backup og meta

ប្រូតេអ៊ីនសំខាន់បែបណា សម្រាប់ការលូតលាស់របស់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 06, 2021

    ប្រូតេអ៊ីនសំខាន់បែបណា សម្រាប់ការលូតលាស់របស់កូន?

    ប្រូតេអ៊ីន​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផលិត​អ័រម៉ូន បង្កើន​សាច់​ដុំ ពង្រឹង​សុខ​ភាព​ស្បែក និង​ឆ្អឹង និង​​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​។ ​ដូច​នេះ ម៉ាក់​ៗ​ចង់​ឲ្យ​កូន​មាន​​​រាងកាយ​មាំ​មួន​ ត្រូវ​ឲ្យ​កូន​​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​។

    សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន​អាយុ​ចាប់​ពី​ ៦​ខែ​ឡើង គឺ​អាច​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន​ញ៉ាំ​ក្រៅពី​ការ​បំបៅ​ដោះ ឬ​បៅ​​ទឹកដោះ​សិប្ប​និមិត្ត​។ ត្រី សាច់ ស៊ុត និង​សណ្ដែក សុទ្ធ​តែ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ក៏​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេងៗ​ទៀត​ ល្អ​ចំពោះ​សុខ​ភាព​កូន​។ កុមារ​មាន​អាយុ​ចាប់ពី​ពីរ​ទៅ​បី​ឆ្នាំ គួរ​តែ​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​។

    យ៉ាងណា​មិញ​ក៏​មាន​ដែរ កូន​ដែល​រើស​អាហារ មិន​សូវ​ចង់​ញ៉ាំ​អាហារ​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ និង​មាន​​ក្ដី​បារម្ភ​ថា​កូន​អាច​ខ្វះ​ប្រូតេអ៊ីន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ាក់​ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ ឬ​ម្សៅទឹក​ដោះ​ពពែ​ ​ទៅ​តាម​លទ្ធភាព​។

    ​ប៉ុន្តែ​ម៉ាក់​ៗ​ក៏​គួរ​ដឹង​ដែរ​ថា ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​មាន​ទំហំ​តូចជាង និង​ទន់​ជាង​ ប្រូតេអ៊ីន​នៅ​​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ដែល​កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កូន​ងាយ​​រំលាយ​ប្រូតេអ៊ីន​ទាំង​នោះ​បាន​លឿន​​។ មិន​ត្រឹម​តែប៉ុណ្ណោះ ម៉ាក់​ៗ​មិន​សូវ​បារម្ភ​រឿង​កូន​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។

    ​ទឹក​ដោះ​ពពែ

    ក្រៅ​ពីនេះ ទឹកដោះពពែ​ក៏​មាន Prebiotics បង្កើន​បាក់តេរី​ល្អ​ក្នុង​ក្រពះ​ពោះ​វៀន​កូន និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ពី​ធម្មជាតិ​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។

    លើស​ពី​នេះ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម