backup og meta

អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2022

    អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    វីរុស​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង មិន​ប៉ះពាល់​ដល់​សួត​ដូច​វ៉ារ្យង់​ដែលតា(Delta)​ឡើយ​ ប៉ុន្តែ​វា​ចូល​ទៅ​ផ្លូវ​ដង្ហើម​ ហើយ​នៅ​ជាប់​នឹង​បំពង់​ក ដែល​បង្ក​ជា​រោគសញ្ញា​ច្រើន​នៅ​សរីរាង្គ​ផ្លូវ​ដង្ហើម​ខាង​លើ​របស់​អ្នក​ជំងឺ​។ អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ តើ​ក្រោយ​ពេល​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង អ្នក​ជំងឺ​អាច​មាន​រោគសញ្ញា​អ្វី​កើត​ឡើង​?

    រោគសញ្ញា​មិន​ប្រក្រតី​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី អូមីក្រុង​

    ពិត​ណាស់​ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​រោគសញ្ញា​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩​ ឲ្យ​បាន​ត្រឹមត្រូវ​ ដូច​ទៅ​នឹង​រោគសញ្ញា​ដែល​អ្នក​ជំងឺ​ធ្លាប់​ជួប​ប្រទះ​នៅ​អំឡុង​ពេល​ឆ្លង​វីរុស​ដូច​គ្នា។ រោគសញ្ញា​ទាំង​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​ ហើយ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​ គឺ​អាស្រ័យ​លើ​ភាគរយ​នៃ​ការ​ខូចខាត​ដោយ​សារ​កូវីដ​។ យ៉ាង​ណា​មិញ ក្រុម​គ្រូពេទ្យ​បាន​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​​អាការៈ​​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​​ក្នុង​ចំណោម​អ្នក​ជំងឺ​​ដែល​ជា​សះស្បើយ​ពី​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​។

    ជាក់​ស្ដែង វ៉ារ្យង់​អូមីក្រុង​ មាន​ការ​ចម្លង​មេរោគ​ឆាប់​រហ័ស​ជាង​វីរុស​កូវីដ​-១៩ប្រភេទ​​​មុន​ៗ ហើយ​វា​មាន​Spike Protein​ច្រើន​ជាង​៣០ ដែល​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​​មាន​លទ្ធភាព​​ឆ្លង​​ទៅ​កាន់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​បាន​ផង​ដែរ​។

    ​អូមីក្រុង

    រោគសញ្ញា​​ទូទៅ​​មួយ​ចំនួន​ របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុង​

  • ​​​​​ហៀរ​សំបោរ​
  • ឈឺ​ក​
  • រមាស់​ក​
  • តឹង​ច្រមុះ
  • ក្អក​ស្ងួត​
  • ឈឺ​ក្បាល​
  • ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោយ​
  • ឈឺ​សាច់​ដុំ
  • ចង្អោរ​
  • អស់​កម្លាំង​ខ្លាំង​
  • កណ្ដាស់
  • ពណ៌​ស្បែក​ជុំវិញ​បបូរ​មាត់​ និង​ក្រចក​ប្រែប្រួល​។
  • គួរអាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម