ម៉ាក់ប៉ាសាកប្រាប់កូនថា “តោះកូន! ទៅលេងសួនទឹក។” ច្បាស់ជាអាអូនលោតកញ្ឆេង សប្បាយចិត្តពេញមួយថ្ងៃមិនខាន។ ក្មេងៗចូលចិត្តលេងទឹកណាស់ តែម៉ាក់ប៉ាមិនសូវបណ្ដោយឲ្យលេងតែអាច ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើង។ យ៉ាងណាក៏ដោយ យើងក៏ត្រូវដឹងតែថា ការឲ្យកូនលេង ឬហែលទឹក ផ្ដល់ប្រយោជន៍ដល់ការលូតលាស់ និងអភិវឌ្ឍរបស់កូនដែរ មិនមែនបានតែសប្បាយមួយមុខទេ។
ហេតុអ្វីបានជាម៉ាក់ប៉ាមិនចង់ឲ្យកូនលេងក្នុងទឹក? ក៏ព្រោះតែខ្លាចកូនជួបគ្រោះថ្នាក់ ឧ. លង់ទឹក ឈ្លក់ទឹកជាដើម។ នៅពេលដែលម៉ាក់ប៉ាឲ្យកូនចូលរៀនហែលទឹក នោះអាអូននឹងអាចដឹងពីសុវត្ថិភាពពេលលេងក្នុងទឹក។
២. ហាត់ប្រាណ
ការហែលទឹកជាវិធីសាស្ត្រដ៏សប្បាយមួយ ដើម្បីឲ្យកូនៗបញ្ចេញសកម្មភាពរាងកាយ និងមានសុខភាពល្អ។ ការហែលទឹកប្រៀបបាននឹងលំហាត់ប្រាណជួយបង្កើនកម្លាំង ភាពបត់បែនរាងកាយ និងអាចជួយឲ្យកូនលូតលាស់កម្ពស់បានទៀតផង។
៣. ពង្រឹងសមត្ថភាពសួត
រឿងចម្បងមួយដែលអ្នកហែលទឹករៀនតាំងពីដំបូងគឺរបៀបគ្រប់គ្រងដង្ហើម ដែលម្យ៉ាងវិញទៀតជួយបង្កើនសមត្ថភាពសួតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការហែលទឹកអនុញ្ញាតឲ្យអុកស៊ីហ្សែនបូមចូលទៅក្នុងពេញរាងកាយ និងផ្ដល់ថាមពលកាន់តែមានប្រសិទ្ធិភាព។

៤. ពង្រឹងការផ្ដោតអារម្មណ៍
ការហែលទឹកត្រូវការផ្ចង់ទាំងផ្លូវកាយ និងផ្លូវចិត្តដូចជា ការប្រើដៃ និងជើងធាក់ទឹក ឲ្យស្របគ្នា និងការគ្រប់គ្រងដង្ហើម ដែលមិនទុកអារម្មណ៍ច្រើនដើម្បីផ្ដោតទៅលើអ្វីផ្សេងទៀតឡើយ។
ចំណាំ៖
ការឲ្យកូនលេង ឬហែលទឹក ជាសកម្មភាពរីករាយមួយសម្រាប់កូនៗ និងផ្ដល់គុណសម្បត្តិច្រើនយ៉ាងដែលនឹកស្មានថានឹងទទួលបានដោយគ្រាន់តែហែលទឹកសោះ។ ទោះជាយ៉ាងនេះក្ដី ពេលកូនលេងទឹក ម៉ាក់ប៉ាត្រូវតែតាមដានកូនឲ្យជាប់ជានិច្ច ឬបើអាច ចុះទៅលេងជាមួយដើម្បីសុវត្ថិភាព។