backup og meta

គន្លឹះ៤យ៉ាង ជួយឲ្យកូនចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    គន្លឹះ៤យ៉ាង ជួយឲ្យកូនចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព

    ការ​​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ គឺ​ជា​បំណិន​ដ៏​មាន​តម្លៃ​សម្រាប់​ជីវិត​​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មាន​ជំនាញ​ផ្ទាល់​ខ្លួន​ហើយ​ក្តី តែ​បើ​យើង​មិន​អាច​បញ្ចប់​ការងារ​ដែល​ទាក់ទង​នឹង​ជំនាញ​នោះ​​ឲ្យ​ទាន់​ពេល​ទេ​នោះ ​គ្រប់​យ៉ាង​នឹង​ប្រែ​​ទៅ​ជា​ឥតប្រយោជន៍​​ទៅ​វិញ។ អ៊ីចឹង​ហើយ​ ការ​ចេះ​គ្រប់គ្រង​ពេលវេលា​​បាន​ត្រឹម​ត្រូវ​ មាន​សារៈសំខាន់​ណាស់​ ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​កសាង​វា​តាំង​ពី​នៅ​វ័យ​ក្មេង។

    ដូច្នេះ​ហើយ ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ប៉ា​ម៉ាក់​អាច​សាកល្បង​តាម​តិចនិក​ទាំង​៤​ខាង​ក្រោម​នេះ។

    ១. បង្កើត​គោលដៅ​ច្បាស់លាស់ និង​ផ្តល់​អាទិភាព​លើ​គោលដៅ​ទាំង​នោះ

    ប៉ា​ម៉ាក់​ គប្បី​ណែនាំ​​កូន​ឲ្យ​ចេះ​ដាក់​គោលដៅ​​ច្បាស់លាស់​ ដែល​អាច​ជួយ​​កូន​ៗ​ក្នុង​ការ​សម្រេច​កិច្ចការ​ជាក់លាក់​ទាំង​នោះ។ នេះ​ជា​ជំហាន​ទី​១ ដែល​​ជំរុញ​ឲ្យ​កូន​គិត​ពី​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​បាន​ ហើយ​ដឹង​ពី​អ្វី​ដែល​​ជា​កិច្ចការ​សំខាន់​បំផុត។ យើង​គួរ​ចំណាយ​ពេល​ជួយ​កូន​​បង្កើត​គោលដៅ​រយៈពេល​ខ្លី និង​វែង ដោយ​បំបែក​គោលដៅ​ទាំង​នោះ​ជា​កិច្ចការ​តូចៗ រួច​ពិភាក្សា​ពី​កិច្ចការ​អាទិភាព ក៏​ដូចជា​ផ្ដោត​ទៅ​លើ​ពេលវេលា​កំណត់​ និង​សារៈសំខាន់។

    ២. បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​ពេលវេលា

    ​​​ការ​កំណត់​ពេលវេលា​ជាក់លាក់​ សម្រាប់​ធ្វើ​កិច្ចការ ឬ​សកម្មភាព​ជាក់លាក់ អាច​ជួយ​​ឲ្យ​កូន​ធ្វើ​កិច្ចការ​នោះ​ជាមួយ​នឹង​ការ​ផ្ដោត​អារម្មណ៍​ពេញលេញ។ ប៉ា​ម៉ាក់​ក៏​អាច​លើក​ទឹក​ចិត្ត​ឲ្យ​កូន​បង្កើត​កាលវិភាគ​ប្រចាំ​សប្តាហ៍ ដែល​រួម​បញ្ចូល​ការ​សម្រាក​ខ្លះ ដើម្បី​កុំ​ឲ្យ​ក្មេង​ៗ​មាន​អារម្មណ៍​ធុញ​ទ្រាន់។

    ៣. ផ្តល់​អាទិភាព​ចំពោះ​ការងារ​សំខាន់

    ការ​ផ្តល់​អាទិភាព​ចំពោះ​កិច្ចការ​សំខាន់​ៗ អាច​ជួយ​ឲ្យ​ការ​គ្រប់គ្រង​ពេលវេលា​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជួយ​ឲ្យ​កូន​​ដឹង​ថា មិន​មែន​រាល់​កិច្ចការ​ទាំង​អស់​សុទ្ធ​តែ​សំខាន់​នោះ​ទេ ហើយ​កិច្ចការ​ទាំង​នោះ​សុទ្ធ​តែ​មាន​អាទិភាព​ផ្សេង​ៗ​គ្នា។ គួរ​ជំរុញ​ឲ្យ​កូន​ចេះ​ជ្រើសរើស​ធ្វើ​កិច្ចការ​ដែល​មាន​អាទិភាព​ខ្ពស់​ដំបូង​គេ និង​កិច្ចការ​ដែល​មិន​សូវ​សំខាន់​​​ជា​បន្តបន្ទាប់ ទើប​ជា​ការ​ប្រសើរ។

    បង្រៀនកូន

    ៤. ជំរុញ​កូន​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​​លើ​ការ​គ្រប់គ្រង​ពេលវេលា

    ពិត​ណាស់ ដើម្បី​ឲ្យ​កូន​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ប៉ា​ម៉ាក់​ត្រូវ​មាន​ចិត្ត​អំណត់​បន្តិច។ លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ៗ​ចេះ​គ្រប់គ្រង​កាលវិភាគ​របស់​ខ្លួន​ និង​ទទួល​ខុសត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ពេលវេលា​។ ទន្ទឹម​នឹង​នេះ​ដែរ គួរ​ពិនិត្យ​កាលវិភាគ​ជាមួយ​នឹង​ពួកគេ​ឡើង​វិញ​ឲ្យ​បាន​ញឹកញាប់ ផ្តល់​ការ​ណែនាំ និង​​ផ្តល់​ជំនួយ​ក្នុង​ករណី​ចាំបាច់។ មួយ​វិញ​ទៀត ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ពិភាក្សា​​ជា​រៀង​រាល់​សប្តាហ៍ ទាក់ទង​នឹង​កាលវិភាគ​របស់​កូនៗ និង​​ជជែក​ពី​បញ្ហា​ ការ​លំបាក ឬ​ការ​កែប្រែ​ណាមួយ​ដែល​ចាំបាច់​។ ជាមួយ​គ្នា​នេះ យើង​ក៏​គួរ​ឲ្យ​កូន​ធ្វើការ​វាយ​តម្លៃ​លើ​​ការ​គ្រប់គ្រង​ពេលវេលា និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ឯង​ផង​ដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម