ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើភាសាកាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោមនេះជាអត្ថន័យភាសាកាយវិការរបស់ទារកមួយចំនួន៖
ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើភាសាកាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោមនេះជាអត្ថន័យភាសាកាយវិការរបស់ទារកមួយចំនួន៖

អូនតូចអាចរំភើប និងសប្បាយចិត្តខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែលធ្វើឱ្យអូនតូចចាប់អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែលអូនតូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការធាក់ជើងឡើងលើជួយអូនតូចអភិវឌ្ឍសាច់ដុំជើងដែលនឹងជួយដល់អូនតូចក្នុងការវារ។ ដូច្នេះប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើងឡើងលើដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។
កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់តែព្យាយាមចង់ដឹងអំពីអ្វីដែលកំពុងកើតឡើង និង ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវបណ្តោយតាមអូនតូចបន្តិចសិន។ អូនតូចប្រហែលជាបានឃើញអ្វី ១ ហើយចង់ដឹងថាវាជាអ្វី។ ពេលអូនតូចបានដឹងពីចម្លើយហើយ អូនតូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។
ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូនតូចលែងចង់បៅ ឬញុំាអាហារទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺទាក់ទងនឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺទាក់ទងនឹងបញ្ហាខួរក្បាល) ក៏ឧស្សាហ៍ពត់ខ្នងដែរ។
ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់អាចបង្វែរការចាប់អារម្មណ៍របស់អូនតូចដោយលើកពអូនតូចចេញក្រៅ ឬបង្ហាញរបស់ដែលធ្វើឱ្យអូនតូចចាប់អារម្មណ៍។ ប៉ាម៉ាក់ក៏អាចរឺតខ្នងអូនតូចថ្នមៗ បំពេរ ឬយោលអូនតូចប្រសិនបើអូនតូចងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់ ប៉ាម៉ាក់គួរនាំអូនតូចទៅជួបគ្រូពេទ្យកុមារ។
អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការអង្គុយ ឬការព្យាយាមរក្សាលំនឹងខ្លួនឯងក្នុងពេលព្យាយាមអង្គុយឱ្យត្រង់ជាដើម។ ក្នុងករណីដែលអូនតូចលាដៃដើម្បីរក្សាលំនឹងក្នុងពេលអង្គុយ ប៉ាម៉ាក់អាចជួយទប់អូនតូច ឬដាក់ខ្នើយជុំវិញអូនតូចដើម្បីការពារការផ្ងារក្រោយ។
វាអាចមានន័យថាអូនតូចឃ្លាន។ ប្រសិនបើអូនតូចមិនឃ្លានទេ វាអាចមានន័យថាអូនតូចកំពុងព្យាយាមរំងាប់អារម្មណ៍មុននឹងគេង។

ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ទារកអាចក្តាប់ដៃពេលយំ ឬពេលមិនយំដោយសារឃ្លាន។ ប៉ាម៉ាក់គួរបំបៅ ឬបញ្ចុកអាហារអូនតូចភ្លាម។
ពេលទារកបត់ជង្គង់ទាំងពីរទប់នឹងពោះមានន័យថា ទារកមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជា ទល់លាមក ហើមពោះ ឬឈឺពោះ។ ប៉ាម៉ាក់អាចរឺតខ្នងអូនតូចថ្នមៗពីក្រោមឡើងលើ។ ប្រសិនបើម៉ាក់ៗបំបៅអូនតូចដោយទឹកដោះ ម៉ាក់ៗចៀសវាងញុំាអាហារមានជាតិខ្លាញ់ច្រើន និងហឹរ។ ប្រសិនបើអូនតូចនៅតែមិនមានអាការៈធូរស្បើយ ប៉ាម៉ាក់គួរញុំាអូនតូចទៅជួបគ្រូពេទ្យកុមារ។
វាអាចជាសញ្ញានៃការរលាកត្រចៀក ឬដុះធ្មេញ។ ប្រសិនអូនតូចមិនដុះធ្មេញទេ ប៉ាម៉ាក់អាចនាំអូនតូចទៅជួបគ្រូពេទ្យឯកទេសច្រមុះ ត្រចៀក និងបំពង់កដើម្បីពិនិត្យឱ្យបានហ្មត់ចត់។
អូនតូចអាចញីភ្នែក ស្ងាប និងយំដែលមានន័យថាអូនតូចអស់កម្លាំង និងចង់គេង។ ប៉ាម៉ាក់អាចបំពេ ឬយោលអូនតូចឱ្យគេង។
អូនតូចអាចព្យាយាមលួងលោមខ្លួនឯង ឬអូនតូចមានការឈឺចាប់ក្នុងខ្លួន។ ជាទូទៅវាច្រើនកើតឡើងលើក្មេងប្រុសជាងក្មេងស្រី។ ប្រសិនបើអូនតូចមានទម្លាប់បុកក្បាលខ្លួនឯង ប៉ាម៉ាក់ត្រូវព្យាយាមកុំឱ្យអូនតូចនៅជិតជញ្ជាំង ។ ប៉ាម៉ាក់អាចបង្វែរការចាប់អារម្មណ៍របស់អូនតូចដោយអានរឿង ឬច្រៀងឱ្យអូនតូចស្តាប់ ឬលេងជាមួយអូនតូច។ ប៉ាម៉ាក់អាចពិគ្រោះជាមួយគ្រូពេទ្យកុមារដើម្បីប្រាកដថាអូនតូចមិនមានជំងឺណាមួយ។
ការយល់ និងឆ្លើយតបនឹងភាសាកាយវិការរបស់អូនតូចធ្វើឱ្យអូនតូចមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។ វាក៏ជួយដល់ប៉ាម៉ាក់ក្នុងការសាងទំនាក់ទំនងជាមួយអូនតូច និងជួយសម្រួលបន្ទុកប៉ាម៉ាក់ក្នុងការមើលថែអូនតូចដែរ។ លើសពីនេះទៅទៀតការមានទំនាក់ទំនងល្អជាមួយអូនតូចក៏ជួយដល់ការអភិវឌ្ឍរបស់អូនតូចដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Decoding Baby’s Body Language – What’s Your Child Trying to Say
https://parenting.firstcry.com/articles/decoding-babys-body-language-whats-your-child-trying-to-say/
Baby’s body language: Here is how to decode it
https://www.thehealthsite.com/parenting/babys-body-language-here-is-how-to-decode-it-674802/
Why Is It Important To Respond To Baby Cues?
https://www.momjunction.com/articles/newborn-baby-body-language-cues-meaning_00698263/
កំណែប្រែបច្ចុប្បន្ន
27/10/2022
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ