backup og meta

ប៉ាម៉ាក់អាចជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន តាមគន្លឹះទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 11, 2023

    ប៉ាម៉ាក់អាចជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន តាមគន្លឹះទាំងនេះ​

    ការ​រាប់អាន​មិត្តភ័ក្ដិ​​ថ្មីៗ​ និង​បង្កើត​ទំនាក់ទំនង​ថ្មីៗ​ជាមួយ​អ្នក​ដទៃ ​គឺ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ហើយ​ចំណែក​ក្មេង​ៗ​វិញ ​អាច​​នឹង​មាន​អារម្មណ៍​ថា​ នោះ​ជា​រឿង​ដ៏​លំបាក​មួយ​។ អ៊ីចឹង​ហើយ ​ដើម្បី​ជួយ​បង្កើន​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន​ ប៉ា​ម៉ាក់​គួរ​ចាប់ផ្តើម​បង្រៀន​កូន​តាំង​ពី​នៅ​វ័យ​ក្មេង​ ទើប​ជា​ការ​ប្រសើរ។

    ទាំង​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​អាច​ជួយ​អភិវឌ្ឍន៍​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន

    ១. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចេះ​សម្លឹង​មើល​ភ្នែក​ដៃគូ

    វិធីសាស្ត្រ​​ដ៏​សាមញ្ញ​មួយ​នេះ អាច​ជួយ​បង្កើន​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន​ ពីព្រោះ​វា​បង្ហាញ​ថា យើង​កំពុង​តែ​ស្តាប់​ការសន្ទនា ហើយ​​ក៏​កំពុង​ចូលរួម​នៅ​ក្នុង​បរិយាកាស​​សង្គម​ដូច​គ្នា។

    មួយ​វិញ​ទៀត ការ​ធ្វើ​បែប​នេះ ​អាច​បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូច​ជា​ការ​ឲ្យ​តម្លៃ​ដល់​ដៃគូ​ម្ខាង​ទៀត​ផង​ដែរ។

    ២. រៀន​សួរ​សំណួរ

    ​​​​​​អំឡុង​ពេល​សន្ទនា ការ​សួរ​សំណួរ អាច​ជួយ​ឲ្យ​កូន​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ប្រសើរ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​សួរ​សំណួរ​បើក ជា​ជាង​សួរ​សំណួរ​ដែល​មាន​តែ​ចម្លើយ​បាទ ឬ​ចាស។

    ៣. ស្គាល់​ពី​ដែន​កំណត់​របស់​កូន

    ចំពោះ​កុមារ​ដែល​ចូលចិត្ត​ភាព​​ស្ងប់ស្ងាត់​ អាច​នឹង​ឆាប់​មាន​អារម្មណ៍​នឿយណាយ​ នៅ​ពេល​ដែល​ស្ថិត​នៅ​កន្លែង​អ៊ូអរ និង​មាន​មនុស្ស​ច្រើន។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​កូន​ឲ្យ​ព្យាយាម​សម្រប​ខ្លួន​ទៅ​ក្នុង​បរិយាកាស​សង្គម​ដែល​កូន​​មិន​ពេញ​ចិត្ត​ឡើយ ដោយ​គួរ​​ទុក​ឱកាស និង​ពេលវេលា​​ឲ្យ​កូន​​អាច​ចាប់ផ្តើម​បន្តិច​ម្តង​ៗ​ ទៅ​តាម​សមត្ថភាព​ផ្ទាល់​ខ្លួន។

    ៤. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ត្រៀម​ខ្លួន​សម្រាប់​ជំនាញ​សង្គម​កម្រិត​ខ្ពស់

    ជំនាញ​សង្គម​កម្រិត​ខ្ពស់​ ដូចជា​ការ​ចរចា ដំណោះស្រាយ​ជម្លោះ និង​ការ​និយាយ​ជា​សាធារណៈ នឹង​មាន​សារៈសំខាន់​នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចាប់ផ្តើម​បង្ហាត់​បង្រៀន​កូន​តាំង​ពី​វ័យ​ក្មេង​ទៅ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​រឿង និង​និយាយ​ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ ឬ​សាច់ញាតិ ព្រម​ទាំង​បញ្ចេញ​ភាសា​កាយវិការ​នៅ​ពេល​​ធ្វើ​ការ​ទំនាក់ទំនង។

    បង្រៀនកូន

    ៥. ធ្វើ​ជា​គំរូ​​ល្អ​ដល់​កូន

    ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​​ដល់​កូន​ ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ធ្វើ​ជា​គំរូ​​ដ៏​ល្អ ផង​ដែរ ដូចជា​ការ​មាន​ទំនួល​ខុសត្រូវ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់​ បង្ហាញ​ពី​ជំនាញ​ទំនាក់ទំនង​ល្អ និង​ចេះ​គោរព​ ក៏​ដូចជា​ឲ្យ​តម្លៃ​ដល់​ដៃគូ។

    បន្ថែម​ពី​នេះ យើង​ត្រូវ​ពន្យល់​កូន​ឲ្យ​ចេះ​សម្លឹង​ភ្នែក​ដៃគូ សូម​អភ័យទោស ​នៅ​ពេល​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង និង​​ចេះ​យល់​ពី​អារម្មណ៍​ដៃគូ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម