backup og meta

មេរោគកម្រមួយក្នុងទឹក ឆក់យកជីវិតអ្នកហែលទឹកម្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    មេរោគកម្រមួយក្នុងទឹក ឆក់យកជីវិតអ្នកហែលទឹកម្នាក់

    មេរោគកម្រ Brain Eating Amoeba បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អាមេរិក​ម្នាក់ នៅ​រដ្ឋ North Carolina ក្រោយ​បុគ្គល​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ បាន​ហែលទឹក​នៅក្នុង​ឧទ្យាន ១​កន្លែង នៅ​ក្នុង​រដ្ឋ North Carolina។

    ពលរដ្ឋអាមេរិក​រូបនេះ បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ២០១៩ ក្រោយ​បាន​ហែល​ទឹកនៅ​ឧទ្យាន Fantasy Lake Water Park ក្នុង​តំបន់​ជនបទ Cumberland County។ ក្រោយ​ការពិនិត្យ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់​ថា ជំងឺរបស់​ពលរដ្ឋ​អាមេរិក​ម្នាក់​នេះ បណ្ដាល​មកពី​មេរោគ Brain Eating Amoeba មាន​ឈ្មោះថា Naegleria fowleri ភាគច្រើន ប្រទះឃើញ​ក្នុង​ទឹកធម្មជាតិ ដែលក្តៅឧណ្ហៗ។

    មជ្ឈមណ្ឌល​ដដែល​បន្ថែមថា មេរោគ Naegleria fowleri មិនបណ្ដាល​ឲ្យ​ឈឺទេ បើ​លេបចូល​តាម​មាត់ ប៉ុន្ដែ​បើ​ចូលតាម​ច្រមុះ​វិញ វា​អាច​បង្កគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។ មេរោគនេះ ឆ្លងទៅ​មនុស្ស ក្រោយ​វា​ស្ថិតនៅ​ក្នុង​ទឹក​មាន​​សីតុណ្ហភាព​ក្តៅជាយូរ និង​ក្រោយមក សីតុណ្ហភាព​ទឹក ធ្លាក់ចុះ​វិញ។ រោគសញ្ញានៃ​ជំងឺនេះ មានដូចជា ឈឺក្បាល​ខ្លាំង អាច​ឈាន​ដល់​សន្លប់​ក៏មាន។

    ពេលនេះ មន្ត្រីសុខាភិបាល​អាមេរិក កំពុង​ធ្វើការ​ដោះស្រាយ​បញ្ហា​ទឹកបឹង នៅ​ឧទ្យាន Fantasy Lake Water Park​ ដើម្បី​ការពារ​អ្នកហែល​ទឹក​ផ្សេងទៀត កុំឲ្យ​ឆ្លងមេរោគ Naegleria fowleri។ គិតចាប់ពី​ឆ្នាំ​១៩៦២-២០១៨ ពលរដ្ឋអាមេរិក ចំនួន ១៤៥​នាក់ បាន​ឆ្លងមេរោគ Naegleria fowleri។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម