ជាទូទៅ វ័យជំទង់ជាវ័យដែលងាយប្រឈមនឹងបញ្ហាផ្លូវចិត្តខ្លាំងជាងគេ ហើយក្មេងដែលស្ថិតនៅវ័យនេះ ច្រើនតែកើតមានអាការៈថប់បារម្ភ បាក់ទឹកចិត្ត ដែលជាហេតុនាំឲ្យកូនចេះគេចសាលារៀន ភ័យខ្លាច គេងមិនលក់ មិនឃ្លានអាហារ ឬប្រែប្រួលអារម្មណ៍ញឹកញាប់។ ជួនកាល កូនចាប់ផ្ដើមបាត់បង់ទំនុកចិត្តលើរូបរាងខ្លួនឯង និងអាចគិតរឿងអវិជ្ជមានផ្សេងៗក៏មាន។ ដូច្នេះហើយ ប៉ាម៉ាក់គួរតែព្យាយាមជួយកូនឲ្យគេចផុតពីបញ្ហាផ្លូវចិត្តទាំងនេះ ដោយអនុវត្តន៍តាមវិធីសាស្ត្រមួយចំនួន។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. គាំទ្រកូន
- បង្កើតទម្លាប់ថ្មីៗរួមគ្នា និងសម្រេចគោលដៅប្រចាំថ្ងៃ ដូចជាការធ្វើកិច្ចការសាលារៀនឲ្យរួចរាល់ មុនពេលញ៉ាំអាហារពេលល្ងាច។
- ពិតណាស់ ក្មេងជំទង់តែងត្រូវការពេលវេលាផ្ទាល់ខ្លួន ដូច្នេះហើយ ប៉ាម៉ាក់គួរទុកពេលឲ្យកូនរៀនស្វែងយល់ពីខ្លួនឯងខ្លះ។
- ស្វែងរកវិធីមួយចំនួន ដើម្បីគាំទ្រ និងលើកទឹកចិត្តកូនឲ្យសម្រាកខ្លះពីកិច្ចការផ្សេងៗ ដូចជាកិច្ចការសាលារៀន ការងារផ្ទះ ឬសកម្មភាពផ្សេងៗ ដើម្បីធ្វើរឿងរ៉ាវដែលកូនពេញចិត្ត។ ប្រសិនបើកូនមានអារម្មណ៍ខឹងមួម៉ៅ ប៉ាម៉ាក់គួរស្វែងរកដំណោះស្រាយដ៏សមស្របជាមួយនឹងកូន។ លើសពីនេះ យើងមិនគួរដាក់សម្ពាធលើកូនជ្រុលពេក ដោយឲ្យក្មេងធ្វើតាមអ្វីដែលយើងប្រាប់ទាំងអស់នោះឡើយ។