backup og meta

​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 21, 2021

    ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

    នរណា​ក៏​ដឹង​ដែរ​ថា​ការ​ញ៉ាំ​ថ្នាំ​ជាមួយ​ស្រា​គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ព្រងើយ​នឹង​ការ​ព្រមាន​នេះ។ អត្ថបទ​នេះ​ នឹង​ជួយគ្នា​យើង​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ដែល​កើត​ឡើង​ដោយ​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ។

    ១- តើ​ថ្នាំ​ប្រភេទ​ណា​ដែល​ជាតិ​អាល់កុល​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ?

    ជាតិ​អាល់កុល​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ជា​ច្រើន រួម​ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា។ ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ខាង​ក្រោម​អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ស្រា៖

    -អាលែកហ្ស៊ី ផ្ដាសាយ និង​គ្រុន​ក្ដៅ

    -ចុក​ទ្រូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង

    -ថប់​បារម្ភ និង​ឆ្កួត​ជ្រូក

    រលាក​សន្លាក់

    -កំណក​ឈាម

    -ក្អក

    -ធ្លាក់​ទឹក​ចិត្ត

    ទឹក​នោម​ផ្អែម

    -ក្រពេញ​ប្រូស្តាត​រីក​ធំ

    -ក្រហាយ​ទ្រូង និង​មិន​រំលាយ​អាហារ

    -លើស​សម្ពាធ​ឈាម

    -លើស​ជាតិ​ខ្លាញ់ កូលេស្តេរ៉ូល

    -មាន​ការ​បង្ក​រោគ

    -ឈឺ​សាច់​ដុំ

    -ចង្អោរ និង​ក្អួត

    -ឈឺ​ចាប់ គ្រុន​ញាក់ និង​រលាក

    -ប្រកាច់

    -ឈឺ​ចាប់​ខ្លាំង​ដោយ​សារ​របួស ការ​ថែ​ទាំ​ក្រោយ​វះ​កាត់ វះ​កាត់​មាត់ និង​ឈឺ​ក្បាល​ប្រកាំង

    -បញ្ហា​ក្នុង​ការ​គេង

    ២- តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ពេល​ប្រើ​ថ្នាំ​លាយ​ជាមួយ​ស្រា?

    មិន​ថា​ថ្នាំ​ប្រភេទ​ណា​ដែលយើង​​ប្រើ​ទេ ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជ​បញ្ជា ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​រុក្ខជាតិ​ព្យាបាល​នៅ​ផ្ទះ​មួយ​ចំនួន សុទ្ធ​តែ​ធ្វើ​ឲ្យ​​រាង​កាយ​មាន​បញ្ហា​នៅ​ពេល​ដែល​ប្រើ​លាយ​ជាមួយ​នឹង​ស្រា។ ផល​រំខាន​អវិជ្ជមាន​ដែល​កើត​ឡើង​ញឹក​ញាប់​រួម​មាន៖

    -ក្អួត​និង​ចង្អោរ

    -ឈឺ​ក្បាល​ ឬ​ប្រកាំង

    -ងងុយ​គេង

    -វិល​មុខ

    -សន្លប់

    -ផ្លាស់​ប្ដូរ​សម្ពាធ​ឈាម

    -អាកប្បកិរិយា​មិន​ប្រក្រតី

    -បាត់​បង់​ ទិស​ដៅ

    -គ្រោះ​ថ្នាក់​

    ការ​ប្រើ​ជាតិ​អាល់កុល​ខណៈ​កំពុង​លេប​ថ្នាំ​អាច​ធ្វើ​ឲ្យ​​អ្នក​ជំងឺ​ប្រឈម​គ្រោះ​ថ្នាក់​ផល​វិបាក​ធ្ងន់​ធ្ងរ​ដូច​ជា៖

    -ខូច​ថ្លើម

    -បញ្ហា​សរសៃ​ឈាម​បេះដូង

    -ហូរ​ឈាម​នៅ​ខាង​ក្នុង​ខ្លួន (Internal bleeding)

    -ពិបាក​ដក​ដង្ហើម

    -ធ្លាក់​ទឹក​ចិត្ត

    ផឹកស្រា

    ៣- ឥទ្ធិពល​​ជាតិ​អាល់​កុល​ទៅ​លើ​ថ្នាំ​ពេទ្យ

    ការ​ញ៉ាំ​ស្រា​នៅ​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ពេទ្យ អាច​នាំ​ឲ្យ​​ធ្លាក់​ចុះ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ ឬ​បើ​កាន់​តែ​អាក្រក់ គឺ​ធ្វើ​ឲ្យ​​ថ្នាំ​នោះ​គ្មាន​ប្រសិទ្ធភាពព្យាបាល​តែ​ម្ដង។ កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ ក្នុង​ករណី​ខ្លះ ថ្នាំ​ពេល​មាន​អន្តរកម្ម​ជាមួយ​ស្រា​អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់ ឬពុល​ទៅ​ដល់​រាង​កាយ​ទៀត​ផង។ ទោះ​បី​មិន​បាន​ប្រើ​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ក៏​ពិត​មែន ក៏​វា​នៅ​តែ​មាន​អន្តរកម្ម​ដែរ។

    បន្ថែម​លើ​នេះ ការ​ញ៉ាំ​ស្រា ទោះ​បី​ជា​ក្នុង​បរិមាណ​តិច​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​​ថ្នាំ​លេច​ចេញ​ផល​រំខាន​បាន​ដែរ។ ផល​រំខាន​ទាំង​នោះ​រួម​មាន ងងុយ​គេង ដេក​មិន​ស្រួល​ឬ មិន​អាច​គេង​បាន ឈឺ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​យើង​​គ្រោះ​ថ្នាក់។ ពេល​ញ៉ាំ​ស្រា ​កម្រិត​ផ្ចង់​អារម្មណ៍​កាន់​តែ​ធ្លាក់​ចុះ​ទៅ​ៗ ហើយ​ពេល​លាយ​ជាមួយ​ថ្នាំ​ពេទ្យ​ខ្លះ​ទៀត វា​ធ្វើ​អោយ​ស្ថាន​ភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ ពេល​ដែល​សមត្ថភាព គ្រប់​គ្រង​គ្រឿង​ម៉ាស៊ីន​ ឬ​ជំនាញ​គ្រប់​គ្រង​យាន​ជំនិះ​រង​ការ​ប៉ះពាល់ នោះ​បញ្ហា​ធ្ងន់​ធ្ងរ ឬ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​អាច​កើត​មាន។

    ៤- តើ​នរណា​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​មាន​ប្រតិកម្ម​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ?

    ជាទូទៅ ស្ត្រី​គឺ​រង​គ្រោះ​ដោយ​សារ​ឥទ្ធិពល​នៃ​ប្រតិកម្ម​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ​ច្រើន​ជាង​មនុស្ស​ប្រុស។ នេះ​ក៏​ព្រោះ​តែ មនុស្ស​ស្រី​ញ៉ាំ​ស្រា ងាយ​នឹង​ជាតិ​អាល់កុល​ជ្រាប​ចូល​ប្រព័ន្ធ​ឈាម​ច្រើន​ជាង​មនុស្ស​ប្រុស ទោះ​នៅ​ក្នុង​បរិមាណ​ស្រា​ដូច​គ្នា​ក៏​ដោយ។ ជាតិ​ទឹក​ដែល​មាន​ក្នុង​ខ្លួន​មនុស្ស​ស្រី តិច​ជាង​មនុស្ស​ប្រុស ហើយ​ពេល​ជាតិ​អាល់កុល​ក្នុង​កម្រិត​មួយ​លាយ​ជាមួយ​ទឹក​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី គឺ​កំហាប់​របស់​វា​មិន​សូវ​ប្រែ​ប្រួល​ច្រើន​ទេ។ ដូច​នេះ​មនុស្ស​ស្រី​ងាយ​នឹង​ប៉ះពាល់​ដោយ​សារ​ស្រា​ខ្លាំង​ជាង​មនុស្ស​ប្រុស។

    មនុស្ស​ចាស់​ក៏​ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​សុខភាព​ដោយ​សារ​តែ​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ​ដែរ។ ព្រោះ​ថា​ពេល​វ័យ​ចាស់​ទៅ លទ្ធភាព​ក្នុង​ការ​បំបែក​ជាតិ​អាល់កុល ក៏​ធ្លាក់​ចុះ​ដែរ ហើយ​ជាតិ​ស្រា​ដែល​នៅ​សល់​ក្នុង​រាង​កាយ​ពួក​គាត់​នឹង​នៅ​រយៈពេល​យូរ ហើយ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ។ មនុស្ស​ចាស់​ក៏​ងាយ​នឹង​មាន​ជំងឺ ដែល​ត្រូវ​ប្រើ​ថ្នាំ​ច្រើន​មុខ​ដែរ ដូច​នេះ​ការ​ប្រឈម​មុខ​របស់​គាត់​កាន់​តែ​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម