backup og meta

ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ ​យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 02, 2021

    ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ ​យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?

    ព័ត៌មាន​វីរុស​បំប្លែង​ថ្មីអូមីក្រុង (Omicron) កំពុង​ផ្ទុះ​​ខ្លាំង ចាប់​តាំង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កំណត់​ថា​វា​ជា​វីរុស​បំប្លែង​មួយ​នៃ​វីរុស​កូវីដ-១៩​គួរ​ឲ្យ​ព្រួយ​បារម្ភ​តាំង​ពី​សប្ដាហ៍​មុន។ ស្រប​គ្នា​នេះ ចម្ងល់​មួយ​ក៏​លេច​ឡើង​ដែរ តើអូមីក្រុង (Omicron) ប្រៀប​ធៀប​ទៅ​នឹង​វីរុស​បំប្លែង Delta ​​ខុស​គ្នា​ដូច​ម្ដេច?

    វីរុស​បំប្លែង Omicron និង​វីរុស​បំប្លែង Delta

    ទាំង វីរុស​បំប្លែង​ថ្មី Omicron និង​ Delta សុទ្ធ​តែ​ជា​វីរុស​បំប្លែង​របស់​វីរុស​កូរ៉ូណា ដែល​ជា​វីរុស​ដើម​បង្ក​ជំងឺ​កូវីដ-១៩។ តាម​ការ​ឲ្យ​ដឹង​ពី​លោក William Schaffner អ្នក​ឯកទេស​ជំងឺ​ឆ្លង និង​ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក រាល់​ពេល​ដែល​មេរោគ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ថ្មី វា​នឹង​កើន​ឡើង​រាប់​លាន​ដង ដែល​ផ្ដល់​ឱកាស​ឲ្យ​វីរុស​បំប្លែង​ខ្លួន​បាន។

    វីរុស​បំប្លែង Delta គឺ​ងាយ​ឆ្លង​ជាង​វីរុស​កូវីដ-១៩​ធម្មតា ច្រើន​ជាង​ទ្វេ​ដង ហើយ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ខ្លាំង​ជាង ពិសេស​មនុស្ស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC)។

    ចំពោះ​វីរុស​បំប្លែង​ថ្មី Omicron មាន​ចំនួន​នៃ​ការ​ផ្លាស់​ប្ដូរ​ច្រើន បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ហើយ​វា​ហាក់​ដូច​ជា​អាច​ឆ្លង​ទៅ​មនុស្ស​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩​ពី​មុន​បាន​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​បម្រែបម្រួល​ទាំង​នោះ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្រូតេអ៊ីន spike ពិត​ប្រាកដ​ដែល​ជា​ផ្នែក​សំខាន់​នៃ​មេរោគ ដែល​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាងកាយ​របស់​យើង និង​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ។ អ្វី​ដែល​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ពេល​នេះ​គឺ​ថា​តើ​វីរុស​បំប្លែង​ថ្មី Omicron ឆ្លង​ដូច​វីរុស Delta ឬ​ខ្លាំង​ជាង​វីរុស​បំប្លែង​មុន។

    តើ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ បច្ចុប្បន្ន​អាច​ទប់ស្កាត់​វីរុស​បំប្លែង​ថ្មី Omicron ឬអត់?

    Omicron មាន​ការ​បំប្លែង​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​បំប្លែង Beta និង Gamma ដែល​មាន​ភាព​ធន់​នឹង​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ-១៩​ធម្មតា។ ទន្ទឹម​នឹង​នេះ WHO ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អង្គការ​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​បច្ចេកទេស​ដើម្បី​យល់​ពី​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Omicron ទៅ​លើ​វិធានការ​ការពារ​វីរុស​កូវីដ-១៩ ដែល​បន្ត​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ការពារ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ធំៗ​ដូចជា Johnson&Johnson, Moderna, Pfizer បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​ផលិត​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​ដែល​ផ្ដោត​ទៅ​លើ​ការ​ទប់​ស្កាត់​វីរុស​បំប្លែង​ថ្មី Omicron តែ​មួយ​មុខ។

    វីរុស​បំប្លែង​ថ្មី Omicron

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម