backup og meta

ជំរុញឲ្យកូនលេងកីឡាតាំងពីក្មេង ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 31, 2023

    ជំរុញឲ្យកូនលេងកីឡាតាំងពីក្មេង ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កីឡា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កុមារ ដូចជា​ថាមពល​ក្លៀវក្លា និង​ទិសដៅ​អនាគត​ដ៏​ត្រឹមត្រូវ ហើយ​ការ​បណ្ដុះ​តម្លៃ​នៃ​ការ​លេង​កីឡា​ដល់​កូន​នៅ​ពេល​ដែល​កូន​មាន​វ័យ​ក្មេង ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​រំលង​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​លេង​កីឡា​សម្រាប់​ក្មេង។

    ១. សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ

    ពិត​ណាស់​ កុមារ​​ឆ្លង​កាត់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ហើយ​កីឡា​អាច​ជំរុញ​ឲ្យ​កូន​ឆ្ពោះ​ទៅ​រក​​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ការ​លេង​កីឡា​ច្រើន​ប្រភេទ អាច​ជួយ​ឲ្យ​ក្មេង​មាន​រាងកាយ​មាំមួន និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​ធាត់​ជ្រុល។ បន្ថែម​ពី​នេះ កីឡា​ក៏​ជួយ​ឲ្យ​ក្មេង​រៀន​សូត្រ​ពី​ការ​បរាជ័យ​របស់​ខ្លួន​ និង​មាន​ចិត្ត​ស្ងប់​ល្អ ទោះ​ជា​​កំពុង​តែ​មាន​សម្ពាធ​ក៏​ដោយ។

    ២. រៀន​ធ្វើការ​ជា​ក្រុម

    ការ​លេង​កីឡា​ជា​ច្រើន​ ដូចជា​បាល់​ទះ ឬ​បាល់​ទាត់​ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើការងារ​ជា​ក្រុម ដោយ​ចេះ​​ឲ្យ​តម្លៃ​ និង​គោរព​ដល់​​សមាជិក​ម្នាក់​ៗ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ចេះ​គោរព​វិន័យ

    ទន្ទឹម​នឹង​នេះ​ដែរ កីឡា​បណ្ដុះ​ស្មារតី​គោរព​វិន័យ​ដល់​កុមារ។ ក្នុង​នាម​ជា​អត្តពលិក ក្មេង​ៗ​ត្រូវ​ក្រោក​ពី​ព្រលឹម​ជា​ញឹកញាប់​ដើម្បី​ហ្វឹកហាត់។ កត្តា​នេះ អាច​ជំរុញ​ឲ្យ​កុមារ​ចេះ​គោរព​ពេលវេលា និង​មាន​ទម្លាប់​ហាត់​ប្រាណ​តាំង​ពី​វ័យ​ក្មេង។ មួយ​​វិញ​ទៀត​ ក្មេង​​នឹង​​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង ដោយ​មាន​ស្មារតី​រឹងមាំ និង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ការ​គោរព​វិន័យ។

    លេងកីឡា២

    ៤. ជំនាញ​សង្គម

    បច្ចុប្បន្ន​នេះ​ កុមារ​ភាគ​ច្រើន​តែង​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​ការ​លេង​ទូរស័ព្ទ និង​មិន​សូវ​ចូលរួម​​នៅ​​ក្នុង​សង្គម ក៏​ដូចជា​បង្កើត​មិត្តភ័ក្ដិ​ឡើយ។ យ៉ាង​ណា​មិញ ការ​លេង​កីឡា​អាច​ជួយ​ឲ្យ​កូន​មាន​ទំនាក់ទំនង​ទៅ​នឹង​ក្រុម​មនុស្ស​​ច្រើន​ ដែល​មាន​ចំណង់ចំណូលចិត្ត​ដូចគ្នា ព្រម​ទាំង​ងាយ​ស្រួល​ដល់​ក្មេង​ក្នុង​ការ​រាប់អាន​មិត្តភ័ក្ដិ​ទៀត​ផង។

    ៥. គោរព​ខ្លួន​ឯង

    ជាមួយ​គ្នា​នេះ​ដែរ កីឡា​អាច​ជួយ​ឲ្យ​​កុមារ​​ចេះ​គោរព​ និង​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ តួ​យ៉ាង​ នៅ​ពេល​ដែល​ឈ្នះ​ការ​ប្រកួត ឬ​ជួយ​រក​ពិន្ទុ​ដល់​ក្រុម​ នោះ​ក្មេង​នឹង​មាន​អារម្មណ៍​ជឿជាក់​ទៅ​​លើ​ជំនាញ​ និង​សមត្ថភាព​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បណ្ដុះ​ផ្នត់​គំនិត​ក្នុង​ការ​លេង​កីឡា​ដល់​កូន​​នៅ​ពេល​ដែល​កូន​នៅ​វ័យ​ក្មេង​ ដើម្បី​​ជួយ​ឲ្យ​កូន​អភិវឌ្ឍ​សមត្ថភាព​កាន់​តែ​ខ្លាំង​ក្លា​មួយ​កម្រិត​ទៀត។​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 31, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម