backup og meta

វេជ្ជបណ្ឌិតម្នាក់ចែករំលែកវិធីព្យាបាលកូវីដកម្រិតស្រាលនៅផ្ទះខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 17, 2022

    វេជ្ជបណ្ឌិតម្នាក់ចែករំលែកវិធីព្យាបាលកូវីដកម្រិតស្រាលនៅផ្ទះខ្លួនឯង

    អ្នក​ជំងឺ​កូវីដ ១៩ ភាគ​ច្រើន​ជា​សះ​ស្បើយ និង​មាន​អារម្មណ៍​ធូរស្រាល​វិញ​ក្នុង​រយៈ​ពេល ២-៣​សប្ដាហ៍ ហើយ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​កើត​កូវីដ ១៩​កម្រិត​ស្រាល​អាច​ថែទាំ និង​ព្យាបាល​ខ្លួន​ឯង​បាន​នៅ​ផ្ទះ។ តើ​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    វេជ្ជបណ្ឌិត​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩ បាន​ចែក​រំលែក​បទ​ពិសោធន៍​ល្អៗ​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩​កម្រិត​ស្រាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ចំពោះ​ករណី​ស្រាល។ លោក​បាន​ចែក​រំលែក​ចំណេះ​ដឹង​នេះ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​សារ​ណែ​នាំ​ពី​តិចនិក​ថែទាំ​ខ្លួន​ដូច​ជា៖

    -ព្រឹក​ហាត់​ប្រាណ ១០-២០​នាទី

    -ក្រោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច ១៥​នាទី ញ៉ាំ​វីតាមីន C ដាក់​ទឹក ២០០មីល្លីលីត្រ

    -ក្រោយ​ញ៉ាំ​វីតាមីន C បាន ១០​នាទី ញ៉ាំ​ថ្នាំ​ព្យាបាល​កូវីដ ១៩ Molnupiravir ៤ គ្រាប់

    -ព្យាយាម​ញ៉ាំ​ទឹក​ក្ដៅ ទឹក​ខ្ញី ឬ​ទឹក​ក្ដៅ​លាយ​ក្រូច​ឆ្មារ​ជា​ប្រចាំ

    -ងូត​ទឹក​ក្ដៅ​ឧណ្ហៗ

    -ធ្វើ​លំហាត់​ប្រាណ​ពេល​ល្ងាច​ជា​ប្រចាំ ឬ​ឆ្ពុង

    -ក្រោយ​បាយ​ល្ងាច ៣០​នាទី ញ៉ាំ​ថ្នាំ Molnupiravir ៤ គ្រាប់

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​អ្នក​ជំងឺ​កូវីដ ១៩​​កម្រិត​ស្រាល​ដែល​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​កុំ​ភ្លេច​ញ៉ាំ​សាច់​គោ ពង​មាន់ ទឹក​ដោះ​គោ​ឆៅ និយាយ​ទៅ​គឺ​ញ៉ាំ​អាហារ​ណា​ប៉ូវ​កម្លាំង​ឲ្យ​ច្រើន​ទៅ​ឆាប់​ជា​សះ​ស្បើយ​ដូច​ដើម។ លើស​ពី​នេះ គឺ​ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ខ្លួន​របស់​ក្រសួង​សុខាភិបាល។

    យ៉ាង​ណា​មិញ ក្នុង​ករណី​យើង​ព្យាបាល​នៅ​ផ្ទះ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ខ្លួន​ពិបាក​ដក​ដង្ហើម ដង្ហក់ អស់​កម្លាំង​ខ្លាំង បាត់​បង់​ចំណង់​អាហារ ឬ​អាការៈ​មិន​ធូរ​ស្រាល​ក្រោយ​ពេល​ព្យាបាល ៤សប្ដាហ៍ ត្រូវ​ប្រញាប់​ផ្ដល់​ដំណឹង​ទៅ​កាន់​កន្លែង​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩​ឲ្យ​បាន​លឿន។

    កូវីដ ១៩​កម្រិត​ស្រាល

    អានបន្ត​៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម