backup og meta

ប៉ាម៉ាក់គួរដោះស្រាយបែបណា បើកូនភ្ញាក់ពីព្រលឹមពេក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2023

    ប៉ាម៉ាក់គួរដោះស្រាយបែបណា បើកូនភ្ញាក់ពីព្រលឹមពេក?

    ការ​គេង​បាន​ស្កប់ស្កល់​មាន​សារៈសំខាន់​ណាស់​ សម្រាប់​កុមារ​តូច​ៗ ទាំង​រាងកាយ​ និង​ស្មារតី។ ប៉ុន្តែ ចុះ​បើ​កូន​ឆាប់​ភ្ញាក់​ពី​គេង ហើយ​មាន​អាការៈ​ហត់​នឿយ និង​រញ៉ាំរញ៉ូវ​ ប៉ា​ម៉ាក់​គួរ​ដោះស្រាយ​បែប​ណា?

    មូលហេតុ​កុមារ​តូច​ៗ​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក

    តាម​ធម្មតា កុមារ​តូច​ៗ​តែង​ភ្ញាក់​ពី​ព្រលឹម​​ ប៉ុន្តែ​មូលហេតុ​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​កូន​ភ្ញាក់​កាន់​តែ​លឿន​ជាង​រាល់​ដង​ទៅ​ទៀត៖

    • គេង​ថ្ងៃ​ច្រើន​ជ្រុល
    • ខោ​ទឹក​នោម​សើម
    • ដុះ​ធ្មេញ ហត់នឿយ​ខ្លាំង ឬ​ឃ្លាន
    • ឆាប់​រំញោច​ទៅ​នឹង​ពន្លឺ សីតុណ្ហភាព ឬ​សំឡេង​
    • អាលែកហ្ស៊ី ឬ​​តឹង​ច្រមុះ
    • ច្រាល់​អាស៊ីដ​ ឬ​ឈឺ​ក្រពះ

    ១. កំណត់​ម៉ោង​គេង​ឡើង​វិញ

    បើ​កូន​ឆាប់​ភ្ញាក់​ពី​គេង​ពេក អាច​មក​ពី​កូន​ឆាប់​ចូល​គេង​ពីព្រលប់​ពេក​។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ពន្យារ​ពេល​គេង​របស់​កូន​ប្រហែល​ជា​១៥​នាទី​ជា​រៀង​រាល់​យប់​ រយៈ​ពេល​១​ទៅ​២​សប្តាហ៍។ មួយ​វិញ​ទៀត យើង​មិន​ត្រូវ​ផ្លាស់ប្ដូរ​ម៉ោង​គេង​របស់​កូន​ច្រើន​ម៉ោង​ពេក​ឡើយ ពីព្រោះ​ទង្វើ​នេះ​ អាច​ឲ្យ​អា​អូន​ហត់នឿយ​ខ្លាំង និង​ពិបាក​គេង​នៅ​ពេល​យប់។

    កូនមិនគេង២

    ២. កំណត់​ម៉ោង​គេង​ថ្ងៃ

    ពិត​ណាស់​ បើ​កូន​គេង​ច្រើន​នៅ​ពេល​ថ្ងៃ នោះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​គេង​យប់​មិន​ខាន។ ដូច​នេះ ហើយ​ ប៉ា​ម៉ាក់​គួរ​កំណត់​ម៉ោង​គេង​ថ្ងៃ ដូច​ខាង​ក្រោម៖

    • កុមារ​អាយុ​២​ឆ្នាំ គួរ​គេង​២​ម៉ោង
    • កុមារ​អាយុ​២​ឆ្នាំ​កន្លះ គួរ​គេង​១​ម៉ោង​កន្លះ
    • កុមារ​អាយុ​៣​ឆ្នាំ គួរ​គេង​១​ម៉ោង។

    ​៣. បន្ថយ​ពន្លឺ និង​​សំឡេង​រំខាន

    ការ​រៀបចំ​បន្ទប់​ដែល​មាន​សភាព​រាង​ងងឹត​ អាច​ជួយ​ឲ្យ​ក្មេង​គេង​បាន​កាន់​តែ​យូរ​ម៉ោង។ មួយ​វិញ​ទៀត សំឡេង​រំខាន​ខ្លះ ក៏​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​តូច​ភ្ញាក់​លឿន​ផង​ដែរ។ អ៊ីចឹង​ហើយ​ ប៉ា​ម៉ាក់​គួរ​ប្រើ​​សម្ភារៈ​កាត់បន្ថយ​សំឡេង​នៅ​ក្នុង​បន្ទប់ ដូច​ជា​វាំងនន​ ឬ​កម្រាល​ឥដ្ឋ​ក្រាស់​ៗ។

    ៤. កាត់បន្ថយ​ការ​ញ៉ាំ​ទឹក

    ជាមួយ​គ្នា​នេះ​ដែរ បើ​កូន​ភ្ញាក់​​លឿន​ជ្រុល​ ដោយ​សារ​តែ​ខោ​ទឹក​នោម​សើម​ ប៉ា​ម៉ាក់​​គួរ​​កាត់បន្ថយ​ការ​ផ្តល់ជាតិ​ទឹក​ដល់​កូន​ មុន​ម៉ោង​គេង។ បន្ថែម​ពី​នេះ យើង​ក៏​អាច​សាកល្បង​ប្រើ​ខោ​ទឹក​នោម​សម្រាប់​ពេល​យប់​ដែល​មាន​កម្រាស់​វែង​ជាង​ខោ​ទឹក​នោម​ធម្មតា។

    ៥. សង្កេត​មើល​បញ្ហា​សុខភាព​ក្មេង

    ចំពោះ​កុមារ​តូច​ៗ​ដែល​ដុះ​ធ្មេញ ឬ​​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ ឬ​អាលែកហ្ស៊ី អាច​នឹង​ភ្ញាក់​ពី​ព្រលឹម​ជ្រុល។ មួយ​វិញ​ទៀត ប៉ា​ម៉ាក់​ក៏​គួរ​តាមដាន​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា ជំងឺ​ច្រាល់​អាស៊ីដ​ក្រពះ ឬ​គេង​​មិន​ដក​ដង្ហើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម