backup og meta

កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 03, 2022

    កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?

    តុក្កតាគឺជាអំណោយដ៏គួរឱ្យស្រឡាញ់ដែលប៉ាម៉ាក់ចូលចិត្តទិញឱ្យកូនតូច ឯកូនតូចៗ​ក៏ចូលចិត្ត និងស្រឡាញ់តុក្កតាណាស់ដែរ។ ប៉ុន្តែការដាក់អាអូនគេងក្បែរតុក្កតា ឬការ​ដាក់​តុក្កតាក្នុងអង្រឹងគេងរបស់អាចបង្កគ្រោះថ្នាក់ដល់កូន បើ​កូន​នៅ​វ័យ​តូច​ពេក។ តើការដាក់​អាអូន​គេងក្បែរតុក្កតា ឬការដាក់តុក្កតា​ក្នុងអង្រឹងគេង​របស់អាអូន​អាចបង្កគ្រោះថ្នាក់​អ្វីខ្លះ​ដល់អាអូន ហើយ​ពេលណាទើបអាចឱ្យអាអូនគេងក្បែរ ឬឱបតុក្កតាបាន?

    សមាគមន​សុខ​ភាព​កុមារអាមេរិក AAP បានណែនាំថា ប៉ាម៉ាក់មិនត្រូវដាក់ប្រដាប់ប្រដា​ក្មេង​លេងដូចជាតុក្កដា ចង្រ្កង់ជាដើម ឬរបស់របរមិនចាំបាច់ក្នុងអង្រឹង ឬកន្លែងគេងរបស់​ទារក​ឡើយ ព្រោះអាចរារាំងដល់ការដកដង្ហើម​របស់ទារកដរាបណាទារកមិន​ទាន់​ដល់​អាយុ ១២ ខែ។

    ប្រដាប់ប្រដាទាំងនេះអាចបង្កើនហានិភ័យធ្វើឱ្យទារកថប់ដង្ហើម និងមានជំងឺ​ស្លាប់​ភ្លាមៗ (SIDS) ដែលជាមូលហេតុចម្បងនៃការស្លាប់របស់ទារកអាយុ​ពី ១ ខែដល់ ១ ឆ្នាំ។

    លើសពីនេះទៅទៀត ប្រដាប់ប្រដាទាំងនេះអាចប្រមូលផ្តុំធូលី ដែលអាចបណ្តាល​​ឱ្យ​ទារកមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសទារកដែលមានជំងឺហឺត

    អង្រឹងទារក

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេល​ទារក​មាន​អាយុ​ ១ឆ្នាំ​ឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់​ត្រូវ​រង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាច​ឱ្យកូន​​គេងជាមួយ​តុក្កតាបាន។

    តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេង​ឱបតុក្កតា​អាច​ជួយផ្តល់ភាពកក់ក្តៅ និងធ្វើ​ឱ្យ​​​​ឆាប់គេង​លក់ដោយសារ​ក្មេងៗ​ចូលចិត្ត​តុក្កតា​។

    ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតា​ណា​ដែល​គ្មាន​ឡេវ បូ ភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះ​លៀនចេញ​ក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារ​ពេលអាយុ ២ខួប អាអូន​ដុះធ្មេញហើយ និង​អាចខាំរបស់តូចៗទាំងនេះដោយសារភាពរពឹស ឬរមាស់​ធ្មេញ និងអាចបណ្តាល​ឱ្យ​អាអូន​ស្លាក់បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម