេត​រាល់​ទង្វើ​ដែល​យើង​ធ្វើ​ទាំង​អស់ ហើយ​រៀន​ត្រាប់​តាម។ បើ​យើង​ចង់​ឲ្យ​កូន​មាន​ចរិត​ល្អ យើង​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​ព្យាយាម​បង្ហាញ​ថា​តើ​អ្វី​ទៅ​ជា​ទង្វើ​ល្អ និង​ចរិត​ល្អ ហេតុ​នេះ​ហើយ​ការ​ឈ្លោះ​ប្រកែក​គ្នា​ ឬ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​នៅ​មុខ​កូន​មិន​មែន​ជា​គំរូ​ល្អ ដើម្បី​ឲ្យ​អា​អូន​លូតលាស់​ឡើង​មាន​ចរិត​ល្អ​ឡើយ។

    ៤. ផ្ដល់​ឲ្យ​កូន​ស្មើ​ភាព​គ្នា

    ការ​កាន់​ជើង​កូន​ម្នាក់ ហើយ​ស្ដី​ឲ្យ​កូន​ម្នាក់​ទៀត​ជា​ទម្លាប់​អាក្រក់​របស់​ម៉ាក់ប៉ា​ដែល​កូន​ៗ​ស្អប់​បំផុត ព្រោះ​សម្រាប់​កូន​ៗ ទង្វើ​នេះ​ជា​ការ​លម្អៀង បង្ហាញ​ថា ស្រលាញ់​កូន​មួយ​ជាង​កូន​មួយ​ទៀត។ ការ​លម្អៀង អាច​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់​ទំនាក់​ទំនង​រវាង​បង​ប្អូន ឬ​នៅ​ក្នុង​គ្រួសារ​ទាំង​មូល។ ហេតុ​នេះ នៅ​ពេល​កូន​ៗ​ឈ្លោះ មុន​នឹង​ស្ដី​ឲ្យ​កូន​ម្នាក់​ជួយ​កូន​ម្នាក់ ម៉ាក់​ប៉ា​គួរ​តែ​និយាយ​មួយ​ៗ​រក​ហេតុ​ផល ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ៗ​ទទួល​បាន​ភាព​ស្មើ​គ្នា (ឧ. បើ​ដាក់​ទណ្ឌកម្ម ដាក់​ទាំង​អស់ បើ​មិន​ដាក់ មិន​ដាក់​ទាំង​អស់ ចៀស​វាង​ការ​គិត​ខុស​របស់​កូន)។

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម