backup og meta

អាប់សែធ្មេញកើតលើកុមារបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2023

    អាប់សែធ្មេញកើតលើកុមារបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

    បញ្ហា​អាប់សែ​ធ្មេញ​កើត​ឡើង​បណ្តាល​មក​ពី​​ពពួក​បាក់តេរី​នៅ​ខាង​ក្នុង​ធ្មេញ។ ​បាក់តេរី​ទាំង​នោះ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ ហើយ​យូរ​ៗ​ទៅ នឹង​​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ។ នៅ​ពេល​ដែល​បញ្ហា​ពុក​ធ្មេញ​ចូល​ទៅ​ដល់​ផ្នែក​កណ្តាល​នៃ​ធ្មេញ ​សរសៃ​ប្រសាទ​ធ្មេញ​ក៏​ចាប់ផ្តើម​ខូច​ ហើយ​នឹង​​បង្ក​រោគ​នៅ​ខាង​ចុង​នៃ​ឫស​ធ្មេញ បង្កើត​បាន​ជា​អាប់សែ។

    រោគសញ្ញា​នៃ​អាប់សែ​ធ្មេញ​កើត​លើ​កុមារ​មាន​អ្វី​ខ្លះ?

  • ឈឺចាប់​ដូច​គេ​ចាក់​នៅ​ត្រង់​ធ្មេញ​ ឬ​អញ្ចាញ​ដែល​​អាប់សែ
  • ធ្មេញ​ងាយ​ប្រតិកម្ម​ទៅ​នឹង​អាហារ​ ឬ​ភេសជ្ជៈ​ក្តៅ ឬ​ត្រជាក់
  • ហើម​អញ្ចាញ​ធ្មេញ
  • ឈឺ​ត្រចៀក​នៅ​ផ្នែក​ដូច​គ្នា​នឹង​ធ្មេញ​ដែល​អាប់សែ
  • ការ​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​គេង និង​អាច​រំខាន​ដល់​ដំណេក
  • មាន​ខ្ទុះ​ចេញ​ពី​អញ្ចាញ​ធ្មេញ
  • ហើម​ថ្គាម
  • ហើម​កូន​កណ្តុរ
  • ហើម​ក
  • គ្រុន​ក្តៅ។
  • ហានិភ័យ​ និង​ផលវិបាក​នៃ​បញ្ហា​អាប់សែ​ធ្មេញ

    ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ ការ​អាប់សែ​ធ្មេញ​អាច​បណ្តាល​ឲ្យ​កុមារ​ប្រឈម​នឹង​ផលវិបាក​ដូច​ខាងក្រោម៖

    • បាក់​ធ្មេញ
    • ការ​បង្ក​រោគ​ក្នុង​ឈាម
    • ការ​បង្ក​រោគ​រាលដាល​ទៅ​ដល់​ជាលិកា​ទន់​ដែល​នៅ​ជិត​នោះ
    • ការ​បង្ក​រោគ​រាលដាល​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ និង​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​អាប់សែ​ខួរ​ក្បាល រលាក​បេះដូង និង​រលាក​សួត​។ល។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គន្លឹះ​បង្ការ​បញ្ហា​អាប់សែ​ធ្មេញ

    ប៉ា​ម៉ាក់​អាច​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​​គន្លឹះ​ខាង​ក្រោម​ ដើម្បី​បញ្ចៀស​​បញ្ហា​អាប់សែ​ធ្មេញ៖

    • រក្សា​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ដោយ​ដុស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ
    • ប្រើ​អំបោះ​ទាក់​ធ្មេញ
    • ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ដោយ​គ្រូពេទ្យ​​ជំនាញ​​ជា​ទៀងទាត់
    • ជៀសវាង​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ជ្រុល
    • ខ្ពុរ​មាត់​ជា​ប្រចាំ។

    អាប់សែធ្មេញ

    ​​យ៉ាង​ណា​មិញ បញ្ហា​អាប់សែ​ធ្មេញ​មិន​​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ឡើយ ហើយ​ថែម​ទាំង​ត្រូវការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ថែម​ទៀត​ផង។ ទោះ​បី​ជា​រោគសញ្ញា​អាច​ប្រសើរ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​នាំ​កូន​ដែល​មាន​​បញ្ហា​អាប់សែ​ធ្មេញ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ និង​ទទួល​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម