backup og meta

ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2022

    ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?

    ជឿថា គ្នាយើង​មួយ​ចំនួន​ឮ​ពាក្យ SYNBIOTICS ញឹក​ញាប់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​សារ​វា​ជា​រូប​មន្ត​ថ្មី​ម៉្យាង​មាន​ក្នុងទឹក​ដោះ​គោ​ម្សៅក្មេង និង​ល្បី​ថា​មាន​ប្រយោជន៍​ខ្លាំង​ទៅ​លើ​សុខភាព ក៏​ដូច​ជា​ការ​លូតលាស់​របស់​កូន។ ប៉ុន្តែ មាន​ច្បាស់​ឬ​នៅ​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ? មាន​ប្រយោជន៍​ដល់​អ្វី​ខ្លះ?

    អ្នកវិទ្យាសាស្ត្រ Gibson នៃ​ចក្រភព​អង់គ្លេស និង Roberfroid នៃ​ប្រទេស​ប៊ែលហ្ស៊ិច បានបង្កើតពាក្យ ‘SYNBIOTICS’ ក្នុង​ឆ្នាំ ១៩៩៥ ដើម្បី​សំដៅ​ទៅ​លើ​ការ​រួម​បញ្ចូល​គ្នា​នៃ probiotic និង prebiotic ។

    គំនិត​នៅ​ពី​ក្រោយ SYNBIOTICS គឺថាការបន្ថែម prebiotics ទៅនឹង probiotic អាច​ជួយ​ធានា​ថា ពពួក​មីក្រូ​សរីរាង្គ​មាន​ក្នុង​រាងកាយ ចូល​ក្នុង​ពោះវៀន ទៅ​ចិញ្ចឹម​បាក់តេរី​ល្អ​ក្នុង​នោះ និង​ជួយ​សុខភាព​ទូទៅ​ល្អ ពិសេស​គឺ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​តែ​ម្ដង។

    អត្ថ​ប្រយោជន៍​សុខភាព​បាន​ពី SYNBIOTICSមិន​ត្រូវ​បាន​កំណត់​ចំពោះ​តែ​សុខភាព​ពោះវៀន​នោះ​ទេ ព្រោះ​វា​ក៏​អាច​ផ្ដល់​ប្រយោជន៍​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដូច​ស្បែក និង​ខួរក្បាល​ជា​ដើម។ SYNBIOTICS ក៏​អាច​ជួយ​រក្សា​បេះដូង ឲ្យ​មាន​សុខភាព​ល្អ ជំរុញ​ដល់​ការ​សម្រក​ទម្ងន់ បំបាត់​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ ការពារ​សុខភាព​ពី​ជំងឺ​តូច​តាច​មួយ​ចំនួន​បាន​ទៀត​ផង។

    ឥឡូវ​នេះ SYNBIOTICS ជា​រូបមន្ត​ពិសេស​ដ៏​ថ្មី​ស្រឡាង​មួយ​មាន​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​ក្មេង ម៉ាក់​ប៉ា​អាច​ជ្រើស​រើស​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជួយ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​រឹងមាំ មិន​ងាយ​កើត​ជំងឺ​រាករួស ហើមពោះ ឬ​ទល់លាមក​។ល។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ឲ្យ​ដឹង​ថា កាលណា​កូន​មាន​សុខភាព​ក្រពះ​ពោះ​វៀន​ល្អ សុខភាព​ទូទៅ​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។

    ចំណុចសំខាន់

    • ពាក្យ “SYNBIOTICS” កើតមានក្នុងឆ្នាំ ១៩៩៥
    • SYNBIOTICS ជាការសំយោគរវាង Probiotic និង Prebiotic
    • SYNBIOTICS ជួយក្រពះពោះវៀនដំណើរការបានល្អ និងមានប្រយោជន៍សុខភាពដទៃទៀត៕

    SYNBIOTICS

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម