backup og meta

មូលហេតុទាំងនេះហើយ ធ្វើឲ្យ​យើងមានជំងឺភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    មូលហេតុទាំងនេះហើយ ធ្វើឲ្យ​យើងមានជំងឺភ្នែក

    កែវ​ភ្នែក​ជា​ផ្នែក​មួយ​ដែល​សំខាន់​នៃ​រាងកាយ​របស់​យើង។ ក្នុង​មួយ​ជីវិត​មនុស្សយើង​ម្នាក់ៗ​តែង​តែ​មាន​បញ្ហា​ភ្នែក​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​។ បញ្ហា​ស្រាល​ខ្លះ​អាច​នឹង​ព្យាបាល​ងាយ​ស្រួល ​ឯករណី​ខ្លះ​ទៀត​ទាល់​តែ​ត្រូវ​ការ​ពេទ្យ​ជំនាញ​។ ដូច​នេះ​ហើយ​ទើប​មនុស្សយើង​គ្រប់​រូប​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​រក្សា​សុខភាព​ភ្នែក​ឲ្យ​មែន​ទែន។

    អត្ថបទគួរអាន៖ 

    មាន​កត្តា​បង្ក​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើងមាន​បញ្ហា​ និង​ជំងឺ​ភ្នែក​កើត​មាន​ឡើង។ កត្តា​ចម្បង​មួយ​គឺ​អាយុ​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ងាយ​កើត​​ជំងឺ​ដក់ទឹក​ក្នុង​បាត​ភ្នែក ភ្នែកឡើងបាយ​ ​និង​មីញ៉ូប​ឆ្ងាយ​ជាដើម​។ ក្រៅ​ពី​នេះ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដូចជា​៖

    • ជំងឺ​ធាត់​និង​លើស​សំពាធ​ឈាម៖ បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​លើ​ប្រព័ន្ធ​ឈាម​រត់​ទៅ​គ្រាប់​ភ្នែក​និង​នៅ​ក្នុង​គ្រាប់​ភ្នែក។ បញ្ហានេះ​មាន​ទំនាក់​ទំនង​នឹង​ភាពងាយ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​ផង។
    • ជំងឺ​ទឹកនោម​ផ្អែម៖ កើត​ឡើង​ពេល​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ដែល​បង្ក​ឲ្យ​មាន​ការ​ហើម​កញ្ចក់​ភ្នែក​និង​ធ្វើ​ឲ្យ​គំហើញ​បែក​ទាញ​រូប។ ជំងឺ​ភ្នែក​ដោយ​សារ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​ដែល​ឋិត​ក្នុង​ចំណោម​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពិការភ្នែក​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។ជំងឺទឹកនោមផ្អែម​​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​ជំងឺ​ភ្នែក​នេះ។
    • ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​និង​តំណ​ពូជ៖ អ្នក​ដែល​មាន​បង​ប្អូន​មាន​បញ្ហា​ភ្នែក​នឹង​ងាយ​មាន​វិបត្តិ​ភ្នែក​ដូចជា​ឡើងទឹកដក់​ក្នុង​បាតភ្នែក បញ្ហា​គំហើញ ជំងឺ​សរសៃ​បាត​ភ្នែក ជំងឺ​តំណ​ពូជ​ វិបត្តិ​គំហើញ​ជាដើម។ បញ្ហា​តំណ​ពូជ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ដូចជា​ភ្នែកឡើងបាយ មីញ៉ូប​ឆ្ងាយ​ និង​កើន​ឡើង​សំពាធ​គ្រាប់​ភ្នែក​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​លើ​តំណ​ពូជ។
    • កើត​មិន​គ្រប់​ខែ​នៅ​សប្ដាហ៍​ទី​៣០​ឬ​កើត​មិន​គ្រប់​គីឡូ​ជាដើម​ (តិច​ជាង​១៥០០ក្រាម)
  • មាន​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​សរសៃឈ​បាត​ភ្នែក​ពី​កំណើត
  • ការ​ប្រើ​ប្រាស់​ថ្នាំ៖ ធ្លាប់​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ពី​មុន​មក​ប៉ះពាល់​លើ​ភ្នែក។ ការ​ប្រើ​ប្រាស់​ថ្នាំបន្តក់​ស្តេរ៉ូអ៊ីត​ក្នុង​អំឡុង​ពេល​យូរ​អាច​បណ្ដាល​ឲ្យ​ងាយ​កើត​បាយ​ភ្នែក​និង​ជំងឺ​កើន​សម្ពាធ​គ្រាប់​ភ្នែក។
  • មាន​វិបត្តិ​ក្នុង​ការ​លូត​លាស់​សរសៃ​ប្រាសាទ​វិញ្ញាណ
  • ធ្លាប់​មាន​របួស​ភ្នែក​និង​មាន​ការ​វះកាត់​ភ្នែក​ពី​មុន៖ ​ភ្នែក​ឡើងបាយអាច​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​ការ​វះកាត់​និង​របួស​ភ្នែក​នៅ​វ័យ​ក្រោម​៤០​ឆ្នាំ។​ អ្នក​ដែល​មាន​ភ្នែកឡើងបាយ​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​បន្ថយ​ផល​វិបាក​របស់​វា។
  • ស្រា៖ អ្នក​ដែល​សេព​គ្រឿងស្រវឹង​​ច្រើន​ជា​ប្រចាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​ភ្នែក
  • ជំងឺ​ភ្នែក​ថាច់ ​(TOUCH) ជា​ការ​ក​រោគ​ពេល​មាន​ផ្ទៃ​ពោះ៖ ជា​វិបត្តិ​ភ្នែក​កុមារ​ដែល​កើត​មាន​ដោយ​សារ​ឆ្លង​រោគ​ពី​ម្ដាយ។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម