ទោះជាថ្នាំត្រូវសម្រេចផលិតក៏ដោយ ប៉ុន្តែសង្វាក់ផលិតកម្មអាចស៊ីពេលមិនតិចជាង ៥–៨ខែទេ។ ខាងក្រុមជំនាញកំពុងយកចិត្តទុកដាក់លើដំណើរការផលិតជាពិសេសលើកម្រិតសុវត្ថិភាព ព្រោះថ្នាំគ្រាប់នេះសម្រិតសម្រាំងបំផុត សម្រាប់ក្រុមអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់បំផុត។
“នេះជាដំណឹងដ៏គួរឲ្យសាទរមួយរបស់វត្តមានថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងស្ថានភាពរុកគួនដ៏លំបាកបំផុតដោយសារវិបត្តិកូវីដ“។ ឱសថការីនិងរដ្ឋបាលប្រចាំសាកលវិទ្យាល័យ មជ្ឈមណ្ឌលវិជ្ជសាស្ត្រ Pittsburgh លោក Erin McCreary។
ថ្នាំគ្រាប់២ប្រភេទនេះ FDA អាមេរិកថាជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង Merck ដែលប្រកាសចេញកាលពីខែធ្នូ ២០២១ ក្នុងគោលបំណងជួយឲ្យអ្នកជំងឺកូវីដទាំងអស់អាចលេប ឬព្យាបាលនៅផ្ទះ ដូចជំងឺឆ្លងទូទៅដោយខ្លួនឯង មិនចាំបាច់ទៅមន្ទីរពេទ្យសម្រាកព្យាបាល។
ថ្នាំគ្រាប់កំពុងស្ថិតក្នុងសង្វាក់ផលិតកម្មនិងបញ្ជាទិញរបស់Pfizer នេះមានឈ្មោះថា Paxlovid និង Molnupiravir របស់ Merck។ ភាគីក្រុមហ៊ុនអះអាងថាខ្លួនមានលទ្ធភាពផ្គត់ផ្គង់ជូនបានតែ ២៥ម៉ឺនប្រអប់ប៉ុណ្ណោះត្រឹមចុងខែនេះ ប៉ុន្តែរដ្ឋបាលអាមេរិកបញ្ជាទិញរហូតដល់ទៅ ២០ម៉ឺនប្រអប់។ បញ្ជាត្រង់ថាលទ្ធភាពផលិតនៅទាប ព្រោះភាគីក្រុមហ៊ុនបង្ហាញកង្វល់ថា ទោះដល់ខែមិថុនា ២០២២នេះ ក៏ខ្លួនមិនអាចសម្រេចការផលិតតាមការបញ្ជាទិញរបស់សេតវិមានបាន ១០លានប្រអប់ដែរ។