backup og meta

កូនអភិវឌ្ឍខួរក្បាលខ្លាំងចន្លោះអាយុ ២-៧ឆ្នាំ ម៉ាក់ប៉ាគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 03, 2021

    កូនអភិវឌ្ឍខួរក្បាលខ្លាំងចន្លោះអាយុ ២-៧ឆ្នាំ ម៉ាក់ប៉ាគួរដឹង

    ខួរក្បាលរបស់ក្មេងមានការអភិវឌ្ឍនៅក្នុងដំណាក់កាលសំខាន់ៗ ២ ដែលដំណាក់កាលសំខាន់ទីមួយកើតឡើងនៅអាយុ ២ឆ្នាំ និងដំណាក់កាលទី២ កើតឡើងក្នុងវ័យជំទង់។ នៅពេលចាប់ផ្ដើមនៃការអភិវឌ្ឍខួរក្បាលក្មេងក្នុងដំណាក់កាលទាំងនេះ ចំនួននៃការតភ្ជាប់ (synapses) រវាងកោសិកាខួរក្បាល (ណឺរ៉ូន)កើនឡើងទ្វេដង។

    ក្មេងអាយុ ២ឆ្នាំ មានតំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទច្រើន ប្រហែល២ដងដូចទៅនឹងមនុស្សពេញវ័យដែរ ដោយសារតែការភ្ជាប់នេះ ជាមួយកោសិកាខួរក្បាលដែលអាចឲ្យខួរក្បាលកូនក្មេងរៀនអ្វីៗបានឆាប់រហ័សនៅក្នុងវ័យនេះ។ ដូច្នេះ ក្មេងៗនឹងទទួលបទពិសោធន៍ច្រើននៅក្នុងដំណាក់កាលនេះតាមវ័យលូតលាស់របស់អាអូន។

    ដំណាក់កាលដ៏សំខាន់ដំបូងនៃការអភិវឌ្ឍខួរក្បាលក្មេងចាប់ផ្ដើមនៅអាយុ ២ឆ្នាំ និងបញ្ចប់នៅអាយុ ៧ឆ្នាំ។ វាផ្ដល់ឱកាសដ៏សំខាន់មួយក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការអប់រំរួមសម្រាប់កុមារ។ ទន្ទឹមនឹងនេះ មានវិធីសាស្ត្រ ៤ យ៉ាងដែលកាន់តែជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេងឲ្យពូកែមានដូចជា៖

    ១. លើកទឹកចិត្តកូនឲ្យស្រលាញ់ការសិក្សា

    ២. ពង្រឹងជំនាញរបស់កូន និងជួយស្វែងរកទេពកោសល្យកូន

    ៣. យកចិត្តទុកដាក់ទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ (EQ) គំនិតច្នៃប្រឌិតរបស់កូន

    ៤. អនុញ្ញាតឲ្យកូនរៀនទាំងមេរៀនក្នុងសាលា និងមេរៀនក្នុងជីវិត កុំរំពឹងលទ្ធផលសិក្សាពីកូនខ្ពស់ពេក

    ក្រៅពីចំណុច ៤ យ៉ាងខាងលើ ដែលជំរុញដល់ការអភិវឌ្ឍខួរក្បាលក្មេង ម៉ាក់ប៉ាត្រូវបំពេញសារជាតិចិញ្ចឹមក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន ដើម្បីឲ្យខួរក្បាលទទួលបានវីតាមីន និងរ៉ែសំខាន់ៗគ្រប់គ្រាន់។ លើសពីនេះ ម៉ាក់ប៉ាក៏ត្រូវគិតដល់សុខភាពក្រពះ-ពោះវៀនកូនដែរ មុននឹងចង់ឲ្យកូនឆ្លាត យកល្អគួរផ្ដល់ទឹកដោះគោម្សៅមានផ្ទុក SYNBIOTICS ជួយបង្កើតបាក់តេរីក្នុងក្រពះពោះវៀន ស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបានកាន់តែល្អ។

    ការអភិវឌ្ឍខួរក្បាលក្មេង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម