backup og meta

ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 03, 2020

    ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ

    ប៉ា​ម៉ាក់​ភាគ​ច្រើន នៅ​ពេល​ដែល​កូន​ៗ​ធ្វើ​អំពើ​មួយ​យើង​មិន​ពេញ​ចិត្ត ឬ​ធ្វើ​ខុស បើ​មិន​បាន​វាយ​កូន​មួយ​ដៃ​ដូច​នៅ​មិន​សុខ ព្រោះ​ខ្លាច​កូន​នៅ​តែ​ខូច។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ការ​ដែល​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​វាយ​ដំ​កូន​ដោយ​សារ​ចង់​កែ​ទង្វើ​ឆ្គាំ​ឆ្គង​របស់​កូន​ចេញ មិន​មែន​ជា​តិចនិក​ល្អ ដូច​ដែល​យើង​គិត​ទេ ហើយ​បែរ​ជា​ផ្ដល់​ការ​ចងចាំ​មិន​ល្អ​ដល់​កូន​ថែម​ទៀត។

    ក្នុង​ករណី​ដែល​កូន​មិន​ស្ដាប់​បង្គាប់ យើង​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

    ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ជំនួស​ដោយ​ការ​បង្រៀន​លួង​លោម​កូន មិន​អាច​កែ​ប្រែ​ទង្វើ​ខុស​ឆ្គង​របស់​កូន​បាន​ទេ ហើយ​លើស​ពី​នេះ វា​អាច​ធ្វើ​ឲ្យ​ចរិត​កូន​កាន់​តែ​យ៉ាប់៖

    – ការ​ដាក់​ទណ្ឌកម្ម​កូន អាច​ធ្វើ​ឲ្យ​កូន​ចេះ​និយាយ​កុហក ដើម្បី​គេច​ពី​ការ​វាយ ឬ​ស្ដី​ឲ្យ​របស់​ម៉ាក់​ប៉ា ហើយ​កូន​អាច​ទម្លាក់​កំហុស​ទៅ​ឲ្យ​អ្នក​ផ្សេង ជាដើម

    – ការ​ដាក់​ទណ្ឌកម្ម​មិន​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​ទេ បែរ​ជា​ធ្វើ​ឲ្យ​កូន​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រលាញ់​ហើយ​លាក់​ទុក​អារម្មណ៍​ខ្លួន រហូត​ផ្ទុះ​ចេញ​មក​ក្រៅ​នៅ​ថ្ងៃ​ណា​មួយ

    – ទំនាក់​ទំនង​រវាង​កូន និង​ម៉ាក់​ប៉ា​នឹង​ត្រូវ​ថយ​ចុះ​នៅ​ពេល​ដែល​យើង​វាយ​កូន ស្រែក​គំហក​ខ្លាំង​ៗ​ដាក់​កូន

    – យើង​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​កូន​នឹង​ធ្វើ​ឲ្យ​កូនស្គាល់​កំហុស ឬ​កែ​ប្រែ​ចរិត​មក​ត្រឹម​ត្រូវ​វិញ តែ​ពេល​ខ្លះ យើង​កាន់​តែ​ដាក់​ទណ្ឌកម្ម កូន​កាន់​តែ​ល្មើស​សម្ដី​យើង ធ្វើ​រឿង​អាក្រក់​ៗ​លើស​ដើម

    – ចំពោះ​ក្មេងៗ នៅ​ពេល​ដែល​យើង​ងាក​វាយ ងាយ​ស្រែក​ឲ្យ អា​អូន​ច្បាស់​ជា​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រឡាញ់ ហើយ​អាច​បណ្ដាល​ឲ្យ​កូន​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ឬ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ចិត្ត​របស់​កូន​ថែម​ទៀត។ល។

    តិចនិកចិញ្ចឹមកូន Hello គ្រូពេទ្យ

    នៅ​ពេល​ដែល​កូន​មួរ​ម៉ៅ កិកកុក ឬ​មាន​ចរិត​មិន​សម​រម្យ យើង​ត្រូវ​រក​មូល​ហេតុ​ច្បាស់​មុន​សិន​ថា ហេតុ​អី​បាន​សុខៗ​កូន​មាន​ចរិត​បែប​នេះ។ ម៉ាក់​ប៉ា​ក៏​អាច​ដោះ​ស្រាយ​ចរិត​មិន​សមរម្យ​របស់​កូន​បាន​ដោយ​វិធី​ត្រជាក់​អស់​នេះ​បាន​ដែរ​ដូចជា៖

    • បង្ហាញ​ក្ដី​ស្រលាញ់​ទៅ​កូន
    • បង្រៀន​កូន​ឲ្យ​ចេះ​សុំ​ទោស
    • បញ្ជាក់​ពី​វិន័យ​ច្បាស់​ៗ​ជា​មួយ​កូន
    • បង្រៀន​កូន​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​កំហុស​ខ្លួន។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម