backup og meta

រឿងរ៉ាវទូទៅសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងថ្មី Omicron

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 29, 2021

    រឿងរ៉ាវទូទៅសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងថ្មី Omicron

    កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០២១ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កំណត់​វីរុស​បំប្លែង​ថ្មី B.1.1.529 ជា​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​មួយ​ដែល​គួរ​ឲ្យ​បារម្ភ​មាន​ឈ្មោះ​ថា វីរុស​បំប្លែង​ថ្មី Omicron តាម​ការ​ណែនាំ​ពី​ក្រុម​ប្រឹក្សា​បច្ចេកទេស​របស់ WHO ស្ដី​ពី​ការ​វិវត្តន៍​នៃ​មេរោគ (TAG-VE)។

    តាម​ការ​សិក្សា​របស់ TAG-VE បង្ហាញ​ថា Omicron មាន​ការបំប្លែង​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​លើ​លក្ខណៈទូទៅ​របស់​វីរុស​នេះ​។ ឧទាហរណ៍ ដូច​ជា​វីរុស​នេះ​អាច​ងាយ​ឆ្លង​រាលដាល​​លឿន ឬ​វីរុស​នេះ​អាច​បង្ក​ជំងឺ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ជាដើម​។ ​

    ១. ការ​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី Omicron

    បើ​តាម​អង្គការ​សុខ​ភពិភព​លោក បច្ចុប្បន្ន អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា វីរុស​បំប្លែង​ថ្មី Omicron អាច​ងាយ​ឆ្លង​ខ្លាំង​ទៅ​មនុស្ស​យើង​បាន​លឿន​កម្រិត​ណា បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​ដទៃ​ទៀត រួម​ទាំង​វីរុស​បំប្លែង Delta ផង​ដែរ។ ចំនួន​មនុស្ស​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ត្បូង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​វីរុស​បំប្លែង​ថ្មី​នេះ ប៉ុន្តែ​ការ​សិក្សា​បន្ថែម​អំពី​រោគ​រាតត្បាត​កំពុង​ដំណើរ​ការ ដើម្បី​ស្វែង​យល់​ថា​តើ​វា​បណ្ដាល​មក​ពី​វីរុស​បំប្លែង​ថ្មី Omicron នេះ ឬ​ក៏​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ទៀង។

    ២. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​បង្ក​ដោយ​វីរុស​បំប្លែង​ថ្មី Omicron

    ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ឈឺ​ធ្ងន់ធ្ងរ ឬ​អត់ បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​ដទៃ​ទៀត​ដូច​ជា Delta ជាដើម។ តាម​ទិន្នន័យ​បឋម​របស់ WHO បាន​ឲ្យ​ដឹង​ថា មាន​អត្រា​កើន​ឡើង​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​អាហ្វ្រិក​ខាង​ត្បូង ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​ផ្សេង ជា​ជាង​លទ្ធផល​នៃ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron។ បច្ចុប្បន្ន​នេះ​មិន​មាន​ព័ត៌មាន​ណា​មួយ​ដែល​បង្ហាញ​ថា រោគ​សញ្ញា​ដែល​ទាក់ទង​នឹង​វីរុស​បំប្លែង​ថ្មី Omicron ខុស​ពី​វីរុស​បំប្លែង​ដទៃ​ទៀត​ឬ​ក៏​អត់​នោះ​ទេ។

    ៣. ប្រសិទ្ធភាព​វ៉ាក់សាំង​លើ​វីរុស​បំប្លែង​ថ្មី Omicron

    WHO កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​បច្ចេកទេស​ដើម្បី​យល់​ពី​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Omicron ទៅ​លើ​វិធានការ​ការពារ​វីរុស​កូវីដ-១៩ ដែល​បន្ត​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ការពារ​ផង​ដែរ។ វ៉ាក់សាំង​នៅ​តែ​មាន​សារសំខាន់​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ក្រោយ​ឆ្លងវីរុស​កូវីដ-១៩​ធម្មតា និង​វីរុស​បំប្លែង​នានាៗ។

    វីរុស​បំប្លែង​ថ្មី Omicron

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម