បើនិយាយពីអាហារក្មេងញ៉ាំ ម៉ាក់ប៉ាត្រូវចេះរៀបចំឲ្យបានល្អិតល្អន់ ព្រោះគ្រប់ផ្នែកទាំងអស់នៃរាងកាយអូនតូច ត្រូវការសារធាតុចិញ្ចឹមត្រឹមត្រូវសម្រាប់លូតលាស់ឲ្យបានពេញលេញ។ ផ្ទុយទៅវិញ មានក្មេងខ្លះអាហារល្អៗមិនញ៉ាំ បែរជាកូនចូលចិត្តញ៉ាំក្រៀមក្រោះៗព្រោះរសជាតិត្រូវមាត់ជាងអាហារមានជីវជាតិទូទៅ។ បើមួយថ្ងៃៗញ៉ាំតែអាហារក្រៀម ប៉ះពាល់ដល់ការលូតលាស់ក្មេង ឬអត់ចុះ?