backup og meta

ប៉ា​ម៉ាក់​ការពារ​កូន​ជ្រុលផ្ដល់​ផល​ប៉ះពាល់​​ ៤​ យ៉ាង​ដល់​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2022

    ប៉ា​ម៉ាក់​ការពារ​កូន​ជ្រុលផ្ដល់​ផល​ប៉ះពាល់​​ ៤​ យ៉ាង​ដល់​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់ ប៉ា​ម៉ាក់​តែងតែ​ផ្ដល់​ក្ដី​ស្រលាញ់​ និង​ការពារ​កូន​របស់​ខ្លួន​ជាប់​ជានិច្ច។ ប៉ុន្តែ ប្រសិនបើ​យើង​ការពារ​កូន​ជ្រុល​ពេក​នោះ អាច​នឹង​រារាំង​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​ក្មេង​ទៅ​វិញ។ ជាក់​ស្ដែង ប៉ា​ម៉ាក់​មួយ​ចំនួន​តែងតែ​តាមដាន​អាកប្បកិរិយា​របស់​កូន​ ដូចជា​ការ​ញ៉ាំ​អាហារ​​ ការ​​រាប់អាន​មិត្តភក្ដិ ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ដែល​កូន​រៀន​បាន​ពិន្ទុ​ទាប ​ឬ​ការ​ជ្រៀតជ្រែក​រឿងរ៉ាវ​​ផ្ទាល់​ខ្លួន​​របស់​ក្មេង​ជា​ដើម​។ ទង្វើ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត​ ក៏​ដូចជា​មិន​អាច​រស់នៅ​ដោយ​ឯករាជ្យ​បាន​។

    ​ផល​ប៉ះពាល់​មួយ​ចំនួន ​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ការពារ​កូន​ជ្រុល​

    ១. ខ្វះ​ជំនាញ​យល់​ដឹង​ និង​មិន​ហ៊ាន​សាកល្បង​

    ការ​ថែទាំ​កូន​ និង​ការពារ​កូន​ខ្លាំង​ជ្រុល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង ពីព្រោះ​​​អាច​រារាំង​​ដល់​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ការប្រព្រឹត្ត​កំហុស ការ​បរាជ័យ​ និង​ការ​រៀន​ពី​មេរៀន​ជីវិត​ផ្សេង​ៗ​។ មួយ​វិញ​ទៀត​ ក្មេង​ក៏​មិន​ហ៊ាន​សាកល្បង ឬ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី​ៗ​ដែរ​។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​គិត​ដោយ​ខ្លួន​ឯង ក៏​ដូចជា​​ជួយ​ពួក​គេ​​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​

    នៅ​ពេល​ដែល​កូន​ធំ​ពេញ​វ័យ​ ក្មេង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ថប់បារម្ភ​ក្នុង​សង្គម​ កម្រិត​ស្រ្តេស​ខ្ពស់​ ជំងឺ​បាក់​ទឹក​ចិត្ត និង​ អសមត្ថភាព​​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​គ្មាន​អំណាច ចិត្ត​ច្រើន​​ ឆោត​ល្ងង់​ និង​ខ្សោយ​ស្មារតី​។ បន្ថែម​ពី​នេះ ក្មេង​ក៏​មិន​អាច​រៀន​ពី​វិធី​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​ផង​ដែរ​។

    ការពារកូនជ្រុល២

    ​៣. ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​

    ការ​គ្រប់គ្រង​កូន​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​ការ​គោរព​ខ្លួន​ឯង នឹង​កាន់​តែ​ធ្លាក់​ចុះ​បន្តិច​​ម្ដង​ៗ​។ លើស​ពី​នេះ កុមារ​អាច​នឹង​ជឿ​ថា​ខ្លួន​គ្មាន​សមត្ថភាព ព្រម​ទាំង​​ពុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​គោលដៅ​​ណា​មួយ​ឡើយ​។

    ៤. បាត់ទំនាក់ទំនង​សង្គម​

    ទន្ទឹម​នឹង​នេះ ក្មេង​ដែល​​មាន​ប៉ា​ម៉ាក់​ការពារ​ ក៏​ដូចជា​ហួងហែង​កូន​ជ្រុល​ពេក​ អាច​នឹង​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ ដោយ​សារ​តែ​ពួក​គេ​ចង់​បាន​ចំណាប់អារម្មណ៍ និង​​ការ​យក​ចិត្ត​ទុក​ដាក់​​​ពី​អ្នក​ដទៃ​ខ្លាំង​​ ដែល​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន​។ យ៉ាង​ណា​មិញ បើ​ប៉ា​ម៉ាក់​បង្រៀន​កូន​ឲ្យ​​ចេះ​រស់​នៅ​ដោយ​ឯករាជ្យ​ ក្មេង​អាច​នឹង​ចេះ​តស៊ូ​អត់ធ្មត់​ ក៏​ដូចជា​​​ព្យាយាម​​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ​ដោយ​ខ្លួន​ឯង​ជា​មិន​ខាន​​។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម