backup og meta

វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2022

    វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ក៏​អាច​ឆ្លង​លើ​កុមារ​ដូច​គ្នា ហើយ​រោគសញ្ញា​អាច​មាន​លក្ខណៈ​ខុស​គ្នា​តិចតួច​​ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា វ៉ារ្យ៉ង់ អូមីក្រុង​​អាច​នាំ​ឲ្យ​អា​អូន​ក្អក​ខ្លាំង​។ កត្តា​នេះ​បណ្ដាល​មក​ពី​កូន​​ដកដង្ហើម​តាម​ផ្លូវ​ដង្ហើម​ដែល​រលាក​។

    រោគសញ្ញា​ដទៃ​ទៀត​របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុង​​កើត​ចំពោះ​កុមារ​

    ដោយ​សារ​តែ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​​ការ​ឆ្លង​មេរោគ​ ប៉ា​ម៉ាក់​គប្បី​​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​នៃ​វីរុស​កូវីដ-១៩​ ប្រភេទ​អូមីក្រុង​ដែល​អាច​កើត​លើ​កូន​ឲ្យ​បាន​ដិតដល់​បំផុត​។ បើ​តាម​របាយការណ៍​បាន​បង្ហាញ​ថា អាការៈ​គ្រុន​ក្ដៅ ហៀរ​សំបោរ​ ឈឺ​ក ឈឺ​ខ្លួន​ប្រាណ​ និង​ក្អក​ ឬ​ក្អក​ស្ងួត សុទ្ធ​តែ​ជា​រោគសញ្ញា​ទូទៅ​ដែល​កូន​អាច​ជួប​ប្រទះ។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​វីរុស​កូវីដ​-១៩​ ជា​ពិសេស​វីរុស​ប្រភេទ​ថ្មី​ អូមីក្រុង​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​វិធាន​សុវត្ថិភាព​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

    កូវីដ៥

    ​រោគសញ្ញា​ផ្លូវ​ដង្ហើម​ខាង​លើ​នៃ​​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ​

    ជាក់ស្ដែង​ ថ្វី​ត្បិត​តែ​វ៉ារ្យ៉ង់ អូមីក្រុង​បង្ក​ជា​រោគសញ្ញា​ស្រាល​ក្ដី ប៉ុន្តែ​វីរុស​នេះ​ក៏​អាច​បំផ្លាញ​សរីរាង្គ​ណា​មួយ​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ អូមីក្រុង​អាច​បំផ្លាញ​ផ្លូវ​ដង្ហើម​ ដែល​បង្ក​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ​។

    រោគសញ្ញា​​ទាំង​នេះ​មាន​ដូចជា​៖

    • ហៀរ​សំបោរ​
    • ឈឺ​ក
    • ​រមាស់​ក​
    • តឹង​ច្រមុះ
    • ក្អក​ស្ងួត​
    • ឈឺ​ក្បាល​
    • ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោយ​
    • ឈឺ​សាច់​ដុំ
    • ចង្អោរ​
    • អស់​កម្លាំង​ខ្លាំង​
    • កណ្ដាស់
    • ពណ៌​ស្បែក​ជុំវិញ​បបូរ​មាត់​ និង​ក្រចក​ប្រែប្រួល​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម