backup og meta

៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 20, 2021

    ៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

    ខួរ​ក្បាល​កូនអភិវឌ្ឍ​បាន​លឿន និង​ឆាប់​ចាប់​បាន​ពេល​យើង​បង្រៀន​អ្វី​មួយ​ជាង​មនុស្ស​ធំ ហើយ​ពី​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​ខ្លះ​ខំ​ប្រឹង​បង្រៀន​កូន​ពី​នេះ​ពី​នោះ និង​ផ្ដល់​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ឆ្លាត។ បន្ថែម​ពី​ការ​ផ្ដល់​អាហារូបត្ថម្ភ​ល្អៗ​ដើម្បី​ឲ្យ​កូន​ឆ្លាត ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ បង្ហាត់​ខួរ​ក្បាល​កូន​ឲ្យ​គិត​បាន​រហ័សរហួន។

    ១. បង្វឹក​ខួរក្បាល

    ពេល​នៅ​តូច ខួរ​ក្បាល​កូន​ប្រៀប​បាន​ដូច​ជា​អេប៉ុង​មួយ​ត្រៀម​ខ្លួន​ក្រេប​ជញ្ជក់​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អា​អូន​បាន​ដឹង បាន​ឃើញ។ ល្បែង​មួយ​ចំនួន​ដូច​ជាផ្គុំ​រូប អាច​ភ្ញោច​ភាព​ងឿង​ឆ្ងល់ និង​ជំរុញ​ការ​គិត​របស់​ក្មេង។ អនុញ្ញាត​ឲ្យ​កូន​លេង​ល្បែង​ដែល​សមស្រប​ទៅ​តាម​អាយុ ដើម្បី​ជំរុញ​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន។

    ២. គេង​គ្រប់​គ្រាន់

    ការ​សម្រាក​បាន​គ្រប់​គ្រាន់​សំខាន់​ណាស់​សម្រាប់​ក្មេង យ៉ាង​ហោច​ណាស់​ឲ្យ​កូន​គេង ៨ម៉ោង/យប់។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ស្មារតី​នឹង និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​អា​អូន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

    ៣. សកម្មភាព​រាងកាយ

    មិន​ថា​ជា​កីឡា ឬ​គ្រាន់​តែ​ជា​ការ​រត់​លេង​មុខ​ផ្ទះ​ទេ ក្មេង​ៗ​ត្រូវ​ការ​សកម្មភាព​រាងកាយ ដើម្បី​រំញោច​អារម្មណ៍​របស់​ពួក​គេ។ ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​អះ​អាង​ថា ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​ច្រើន ជា​ទូទៅ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​កម្រិត​នៃ​ការ​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ជាង​ក្មេង​ដទៃ។

    ៤. អាន​សៀវភៅ

    តិចនិក​មិន​ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​គិត និង​ចំណេះ​ដឹង​របស់​កូន​ៗ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ក្នុង​ផ្ទះ គួរ​តែ​មាន​សៀវភៅ​រឿង​កុមារ ឬ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​ច្រើន ទុក​សម្រាប់​កូន​អាន​ពេល​ទំនេរៗ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​កូន​ដែរ មិន​មែន​មាត់​ថា​ឲ្យ​កូន​អាន​សៀវភៅ ហើយ​ខ្លួន​ឯង​អង្គុយ​ចុច​ទូរស័ព្ទ​ទេ។

    ខួរ​ក្បាល​កូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម