backup og meta

ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 14, 2021

    ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍

    ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?

    កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖

    ១. មិនយកចិត្តទុកដាក់

  • មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា
  • មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង
  • មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ
  • មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ
  • មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ
  • គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា
  • បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម
  • ងាយបែកអារម្មណ៍
  • ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ
  •  ២. សកម្មជ្រុលឬធ្វើតាមចិត្ត

    • នៅមិនស្ងៀម
    • មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត
    • រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប
    • មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់
    • និយាយច្រើនជ្រុល
    • ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ
    • មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន
    • រំខាន ឬជ្រៀតចូលការសន្ទនា ការលេង ឬសកម្មភាពរបស់អ្នកដទៃ

    ក្មេងឡើងជញ្ជាំង

    ៣. ចំរុះ

    កុមារដែលស្ថិតក្នុងប្រភេទនេះមានអាការៈទាំងអស់របស់ជំងឺផ្ចង់អារម្មណ៍ទាំងប្រភេទទី ១ និងទី ២។

    ជំងឺពិបាកផ្ចង់អារម្មណ៍អាចត្រូវព្យាបាលដោយប្រើថ្នាំ ប្រសិនបើធ្ងន់ធ្ងរ ប៉ុន្តែ​ជា​ទូទៅជំងឺនេះត្រូវបានព្យាបាលដោយកែប្រែអាកប្បកិរិយាដូចជា ការបង្កើត​ព្រំ​ដែនឱ្យកុមារ ការ​ផ្តល់​ការណែនាំខ្លីៗ និងឱ្យកុមារធ្វើតាមការណែ​នាំឡើងវិញម្តងទៀត ព្រមទាំង​កែប្រែ​បរិយាកាស​សិក្សាដើម្បីកាត់បន្ថយការរំខានដូចជា ឱ្យកុមារអង្គុយនៅមុខ ឬជិតតុរបស់គ្រូ។ កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ ចូលចិត្តធ្វើចលនា និងធ្វើសកម្មភាពដែលប្រើរាងកាយ ប៉ា​ម៉ាក់​អាចលើកទឹកចិត្តឱ្យ​អា​អូនលេងកីឡា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម