backup og meta

ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 18, 2022

    ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ

    ដូសទី៤ ឬ​ដូស​ជំរុញ​ដែល​ប្រទេស​នានា​ជុំវិញ​ពិភពលោក​កំពុង​ញាប់​ដៃ​ញាប់​ជើង​ស្រោច​វ៉ាក់សាំង​ក្នុង​កម្រិត​អតិបរមា​ជូន​ពលរដ្ឋ​ខ្លួន​ទាំង​ជួរ​មុខ​និង​ពលរដ្ឋ​ទូទៅ​តាម​ផែនការ​របស់​ក្រសួង​សុខាភិបាល មុន​នេះ​បន្តិច​ប្រភព​សុខាភិបាល​អ៊ីស្រាអែល​ អះអាង​ថា​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ប្រឆាំង​ទល់​ការ​ឆ្លង​រាលដាល​របស់​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទេ។

    ការ​បញ្ចេញ​ព័ត៌មាន​នេះ​ដែរ​ អគ្គនាយក​អង្គភាព​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Sheba របស់​អ៊ីស្រាអែល​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay សង្កត់​ធ្ងន់​លើ​វ៉ាក់សាំង២ប្រភេទគឺ  Pfizer/BioNTech និង​ Moderna។ លោកស្រីវេជ្ជបណ្ឌិត​​បន្ត​ពន្យល់​ថា ក្រុមការងារ​យើង​យក​ចិត្ត​ទុកដាក់​តាមដាន​ចំពោះ​ដំណើរ​វិវត្ត​ Pfizer ក្រោយ​ចាក់​បញ្ចូល​ខ្លួន ២សប្ដាហ៍​ហើយ ហើយ Moderna ទើប​បាន ១សប្ដាហ៍ ជា​លទ្ធផល​ឃើញ​ថា​បរិមាណ​អង់ទីករ​កើន​ឡើង សម្រាប់​ដូស​ជំរុញ​ទី៤នេះ បើ​ធៀប​នឹង​ដូស​ទី៣ ប៉ុន្តែ​កើន​តិច​តួច ឬ​អាច​សន្មត​ថា ទំនង​ជា​មិន​ទាន់​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ការពារ​អូមីក្រុង

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay ​មជ្ឈមណ្ឌល​ខាង​លើ​បាន​ដឹឹកនាំ​ការ​ស្រាវជ្រាវ​មួយ​លើ​វ៉ាក់សាំង​ជំរុញ ឬ​ដូស​ទី៤ លើ​កម្រិត​គុណភាព​និង​កត្តា​គ្រោះថ្នាក់ ​ថា​តើ​ដូស​ទី៤ ជួយ​បាន​ប៉ុណ្ណា​បើ​ចាក់ ជា​ពិសេស​ទល់​នឹង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ដែល​កំពុង​អង្រួន​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​បុគ្គលិក​សុខាភិបាល​ចំនួន ១៥៤នាក់​ចាក់ Pfizer/BioNTech និង Moderna ១២០នាក់​ សរុប ២៧៤នាក់

    ទោះ​មិន​បាន​ពន្យល់​លម្អិត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ តែ​លោក​ថា ទាំង​Pfizer/BioNTech និង Moderna អត់​ខុស​គ្នា​ទេ ព្រោះ​កម្រិត​បណ្ដុះ​បរិមាណ​អង់ទីករ​មាន បើ​ធៀប​នឹង​ដូស​ទី៣ គ្រាន់​តែ​តិច ហើយ​មិន​ខ្លាំង​គ្រប់គ្រាន់​បើ​ចង់​ប្រឆាំង​ទល់​អូមីក្រុង។

    លោក​ស្រី​បន្ថែម​ខ្លី​ថា បើ​ចាក់​ដូស​ទី៤​ឲ្យ​តែ​អ្នក​ស្ម័គ្រ​ចិត្ត​អាច​ជា​ការ​យុទ្ធនាការ​ត្រឹមត្រូវ ព្រោះ​វា​បាន​ផល​តិច​ពេក ខ្ញុំ​គិត​អ៊ីចឹង

    យ៉ាង​ណា​មិញ អូមីក្រុង​កំពុង​អុកឡុក​ខ្លាំង​នៅ​ទឹកដី​អាមេរិក(មាន​អ្នក​ឆ្លង​សរុប​លេខ១) បណ្ដា​ប្រទេស​នានា​នៅ​អ៊ឺរ៉ុប​បន្ទាប់​ពី​ការ​ជួបជុំ​ឆ្លង​ឆ្នាំ​សកល រហូត​មាន​អ្នក​ជំនាញ​ខ្លះ​លើក​ឡើង​ថា អឺរ៉ុប​ពាក់​កណ្ដាល​ទ្វីប​មិន​អាច​គេច​ផុត​ពី​ការ​ឆ្លង​អូមីក្រុង​ទេ​មើល៍​ទៅ។ ជា​ដំណោះស្រាយ​គឺ​រដ្ឋាភិបាល​ប្រទេស​នានា​បន្ត​ការ​ដាក់​ចេញ​យុទ្ធនាការ​ស្រោច​វ៉ាក់សាំង​ដូស​ជំរុញទី៣ និង ទី៤ រហូត​បោះ​ជំហាន​ដល់​ការ​ផលិត​ថ្នាំ​គ្រាប់

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម