backup og meta

របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 15, 2021

    របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់

    កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ករណី​វិជ្ជមាន​ដំបូង​នៃ​វីរុស​បំប្លែង Omicron នៅ​ប្រទេស​កម្ពុជា​យើង។ បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ។

    ទន្ទឹម​នឹង​នេះ បើ​យោង​តាម​វេជ្ជបណ្ឌិត និង​អ្នក​ជំនាញ​បរទេស​ជឿ​ថា រោគ​សញ្ញា​នៃ​វីរុស​បំប្លែង Omicron ហាក់​ដូច​ជា​មាន​ភាព​ខុស​គ្នា​​ពី​ប្រភេទ​វីរុស​បំប្លែង​មុនៗ។ តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ធំៗ ថា​វីរុស​បំប្លែង​នេះ មាន​សភាព​ស្រាល​ ប៉ុន្តែ​ងាយ​ឆ្លង​ជាង​វីរុស​បំប្លែង​ចាស់ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​កត់​សម្គាល់​ផង​ដែរ​ថា វីរុស​បំប្លែង Omicron មាន​រោគ​សញ្ញា​មិន​ដូច​គ្នា​ទៅ​នឹង​ប្រភេទ Alpha Beta និង Delta នោះ​ទេ។

    រោគ​សញ្ញា​ ៥ របស់​វីរុស​បំប្លែង Omicron

    • រមាស់បំពង់​ក (ផ្ទុយ​ទៅ​នឹង​ការ​ឈឺ​បំពង់​ក)
    • ក្អក​ស្ងួត
    • អស់​កម្លាំង​ខ្លាំង
    • ឈឺ​សាច់​ដុំ​ស្រាល
    • បែក​ញើស​ពេល​យប់។

    វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្រ្វិក​ខាង​ត្បូង​ដែល​ជា​មនុស្ស​ដំបូង​គេ​សង្ស័យ​ពី​វីរុស​បំប្លែង Omicron បាន​កត់​សម្គាល់​អ្នក​ជំងឺ​នៅ​គ្លីនិក​ខ្លួន​ថា អ្នក​ជំងឺ​ភាគ​ច្រើន​មាន​បង្ហាញ​រោគ​សញ្ញា​ដែល​ខុស​ពី​ប្រភេទ​វីរុស​បំប្លែង Delta។ វេជ្ជបណ្ឌិតរូបនេះ​បាន​បន្ថែម​​ថា ភាគ​ច្រើន​អ្នក​ជំងឺ​ដែល​ចូល​សម្រាក​នៅ​គ្លីនិក​ចេញ​តែ​រោគ​សញ្ញា​ខាង​លើ មិន​មាន​សញ្ញា​បាត់​បង់​ក្លិន ឬ​រសជាតិ​អ្វី​ដូច​វីរុស​បំប្លែង​មុនៗ​ឡើយ។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​តែ​បន្ត​ការ​ពាក់​ម៉ាស និង​ធ្វើ​អនាម័យ​ដៃ ខ្លួន​ប្រាណ​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​គឺ​អនុវត្ត​តាម​វិធានការសុខាភិបាល​ផ្សេងៗ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន មនុស្ស​ជា​ទី​ស្រលាញ់ និង​សហគមន៍។​

    វីរុស​បំប្លែង Omicron

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម