backup og meta

ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 30, 2019

    ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា

    ផ្ដាសាយ​ជា​ជំងឺ​ដែល​កើត​ច្រើន​បំផុត​នា​ខែ​ត្រជាក់​នេះ ដូចនេះ​យើង​ទាំងអស់​គ្នា​គួរតែ​ដឹង និង​មាន​វិធី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​របស់​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។

    អ្នកគ្រូ​បាន​ឲ្យ​ដឹង​ថា​មេរោគ​ផ្ដាសាយ​បង្ក​ឡើង​ដោយ Influenza viruses ដែល​វា​មាន​សមត្ថភាព​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បានតាមរយៈចំហាយទឹក និងដំណក់ទឹកតូចៗពេលក្អក ឬកណ្តាស់ម្តងៗ។ ចំពោះ​អាការៈ​ជំងឺ​ផ្ដាសាយ​វិញ​មាន​ដូចជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ក្អក ឈឺ​បំពង់ក និង​ឈឺចាប់​តាម​សាច់ដុំ។

    តិចនិកសុខភាព

    ​វិធី​បង្ការ និង​ព្យាបាល​វិញ៖

    – ពេល​កណ្ដាស់​ត្រូវ​យក​កន្សែង​ខ្ទប់​មាត់ តែ​បើ​គ្មាន​អាច​យក​ដៃ​មក​ខ្ទប់​សិន បន្ទាប់​មក​ត្រូវ​ទៅ​លាង​សម្អាត​ជាមួយ​សាប៊ូ

    – ឧស្សាហ៍​លាង​សម្អាត​ដៃ

    – សម្រាក​ឲ្យ​បាន​ច្រើន

    – ផឹក​ទឹក​ឲ្យ​បាន​ច្រើន

    – ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C

    – ផឹក​ទឹកក្ដៅឧណ្ហៗ

    – ងូតទឹកក្ដៅឧណ្ហៗ។

    ដើម្បី​កាត់បន្ថយ ជំងឺ​ផ្ដាសាយ​យើង​មាន​ជម្រើស​ល្អ​មួយ គឺ​ចាក់​វ៉ាក់សាំង​ដែល​អាច​កាត់បន្ថយ និង បង្ការ​ជំងឺ​ផ្ដាសាយ​បាន​១​ឆ្នាំ តែ​វា​អាច​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម