រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ អាចនៅមិនទាន់បែងចែកឲ្យដាច់ស្រួលបួលពីជំងឺកូវីដ ១៩ ធម្មតាបាននៅឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយចំនួនដែលពពួកវីរុសបំប្លែងកូវីដ-១៩ លេចឡើងពេលឆ្លង គ្នាយើងអាចកំណត់ចំណាំបានដោយខ្លួនឯង។
រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ អាចនៅមិនទាន់បែងចែកឲ្យដាច់ស្រួលបួលពីជំងឺកូវីដ ១៩ ធម្មតាបាននៅឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយចំនួនដែលពពួកវីរុសបំប្លែងកូវីដ-១៩ លេចឡើងពេលឆ្លង គ្នាយើងអាចកំណត់ចំណាំបានដោយខ្លួនឯង។

១. វីរុសបំប្លែងថ្មី Delta
វីរុសបំប្លែងថ្មី Delta ត្រូវបានគេកំណត់ដំបូងក្នុងប្រទេសឥណ្ឌានៅខែធ្នូ ឆ្នាំ ២០២០នេះ ហើយរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាយើងក្នុងខែមិថុនា ឆ្នាំ ២០២១ ។ វាមានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ-១៩ ធម្មតា បើតាមការសិក្សាកន្លងមកសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
វីរុសបំប្លែងថ្មី Alpha ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ហើយវាក៏ជាប្រភេទវីរុសបំប្លែងកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភ ខ្លាចរាលដាលខ្លាំង។ ចំពោះរោគសញ្ញារបស់វីរុសបំប្លែងប្រភេទនេះដែលយើងគួរកត់ចំណាំមាន៖
វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទនេះ រកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២០។ ក្នុងចំណោមវីរុសបំប្លែងថ្មី ចំនួន ៤ ប្រភេទដែល WHO ព្រួយបារម្ភក្នុងនោះក៏មានវីរុសបំប្លែង Beta ដែរ។ ចំណែករោគសញ្ញាវីរុសបំប្លែងប្រភេទនេះមានដូចជា៖
យើងគ្រប់គ្នា គួរតែបន្តការពារខ្លួនឲ្យបានល្អពីវីរុសកូវីដ-១៩ នេះ មិនថា ចាក់វ៉ាក់សាំងហើយ ឬមិនទាន់ចាក់នោះទេ យើងនៅតែអាចឆ្លង និងចម្លងវីរុសនេះទៅកាន់មនុស្សជាទីស្រលាញ់ក្បែរខ្លួន ដូចនេះ ចាំបាច់ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ។
![]()
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.everydayhealth.com/coronavirus/why-the-delta-variant-is-a-new-covid-19-threat-and-how-to-stay-safe/
https://www.bhf.org.uk/informationsupport/heart-matters-magazine/news/coronavirus-and-your-health/covid-variant
https://www.who.int/en/activities/tracking-SARS-CoV-2-variants/
កំណែប្រែបច្ចុប្បន្ន
13/07/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ