backup og meta

​ហែលទឹក​ជាប្រចាំ ផ្ដល់អត្ថប្រយោជន៍​យ៉ាងតិច ៦ យ៉ាង​ដល់​សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 22, 2020

    ​ហែលទឹក​ជាប្រចាំ ផ្ដល់អត្ថប្រយោជន៍​យ៉ាងតិច ៦ យ៉ាង​ដល់​សុខភាព

    ការ​ហែល​ទឹក​មាន​ប្រយោជន៍​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ មិន​ថាយើង​ស្ថិត​ក្នុង​វ័យ​ណា​នោះទេ។ ការ​ហែល​ទឹក​មិន​ត្រឹម​តែ​ជួយ​រាងកាយ​បាន​ធ្វើ​លំហាត់​ប្រាណ​ទេ ប៉ុន្តែ​នៅ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ដោយ​បញ្ចេញ​នូវ​អ័រម៉ូន endorphins ដែល​ជួយ​ឲ្យ​មានអារម្មណ៍​ល្អទៀត​ផង។ ការ​ហែល​ទឹក​ជា​ប្រចាំ​អាច​ជះ​ឥទ្ធិពល​ច្រើន​ដល់​សុខភាព ហើយ​ខាងក្រោម​នេះ​គឺជាអ្វីដែលយើងបាន​ពី​ការហែល​ទឹក។

    . ដំណើរការ​របស់​សួត​ល្អ​ជាង​មុន

    ការ​ហែល​ទឹក​ជា​ប្រចាំ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​ដំណើរការ​របស់​សួត។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ហែលទឹក​ល្អ​ជាង​ការហាត់​យ៉ូហ្គា​ បើយើង​​ចង់​ឲ្យ​ដំណើរការ​របស់​សួត​មាន​ភាព​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​ការ​ហែល​ទឹក​អាច​ជួយ​បង្កើន​ភាព​យឺត​របស់​សាច់ដុំ​ (muscle elasticity)សួត និង​ទ្រូង។

    . សន្លាក់​នឹង​រឹងមាំ​ជាង​មុន​

    ការ​ហែល​ទឹក​ជួយ​ទ្រ​ទម្ងន់​របស់​យើង​បាន​រហូត​ដល់​៩០% ហេតុ​នេះ​ហើយ​ទើប​ការ​ហែល​ទឹក​ជា​លំហាត់ប្រាណ​ដ៏​ល្អ​បំផុត​សម្រាប់​គ្នាយើង​ដែល​មាន​ការ​ឈឺ​ចាប់​នៅ​សន្លាក់​បង្ក​ដោយ​ជំងឺ​រលាក​សន្លាក់ (arthritis )។ ការ​ហែលទឹក​ជា​ប្រចាំ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​រលាកសន្លាក់​ដោយ​សាច់ដុំ​របស់​យើង​បាន​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ​ និង​ជួយ​ឲ្យ​សាច់ដុំ​ជុំវិញ​សន្លាក់​មាន​ភាព​រឹងមាំ។

    . ជួយ​ឲ្យ​ខ្នង​រឹងមាំ

    សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​ដូចជា sciatica (ការ​ឈឺ​សរសៃ Sciatic ដែល​ជា​សរសៃ​ធំ​បំផុត​នៅ​ជើង​របស់​យើង ដោយ​វាចាប់​ឈឺ​ពីខ្នង​ខាងក្រោមហូត​ដល់​ជើង) ការហែល​ទឹក​អាច​ជួយ​បង្កើន​សាច់ដុំ​ខ្នង និង​បន្ថយ​ការ​ឈឺ​ចុកចាប់​ទៀត​ព្រោះ​រាងកាយ​របស់​យើង​អណ្ដែត​ក្នុង​ទឹក។

    . ជួយ​ដុត​បំផ្លាញ​កាឡូរី

    ការ​ហែលទឹក​៣ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ល្អ​ ស្របពេល​ដែល​ការ​ហែល​ទឹក​​ក៏​ជួយ​ពង្រឹង​សាច់ដុំ​ដែរ។ នៅ​ពេល​ហែលទឹក​៣០​នាទី យើង​អាច​ដុតកាឡូរី​បានរហូត​ដល់​ ៣០០​កាឡូរី។

    . ពន្យឺត​ភាព​ចាស់

    ការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា​ ចំពោះអ្នក​ដែល​អាច​​ហែលទឹកបាន​ចម្ងាយ​៣២០០ ទៅ៤៥០០ម៉ែត្រ​ និង​ធ្វើបានពី​៣ទៅ៥ដង​ក្នុង​មួយ​សប្ដាហ៍ ​អាច​ពន្យារ​ភាព​ចាស់​របស់​ខ្លួនឲ្យ​នៅ​ក្មេង​ជាង​វ័យ​មិនតិចជាង​១០​ឆ្នាំ​នោះទេ។ ការសិក្សា​នេះ​និយាយ​ថា​នេះ​មក​ពី​សាច់ដុំ​របស់​អ្នក​ហែល​ទឹក​ជា​ប្រចាំកាន់តែមាន​ភាពរឹងមាំ ​ដែល​សាច់ដុំនេះជា​ចំណុច​សំខាន់​នៃ​ការ​ថយ​ចុះ​នៃ​ដំណើរការ​ភាព​ចាស់​ និង​សុខភាព​ផ្លូវ​កាយ។

    . គេង​លក់​ស្រួល

    ការ​ហែល​ទឹក​ជួយ​ដល់​ផ្លូវ​ចិត្ត និង​ការ​គេង​។ ការសិក្សាខ្លះបាន​បង្ហាញថា​ការ​ហែលទឹក​ជា​លំហាត់ប្រាណ​សំខាន់​ជួយ​ដល់​ការ​គេង​មិន​លក់។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​គេង​មិន​លក់ អាចសាកល្បង​ជ្រើស​យកការហែលទឹក​ជា​លំហាត់ប្រាណវិញ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម