backup og meta

រឿងរ៉ាវជុំវិញថ្នាំគ្រាប់ Molnupiravir ព្យាបាលកូវីដ-១៩ គ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 05, 2021

    រឿងរ៉ាវជុំវិញថ្នាំគ្រាប់ Molnupiravir ព្យាបាលកូវីដ-១៩ គ្រប់គ្នាគួរដឹង

    មក​ដល់​សព្វ​ថ្ងៃ​នេះ ជំងឺ​កូវីដ-១៩ នៅ​បន្ត​ការ​ឆ្លង​រាលដាល​លើ​ពិភពលោក ដែល​មិន​​អាច​ឲ្យ​យើង​វិល​ត្រលប់​ទៅ​រស់​នៅ​ជីវិត​ប្រចាំ​ថ្ងៃ​ស្រួល​ដូច​មុន​បាន​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​វ៉ាក់សាំង​កូវីដ-១៩ ឥឡូវ​នេះ ក្រុមហ៊ុន​ឱសថ​អាមេរិក MERCK បាន​ផលិត​ថ្នាំ​គ្រាប់ Molnupiravir ព្យាបាល​កូវីដ-១៩ ដែល​ប្រទេស​កម្ពុជា​យើង​បាន​បញ្ជា​ទិញ ដើម្បី​ព្យាបាល​ជំងឺ​កូវីដ-១៩ ក្នុង​លក្ខណ​បន្ទាន់។

    ថ្នាំ​គ្រាប់ Molnupiravir ព្យាបាល​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Emory នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​គេ​អះអាង​ថា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩។

    ២. តើ​ថ្នាំ​គ្រាប់ Molnupiravir ដំណើរ​ការ​យ៉ាង​ម៉េច?

    ថ្នាំ​គ្រាប់ Molnupiravir ប្រើ​បន្ទាប់​ពី​អ្នក​ជំងឺ​ឆ្លង​កូវីដ-១៩ និង​ចេញ​រោគ​សញ្ញា។ នៅ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ចំនួន ៤គ្រាប់ និង​លេប ២ដង/ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ចេញ​រោគសញ្ញា​ដំបូង​នៃ​កូវីដ-១៩។

    “នៅ​ពេល​អ្នក​ជំងឺ​លេប​ថ្នាំ វា​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម រួច​បញ្ឈប់​សមត្ថភាព​របស់​មេរោគ SARS-CoV-2 ក្នុង​ការ​ចម្លង​វីរុស។’ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Albert Shaw ឯកទេស​ជំងឺ​ឆ្លង​នៃ​គេហទំព័រ Yale Medicine។

    ៣. តើ​ថ្នាំ​គ្រាប់ Molnupiravir មាន​ផល​រំខាន​ក្រោយ​ប្រើ​ដែរ ឬ​អត់?

    យោង​ទៅ​តាម​ទិន្នន័យ​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​ក្រុមហ៊ុន​ឱសថ MERCK ថ្នាំ​គ្រាប់ Molnupiravir មាន​សុវត្ថិភាព ពោល​គឺ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​កើត​ឡើង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​សាក​ល្បង​ព្យាបាល​នោះ​ទេ។​

    ថ្នាំ​គ្រាប់ Molnupiravir ដំណើរ​ការ​ដោយ​ប្រើ​ហ្សែន RNA រំខាន​មេរោគ​ឆ្លង ដូចនេះ​អាច​មាន​ឥទ្ធិពល ក៏​ដូច​ជា​ផល​រំខាន​ខុស​គ្នា​តិចតួច​រវាង​អ្នក​ជំងឺ​ម្នាក់​ទៅ​ម្នាក់​ទៀត​អាស្រ័យ​តាម DNA ឬ RNA របស់​ពួកគេ។ ក្រុមហ៊ុន Merck ឲ្យ​ដឹង​ថា ទិន្នន័យ​ពី​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធន៍​ថ្នាំ Molnupiravir មិន​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អាក្រក់​ណា​មួយ​ក្នុង​រាងកាយ​នោះ​ទេ។

    ៤. តើ​មនុស្ស​ក្រុម​ណា​អាច​ប្រើ​ថ្នាំ​គ្រាប់ Molnupiravir បាន?

    ក្រុម​ហ៊ុន MERCK ឲ្យ​ដឹង​ថា ថ្នាំ​គ្រាប់​របស់​ខ្លួន​ប្រើ​បាន​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​ហានិភ័យ​ខ្ពស់។ នៅ​ក្នុង​ការ​សាកល្បង​ព្យាបាល​ថ្នាំ​គ្រាប់ Molnupiravir ភាគច្រើន​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៦០ឆ្នាំ ឬ​អ្នក​មាន​អាយុ​តិច​ជាង​នេះ ប៉ុន្តែ​មាន​ហានិភ័យ​ខ្ពស់​បណ្ដាល​មក​ពី​វីរុសកូវីដ-១៩​ដូចជា ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ឬ​ជំងឺ​ធាត់ និង​មាន​តែ​បុគ្គល​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​សាកល្បង។

    បន្ថែម​ពី​នេះ ស្ត្រី​ពពោះ​ដែល​ឆ្លង​កូវីដ-១៩ មិន​ទាន់​អាច​ប្រើ​ថ្នាំ​គ្រាប់ Molnupiravir នេះ​ទេ ព្រោះ​នៅ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​មិន​បាន​រួម​បញ្ចូល​ស្ត្រី​ពពោះ​ទៅ​ក្នុង​នោះ ជា​ហេតុ​មិន​ទាន់​ដឹង​ថា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​ក្រោយ​ប្រើ ឬ​ក៏​អត់។

    ៥. ប្រសិន​បើ​ថ្នាំ​គ្រាប់ Molnupiravir អនុញ្ញាត​ឲ្យ​ប្រើ តើ​យើង​នៅ​តែ​ត្រូវ​ការ​វ៉ាក់សាំង​ដែរ ឬទេ?

    ត្បិត​តែ​ថ្នាំ​គ្រាប់ Molnupiravir មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​កូវីដ-១៩ ​ទាំង​ធម្មតា និង​វីរុស​បំប្លែង​លឿន​ក៏​ដោយ ក៏​​ក្រុម​អ្នក​ជំនាញ​ថា វ៉ាក់សាំង​កូវីដ-១៩​ នៅ​តែ​ជា​មធ្យោបាយ​សំខាន់​ដដែល​ក្នុង​ការ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​នេះ។ អ្នក​ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​នឹង​មាន​ហានិភ័យ​តិច​តួច​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ការពារ​មិន​ឲ្យ​ចូល​ពេទ្យ និង​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​វីរុស​កូវីដ-១៩។

    ​ថ្នាំ​គ្រាប់ Molnupiravir

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម