backup og meta

តិចនិកការពារកូនតូចៗមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងថ្មីអូមីក្រុង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 18, 2022

    តិចនិកការពារកូនតូចៗមិនទាន់ចាក់វ៉ាក់សាំងពីវីរុសបំប្លែងថ្មីអូមីក្រុង

    មក​ដល់​ពេល​នេះ​ហើយ ម៉ាក់​ប៉ា​ដែល​តែង​តែ​តាមដាន “Hello គ្រូពេទ្យ” ច្បាស់​ជា​ដឹង​ហើយ​ថា ក្មេង​ៗ​ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​សូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដូច​មនុស្ស​ចាស់​ទេ។ ជាមួយ​នឹង​ករណី​វីរុស​បំប្លែង Omicron កាន់​តែ​កើន​ឡើង​ក្នុង​ប្រទេស ម៉ាក់​ប៉ា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​សុខភាព​កូន ពិសេស​នោះ​គឺ​អា​អូន​តូចៗ​មិន​ទាន់​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​បាន។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ

    តិចនិក​ការពារ​កូន​តូច​មិន​ទាន់​ចាក់​វ៉ាក់សាំង​ពី​វីរុស​បំប្លែងអូមីក្រុង

    • ត្រូវ​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​ខ្លួន​កូន​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូស រួម​ទាំង​ដូស​ជំរុញ។ ប្រសិន​បើ​យើង​បញ្ជូន​កូន​ទៅ​សាលារៀន វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា បុគ្គលិក​គ្រប់​រូប​ក្នុង​សាលារៀន​ធ្លាប់​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ គ្រប់​ដូស និង​ពាក់​ម៉ាស់​ជានិច្ច។
    • ពាក់​ម៉ាស់​ឲ្យ​កូន​ជាប់​ជានិច្ច​មិន​ថា​ស្ថិត​នៅ​ខាង​ក្នុង ឬ​ខាង​ក្រៅ​កន្លែង​ទី​ប្រជុំ​ជន​ណា​មួយ ដូច​ជា​កន្លែង​ក្មេង​លេង​ជាដើម។ ប៉ុន្តែ អ្នក​ជំនាញ​មិន​ណែនាំ​ការ​ពាក់​ម៉ាស់​សម្រាប់​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ទេ ដោយសារ​ហានិភ័យ​នៃ​ការ​ថប់​ដង្ហើម ដូច្នេះ​ម៉ាក់​ប៉ា​មាន​កូន​អាយុ​ប៉ុន​នេះ​គួរ​រក្សា​គម្លាត​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
    • ចៀសវាង​កន្លែង​មាន​មនុស្ស​ប្រមូល​ផ្ដុំ​ច្រើន ជាពិសេស​ក្នុង​ហាង ឬ​ផ្សារ​ទំនើប​ជាដើម និង​គួរ​ពន្យារ​ពេល​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ណាដែល​ប្រឈម​ខ្លាំង។
    • ឲ្យ​កុមារ​ធ្វើ​តេស្ដ ដោយសារ​ក្មេងៗ​កើត​ជំងឺ​ផ្ដាសាយ​ច្រើន ដូច្នេះ​​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ត​នៅ​ពេល​ដែល​ពួក​គេ​មាន​រោគ​សញ្ញា ដើម្បី​មើល​ថា​តើ​​ជា​ផ្ដាសាយ ឬ​ជំងឺ​កូវីដ-១៩
    • យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ ពេល​គ្រប់​អាយុ ឬ​ពេល​មាន​វ៉ាក់សាំង​សម្រាប់​ក្មេង​តូចៗ។

    អូមីក្រុង​ គឺ​ឆ្លង​ខ្លាំង​ជាង​វីរុស​បំប្លែង​មុនៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់​ដូចជា​មិនសូវ​បង្ក​ភាព​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ចំពោះ​រោគ​សញ្ញា​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​ លើ​ក្មេង​វិញ វេជ្ជបណ្ឌិត Grace M. Aldrovandi សាស្ត្រាចារ្យ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​កុមារ UCLA Mattel ឲ្យ​ដឹង​ថា ជាទូទៅ រោគសញ្ញា​កូវីដ-១៩ ​លើ​កុមារ​ គឺ​មិន​សូវ​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ពេញ​វ័យ​ទេ ហើយ​ពួកគេ​ក៏​អាច​មាន​រោគសញ្ញា​ក្រពះ​ពោះវៀន​ច្រើន​ជាង បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​កូវីដ-១៩។

    ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត Priya Soni អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Cedar-Sinai បាន​និយាយ​ថា រោគ​សញ្ញា​វីរុស​បំប្លែងអូមីក្រុង​ មាន​គ្រុន​ក្ដៅ ក្អក​ស្ងួត ឈឺ​បំពង់​ក ឈឺ​រាង​កាយ និង​បែក​ញើស​ពេល​យប់។ អ្នក​ស្រី​បាន​និយាយ​ថា​ រោគ​សញ្ញា​ទាំង​នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​បញ្ជាក់​ចំពោះ​ក្មេង​ៗ​ណាស់ តែ​ភាគច្រើន ក្មេង​ៗ​ឆ្លង​វីរុស​នេះ​មាន​គ្រុន​ក្ដៅ និង​ហៀរ​សម្បោរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម