backup og meta

ត្រៀមចាក់ដូសទី៣? វ៉ាក់សាំងកូវីដមួយៗផ្ដល់ផលរំខានម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2021

    ត្រៀមចាក់ដូសទី៣? វ៉ាក់សាំងកូវីដមួយៗផ្ដល់ផលរំខានម៉េចខ្លះ?

    ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ទទួល​បាន​វ៉ាក់សាំង​កូវីដ​ទាំង​២ដូស និង​កំពុង​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី៣ បណ្ដើរៗ​ទៀត​ហើយ ដើម្បី​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ សម្រាប់​មនុស្ស​ភាគ​ច្រើន វ៉ាក់សាំង​ដូស​ទី១ និង​ទី​២ ជា​វ៉ាក់សាំង Sinovac ឬ ​Sinopharm ចំណែក​ដូស​ទី​៣ អាច​ជា​វ៉ាក់សាំង​ដដែល ឬ​ AstraZeneca។ តើ​រវាង​វ៉ាក់សាំង​ប្រភេទ​ទាំង​៣ នេះ ចាក់​ហើយ​មួយ​ណា​ផ្ដល់​ផល​រំខាន​ជាង?

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ផល​រំខាន​ទូទៅ​របស់​ វ៉ាក់សាំង​កូវីដ Sinovac និង Sinopharm

    យោង​តាម​ការ​រាយ​ការណ៍​របស់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ទាំង​ពីរ​ប្រភេទ​នេះ​រួច​មក ផល​រំខាន​របស់​វ៉ាក់សាំង Sinovac ឬ​Sinoparm ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ដោយ​មាន​រោគ​សញ្ញា​ដូច​ជា៖

    – ឈឺ​ដៃ

    – អស់​កម្លាំង ងងុយ​គេង

    – ឈឺ​ក្បាល

    – វិល​មុខ

    – ឈឺ​សាច់​ដុំ

    ផល​រំខាន​ទូទៅ​របស់ វ៉ាក់សាំង​កូវីដ AstraZeneca

    – អស់​កម្លាំង

    – ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល

    – ឈឺ​ក្បាល

    – ឈឺ​សាច់​ដុំ

    – ឈឺ​តាម​សន្លាក់

    – ចង្អោរ

    – ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ)

    បើ​តាម​បទ​ពិសោធន៍​លោក វីរៈ សីហរាជ ជា​បុគ្គលិក​ធនាគារមួយ​​ ដែល​បាន​ចាក់​ដូសទី១ និង​ទី២​ ជា​មួយ​វ៉ាក់សាំង Sinovac និង​ដូស​ទី៣ AstraZeneca ឲ្យ​ដឹង​ថា អាការៈ​របស់​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី១ និង​ទី២ ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល ល្វើយ និង​ឈឺ​មុខ​ម្ជុល​បន្តិច​បន្តួច។ ផ្ទុយ​ទៅ​វិញ ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​រួច បន្ទាប់​ពី​ចាក់​បាន ៧-៨​ម៉ោង លោក​មាន​អារម្មណ៍​ថា​ព្រឺ​រងា ស្រ​កៀរ​ស្បែក ឈឺ​ក្បាល​ខ្លាំង និង​ក្ដៅ​ខ្លួន​ខ្លាំង​តែ​ម្ដង ពោល​គឺ​ធ្វើ​ទុក្ខ​ខុស​ពី​កាល​ចាក់​លើក​ទី១ និង​ទី២។

    យ៉ាង​ណា​មិញ វា​ជា​រឿង​ធម្មតា​ទេ ដែល​ក្រោយ​ចាក់​វ៉ាក់សាំង យើង​ចេញ​រោគ​សញ្ញា​ផល​រំខាន​ដែល​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

    វ៉ាក់សាំង​កូវីដ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម