ក្រុមហ៊ុនឱសថដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Merck & Co នឹងផ្ដល់អាជ្ញាប័ណ្ណដល់អ្នកផលិតថ្នាំទូទាំងពិភពលោក ដើម្បីផលិតថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ-១៩នៅលើមនុស្សពេញវ័យ ដែលថ្នាំនេះមានឈ្មោះថា Molnupiravir។
ក្រុមហ៊ុនឱសថដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Merck & Co នឹងផ្ដល់អាជ្ញាប័ណ្ណដល់អ្នកផលិតថ្នាំទូទាំងពិភពលោក ដើម្បីផលិតថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ-១៩នៅលើមនុស្សពេញវ័យ ដែលថ្នាំនេះមានឈ្មោះថា Molnupiravir។

កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ថ្នាំគ្រាប់ Molnupiravir បានបង្ហាញប្រសិទ្ធភាពក្នុងការព្យាបាលជំងឺឆ្លងផ្លូវដង្ហើមសាហាវនេះ ហើយកិច្ចព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណដល់ការផលិតថ្នាំនេះអាចជួយមនុស្សរាប់លាននាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានសិទ្ធិប្រើប្រាស់ថ្នាំ។ ក្រុមហ៊ុន Merck បានប្រកាសនៅដើមខែតុលានេះថា ការសិក្សាថ្មីៗអំពីថ្នាំ Molnupiravir បានកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ និងភាគរយនៃការស្លាប់ដោយសារ ជំងឺកូវីដ-១៩ បានចុះពាក់កណ្ដាលឯណោះ។
“កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតការប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងកូវីដ-១៩ Molnupiravir ឲ្យបានទូលំទូលាយ នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១០៥ ប្រទេស បន្ទាប់ពីមានការអនុម័តបទបញ្ញត្តិសមស្រប។’ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Merck និង Medicine Patent Pool នៃអង្គការសហប្រជាជាតិ។
នៅក្រោមកិច្ចព្រមព្រៀងផ្ដល់សិទ្ធិនេះ ក្រុមហ៊ុន Merck និង Ridgeback មិនទទួលបានកម្រៃពីការផ្ដល់សិទ្ធិឲ្យប្រទេសផ្សេងផលិតថ្នាំគ្រាប់ Molnupiravir ទេ ដរាបណាជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកជាវិបត្តិសកលដោយអង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ផងដែរថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ Molnupiravir ដែលកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមរិកនេះ ត្រូវបានបង្កើតឡើតដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Emory នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Merck will allow drugmakers in other countries to make its COVID-19 pill https://www.npr.org/sections/coronavirus-live-updates/2021/10/27/1049587575/merck-covid-pill-countries
The Medicines Patent Pool (MPP) and Merck Enter Into License Agreement for Molnupiravir, an Investigational Oral Antiviral COVID-19 Medicine, to Increase Broad Access in Low- and Middle-Income Countries https://www.merck.com/news/the-medicines-patent-pool-mpp-and-merck-enter-into-license-agreement-for-molnupiravir-an-investigational-oral-antiviral-covid-19-medicine-to-increase-broad-access-in-low-and-middle-income-countri/?fbclid=IwAR2Vad6fF0LmUHk5HA85xcjV6kMqL49rgCyO58nbzP0g7g_MTKD4eQLN5xo
កំណែប្រែបច្ចុប្បន្ន
28/10/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ