backup og meta

ឃើញកូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 24, 2022

    ឃើញកូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែអត់?

    ប៉ាម៉ាក់អាចសង្កេតឃើញអូនតូចចូលចិត្តប្រើដៃឆ្វេង ឬដៃស្តាំចាប់តាំងពីអូន​តូចមានអាយុ ១ខួប​កន្លះ​រ ឬ២ ខួបម្ល៉េះ។ យ៉ាងណាមិញក៏មាន​អូន​តូចមួយ​ចំនួននឹង​បង្ហាញការ​ចូលចិត្ត​ប្រើដៃ​ឆ្វេង ឬដៃខាងស្តាំនៅអាយុ ៤​ ឬ ៦ ឆ្នាំដែរ។ ក្នុងករណីប៉ាម៉ាក់ឃើញអូនតូចប្រើដៃឆ្វេង ប៉ា​ម៉ាក់​គួរ​​កែ​ឬ​ទេ?

    ការប្រើដៃដៃឆ្វេងឬស្តាំត្រូវបានកំណត់តាំងពីអូនតូចនៅក្នុងផ្ទៃម្ល៉េះ។ ដៃដែលអូនតូច​ចូលចិត្ត​ប្រើ​មាន​ទំនាក់ទំនងទៅនឹងផ្នែកនៃខួរក្បាលដែល​អូន​តូចប្រើសម្រាប់ការគិត។ បើអូនតូចប្រើដៃឆ្វេង មាន​ន័យថាអូនតូចប្រើខួរក្បាលខាងស្តាំសម្រាប់គិត។

    បើប៉ាម៉ាក់បង្ខំអូនតូចឱ្យប្រើដៃស្តាំ ប៉ាម៉ាក់នឹងរំខានដល់របៀបដែលខួរក្បាល​របស់អូនតូចគិត និង​ដំណើរការតាមធម្មជាតិ។ រាងកាយរបស់អូនតូច​​អាចបដិសេធ​នឹងទម្លាប់​ដែល​ប៉ាម៉ាក់​ព្យាយាម​បង្ខំ​ពួក​គេ ជាលទ្ធិផល​អូន​តូចអាចរងផលប៉ះពាល់រយៈពេលវែង ឬខ្លី។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចទីនេះ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ១. ផលប៉ះពាល់រយៈពេលវែង

    អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឱ្យប្រើ​ដៃ​ខាង​ណា​មួយ​ដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត ​អូនតូចនឹងអាច៖

    • សរសេរអក្សរមិនស្អាត
    • មានបញ្ហាក្នុងការផ្តោតអារម្មណ៍
    • មានបញ្ហាក្នុងការចងចាំ
    • និយាយត្រដិត
    • អស់កម្លាំង
    • មានជំងឺផ្លូវចិត្ត

    មានបញ្ហាក្នុងការផ្តោតអារម្មណ៍

    ២. ផលប៉ះពាល់រយៈពេលខ្លី

    ឧទាហរណ៍ខ្លះនៃផលប៉ះពាល់រយៈពេលខ្លីដូចខាងក្រោមអាចជាសញ្ញាព្រមាន​ដែលអាចប៉ះពាល់ដល់បុគ្គលិកលក្ខណៈ និងជីវិតប្រចាំថ្ងៃរបស់អូនតូច៖

  • ខាំក្រចកដៃ
  • នោមដាក់ខោពេលគេង
  • អៀន
  • អស់កម្លាំង
  • មានបញ្ហាក្នុងការប្រកបពាក្យ ឬសរសេរអក្សរ
  • មានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍
  • បើ​ប៉ាម៉ាក់​បង្ខំ​ ឬកែកូន​ពីការប្រើដៃឆ្វេងមក​ប្រើ​ដៃ​ស្តាំដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត​នោះ​នឹងធ្វើ​ឱ្យ​អូន​តូច​មាន​​បញ្ហា​ផ្លូវកាយ និងផ្លូវចិត្តដែលអាចបង្កទៅជាបញ្ហាដែលត្រូវការការព្យាបាល ឬបណ្តុះបណ្តាលបន្ថែមនៅថ្ងៃអនាគត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម