ទិន្នន័យបឋម
កាលពីឆ្នាំមុន នៅពេលដែលវីរុសកូវីដ-១៩ ប្រភេទដែលតារាតត្បាតនៅទីក្រុងNSW ប្រទេសអូស្រ្តាលី កុមារម្នាក់ក្នុងចំណោម៥នាក់ដែលមានអាយុក្រោម១៦ឆ្នាំ មិនមានចេញរោគសញ្ញាអ្វីទាំងអស់។ ចំណែកឯកុមារដែលត្រូវព្យាបាលនៅមន្ទីរពេទ្យ ចំណាយពេលជាមធ្យមត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងការព្យាបាល។
ទិន្នន័យបឋមផ្សេងទៀត ដែលចេញផ្សាយដោយអ្នកវិទ្យាសាស្ត្រអាមេរិកនៅដើមខែនេះ បានបង្ហាញថា ចាប់ពីការមកដល់នៃអូមីក្រុង ហានិភ័យនៃកុមារក្រោមអាយុ៥ឆ្នាំដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះដល់១ភាគ៣នៃចំនួនឆ្លងអំឡុងពេលរាតត្បាតនៃវីរុសកូវីដ-១៩ ប្រភេទដែលតា។ អ្នកស្រាវជ្រាវក៏បានសង្កេតឃើញពីការថយចុះស្រដៀងគ្នានៃហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះកុមារដែលមានអាយុពី៥ទៅ១១ឆ្នាំ និងពី១២ទៅ១៧ឆ្នាំផងដែរ។
កុមារអាយុក្រោម៥ឆ្នាំ
ទិន្នន័យនៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា មានការកើនឡើងទ្វេដងនៃការចូលសម្រាកនៅមន្ទីរពេទ្យចំពោះក្មេងដែលមានអាយុក្រោយ៥ឆ្នាំ ចាប់ពីពាក់កណ្ដាលខែធ្នូមកម្ល៉េះ។ កុមារទាំងនេះមិនទាន់អាចចាក់វ៉ាក់សាំងបង្ការវីរុសកូវីដនៅឡើយទេ ហេតុនេះហើយ វាទាមទារឲ្យកុមារដែលមានអាយុចាប់ពី៥ឆ្នាំ និងមនុស្សពេញវ័យចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន ដើម្បីជួយការពារកុមារតូចៗឲ្យចៀសផុតពីវីរុសមួយនេះ។ ប៉ុន្តែ ពុំមានភស្តុតាងណាមួយបង្ហាញពីរោគសញ្ញាធ្ងន់ធ្ងរនៃវីរុសបំប្លែងថ្មី អូមីក្រុងចំពោះកុមារក្រោម៥ឆ្នាំឡើយ។
